en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ៖​ ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​នឹង​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​

Share

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន នៅថ្ងៃអង្គារទី៦ធ្នូនេះបានផ្ញើសារជាលើកដំបូងរបស់ខ្លួន នៅថ្ងៃនេះថា ស្ថានការនយោបាយនៅប្រទេសកម្ពុជានឹងមានការវិវត្តន៍ទៅរកភាពវិជ្ជមាន ក្នុងពេលដ៏ខ្លី ខាងមុខនេះ។

លោក សម រង្ស៊ី
លោក សម រង្ស៊ី

តាមហ្វេសប៊ុករបស់លោក សម រង្ស៊ី ដដែល គឺ លោកបញ្ជាក់ចំពោះអ្នកគាំទ្ររបស់លោកដូចនេះ៖«ចាប់ពីពេលនេះតទៅ ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជានឹងមានការវិវត្តន៍ សូមបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ តាំងស្មារតីឲ្យបានរឹងមាំ និងបន្ដការជឿទុកចិត្តការសាមគ្គីភាពនិងការចាប់ដៃគ្នារបស់ខ្ញុំ និងលោក កឹម សុខា ក្នុងការដឹកនាំនាវាសង្គ្រោះជាតិឆ្ពោះទៅរកការដឹកនាំប្រទេស នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននាពេលដ៏ខ្លីខាងមុខ»។

ជារឿយៗ គេកម្រឃើញសាររបស់លោក សម រង្ស៊ី ដែលសរសេរបង្ហោះប្រាប់អំពីស្ថានការនយោបាយនេះណាស់ តែនេះប្រហែលជារបត់នយោបាយថ្មីនិងល្អប្រសើរ សម្រាប់កម្ពុជា ហើយក៏ជាក្ដីសង្ឃឹមមួយរបស់ប្រជាពលរដ្ឋខ្មែរដែរ ដែលឃើញស្ថានការនយោបាយនៅកម្ពុជា មានភាពល្អប្រសើរ។ ល្អប្រសើរបន្ទាប់ពីលោក កឹម សុខា អនុប្រធានរបស់លោក សម រង្ស៊ី បានទទួលការលើកលែងទោស តាមរយៈការយល់ព្រមពី ប្រមុខរដ្ឋាភិបាល៕

 

Share

Image
Image
Image