en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ស្នើ​សុំ​តាំងខ្លួន​ជា​ចុងចោទ​ ការពារ​លោក​ កឹ​ម​ សុខា​ ខណៈ​តុលាការ​បន្ត​ឃុំខ្លួន​ ៦​ខែ​ទៀត​

Share

​លោក​ សម​ រ​ង្ស៊ី​ ថា​ ការ​ចោទប្រកាន់​ និង​កាត់ទោស​លោក​ កឹ​ម​ សុខា​ ពី​បទ​ក្បត់ជាតិ​តែ​ម្នាក់ឯង​ ដោយ​សំអាង​លើ​វី​ដេ​អូ​ដែល​លោក​ កឹ​ម​ សុខា​ ថ្លែងស​ន្ទ​រក​ថា​ នៅ​ប្រទេស​អូរ​ស្ត្រា​លី​កាលពី​ឆ្នាំ​ ២០១៣​ នោះ​គឺ​ផ្ទុយ​ពី​នីតិវិធី​ច្បាប់​។​ លោក​ សម​ រ​ង្ស៊ី​ យល់​ថាស​វនា​លោក​ កឹ​ម​ សុខា​ ត្រូវ​តែ​មាន​វត្តមាន​លោក​ ព្រោះ​កាលពី​ឆ្នាំ​២០១៣​ លោក​ជា​មេ​បក្ស​ និង​ជា​អ្នក​ទទួលខុសត្រូវ​ធំ​ជាងគេ​បង្អស់​។​

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​សរសេរ​បង្ហោះ​កាលពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣០​ សីហា​ថា​ តុលាការក្រុង​ភ្នំពេញ​គួរតែ​ចោទប្រកាន់​ កាត់ទោស​ និង​ស៊ើបអង្កេត​មក​លើ​រូប​លោក​ពី​ទោស​ក្បត់ជាតិ​ជាមួយ​លោក​ កឹ​ម​ សុខា​ ទើប​ត្រឹមត្រូវ​ បើសិនជា​តុលាការ​ពិតជា​ផ្អែក​ទៅ​លើ​វី​ដេ​អូ​របស់​លោក​ កឹ​ម​ សុខា​ ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​ ២០១៣​ ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចោទប្រកាន់​មែន​នោះ​។​

​លោក​ សម​ រ​ង្ស៊ី​ បង្ហាញ​បែប​នេះ​ ដោយសារ​តែ​កាលពី​ឆ្នាំ​ ២០១៣​ លោក​គឺជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នក​ទទួលខុសត្រូវ​ធំ​ជាងគេ​ក្នុង​ជួរ​បក្ស​។​

​យ៉ាងណាមិញ​ ក្នុង​ឆ្នាំ​២០១៣​ លោក​ កឹ​ម​ សុខា​ ជា​អនុប្រធាន​បក្ស​ដែល​បាន​ធ្វើ​សុន្ទរកថា​មួយ​ នៅ​ប្រទេស​អូស្ត្រាលី​ ហើយ​អាជ្ញាធរ​ក្រុងភ្នំពេញ​យក​សុន្ទរកថា​ នោះ​ធ្វើ​ជា​លេស​ដើម្បី​ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ ពី​បទ​ក្បត់ជាតិ​ ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ នេះ​បើ​តាម​ការ​គូសបញ្ជាក់​បន្ថែម​ពី​លោក​ សម​ រ​ង្ស៊ី​។​ លោក​ សម​ រ​ង្ស៊ី​ បន្ត​ទៀត​ថា​ ការ​កាត់ទោស​លោក​ កឹ​ម​ សុខា​ តែ​ម្នាក់ឯង​ ដោយ​មិន​កាត់ទោស​លោក​ជាមួយ​គ្នា​នោះ​ គឺ​មិន​អាច​ទៅ​រួច​ទេ​បើ​តាម​ផ្លូវច្បាប់​ និង​គតិយុត្តិ​។​ ក្នុង​ន័យ​នេះ​លោក​ សម​ រ​ង្ស៊ី​ ស្នើ​សុំ​ឡើង​តុលាការ​ទន្ទឹម​នឹង​លោក​ កឹ​ម​ សុខា​ ដើម្បី​ប្រឈម​មុខការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​។​ លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ថា​លោក​ កឹ​ម​ សុខា​ មិន​មានទោស​អ្វី​នោះ​ទេ​ ហើយ​តុលាការ​ត្រូវ​តែ​ទម្លាក់​ការ​ចោទប្រកាន់​ទាំងអស់​ ចំណែក​ព្រះមហាក្សត្រ​ក៏​ពុំ​ចាំបាច់​លើកលែងទោស​អ្វី​ដែរ​ ព្រោះ​លោក​ កឹ​ម​ សុខា​ មិន​មានទោស​នោះ​ទេ​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​តុលាកា​រាជធានី​ភ្នំពេញ​ ឬ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ទេ​នៅ​ថ្ងៃនេះ​ទាក់ទិន​ ការ​ស្នើ​សុំ​របស់​លោក​សមរ​ង្ស៊ី​។​

​គួរ​រំលឹក​ថា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុងផ្ទះ​របស់​លោក​នៅ​ម៉ោងជាង​ ១២​ រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣​ កញ្ញា​ ដោយសារ​វី​ដេ​អូ​ឃ្លី​ប​ដែល​លោក​ កឹ​ម​ សុខា​ ថ្លែង​កាលពី​ឆ្នាំ​ ២០១៣​ នៅ​ប្រទេស​អូស្ត្រាលី​។​ យោង​តាម​វី​ដេ​អូ​នោះ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​ ដោយសារ​តែ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ ពោល​គឺ​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ ហើយ​វា​ជា​បទល្មើស​ជាក់ស្ដែង​។​ នៅ​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ សីហា​នេះ​ តុលាការ​រាជធានី​ភ្នំពេញ​ បន្ត​សម្រេច​ ឃុំខ្លួន​លោក​ កឹ​ម​ សុខា​ ៦​ខែ​ទៀត​៕

Share

Image
Image
Image