en     km
en     km

លោក​ សម​ រ​ង្ស៊ី​ សរសើរ​ស្ដ្រី​ខ្មែរ​ដែល​ក្លាហាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ជាង​បុរស

Share

លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​សរសើរ​ ស្ដ្រី​ខ្មែរ​ដែល​បាន​ទៅ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ច្រើន​ជាង​បុរស​។​ ប្រធាន​គណបក្សប្រឆាំង​ បាន​លើក​ឡើង​ដូចនេះ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហើយ​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​។​

ប្រជាពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។
ប្រជាពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។

លោក​ សម​ រ​ង្ស៊ី​ លោក​សរសេរ​ដូចនេះ​ ថា​ ៖​ «​ខ្ញុំ​សូម​សម្តែង​ការ​កោតសរសើរ​ដ៏​លើសលប់​ ចំពោះ​ស្ត្រី​ខ្មែរ​ ៤.២១៣.៤២៧​ នាក់​ តំណាង​ឲ្យ​ ៥៣,៥​ ភាគរយ​ នៃ​ចំនួន​សរុប​ប្រជាពលរដ្ឋ​ ៧.៨៧៣.១៩៤​ នាក់​ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រកបដោយ​ជោគជ័យ​»​។​

​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ បាន​សរសេរ​សរសើរ​ចំពោះ​ស្ដ្រី​ខ្មែរ​ នៅ​ពេល​ដែល​ដឹង​ថា​ ស្ដ្រី​ប្រមាណ​ ៤២១៣៤២៧​ នាក់​ ស្មើនឹង​ ៥៣,៥​ ភាគរយ​ បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ដែល​នឹក​ស្មាន​មិន​ដល់​។​

​ស្ដ្រី​ក្រៅពី​ជា​មេផ្ទះ​ ស្ដ្រី​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុង​ការងារ​សង្គម​ និង​ប្រទេស​ជាតិ​ នៅ​ពេល​បច្ចុប្បន្ន​។​
​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែមិថុនា​ឆ្នាំ​២០១៧​ គេ​រំពឹង​ថា​បេក្ខជន​ស្ត្រី​នឹង​ មាន​ចំនួន​ ច្រើន​ ដើម្បី​ដណ្ដើម​ តំណែង​មេឃុំ​និង​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​៕

Share

Image
Image
Image