en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​បក្ស​កាន់​អំណាច​ដឹកនាំ​ប្រទេស​ជិត​ ៤០​ ឆ្នាំ​ តែ​កម្ពុជា​នៅ​តែ​ក្រីក្រ​

Share

cover-Sam-Rainsy-&-his-status-on-25.1.16
ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ ថា​ ការ​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​ រយៈពេល​ ជិត​ ៤០​ ឆ្នាំ​មកនេះ​ មិនឃើញ​មានការ​រីក​ចម្រើន​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​ គឺ​មាន​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រៗ​ ដែល​ដឹកនាំ​តាម​បែប​ផ្ដាច់​ការ​របស់​រដ្ឋាភិបាល​។​ នេះ​បើ​តាម​ការ​ សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​២៥​ ខែមករា​។​

លោក​ សម​ រ​ង្ស៊ី​ សរសេរ​ទៀត​ថា​ ក្នុង​រយៈពេល​ ៣​ ខែ​កន្លង​ទៅ​នេះ​ គណបក្សប្រឆាំង​ បែប​ប្រជាធិបតេយ្យ​ដែល​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ ក្នុង​នោះ​មាន​ ៥​ ប្រទេស​គឺ​ ប្រទេស​ភូមា​ (Myanmar)​ ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ (Venezuela)​ ប្រទេស​អា​ហ្ស​ង់​ទី​ន​ (Argentina)​ ប្រទេស​កា​ណា​ដា​ (Canada)​ និង​កោះ​តៃវ៉ាន់​ (Taiwan)​។​

Sam-Rainsyលោក​បន្ត​ថា​ បន្ទាប់​ពី​គណបក្សប្រឆាំង​ជាប់​ឆ្នោត​ បក្ស​កាន់​អំណាច​បាន​ផ្ទេរតំណែង​ និង​ក្លាយទៅជា​គណបក្សប្រឆាំង​វិញ​។​ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ បន្ថែម​ថា​ ការ​ផ្លាស់​ប្តូរ​អ្នកដឹកនាំ​បែប​នេះ​ ធ្វើ​ឱ្យ​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​រីក​ចម្រើន​ជឿនលឿន​។​ ​លោក​ថា​ ព្រោះតែ​គ្មាន​ការ​ផ្លាស់​ប្តូរ​ ទើប​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​ និង​ក្រីក្រ​ជាងគេ​នៅ​លើ​ពិភពលោក​។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក​ សមរ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ នេះ​ នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ របស់​សម្តេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សរសេរ​ថា​ កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ របស់​លោក​ពី​បាតដៃ​ទទេ​បាន​ប្រែ​រូប​ទៅ​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ មិន​ដូច​ ជា​ការ​លើ​ឡើង​របស់​បុគ្គល​មួយ​ចំនួន​តូច​ ដែល​មើល​មិនឃើញ​ពី​ការ​រីក​ចម្រើន​នោះ​ទេ​។​ ដែល​ ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ​ ទំនង​ជាង​ចង់​ឌឺដង​ឱ្យ​លោក​ សម​ រ​ង្ស៊ី​។​

​លោក​ បាន​សរសេរ​ថា​៖​ «​យើង​ក្រឡេក​មើល​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​ ដែល​មាន​កំណើន​ប្រជា​ ពលរដ្ឋ​ឡើង​ជិត​ដល់​ ២​ លាន​នាក់​ និង​កំណើន​លំនៅ​ដ្ឋា​ន​ យានយន្ត​មធ្យោបាយ​ធ្វើ​ដំណើរ​ គ្រប់​ធុន​ គ្រឹះស្ថាន​សិក្សាអប់រំ​គ្រប់​កម្រិត​ និង​កំណើន​មុខរបរ​ និង​ប្រាក់​ចំណូល​ដែល​ធ្វើ​ឱ្យ​ ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ថ្លៃ​ថ្នូរ​។​ កត្តា​ទាំង​អស់នេះ​ គឺ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​មាន​សន្ទុះ​រីក​ចម្រើន​ព្រម​គ្នា​»​។​

«​ទោះបី​ទីក្រុង​យើង​រីក​ចម្រើន​បែប​នេះ​ក្តី​ ក៏​ប៉ុន្តែ​ ចំពោះ​បុគ្គល​មួយ​ចំនួន​តូច​គឺ​មិន​បានឃើញ​ពី​ភាព​រីក​ច្រើន​នេះ​ទេ​ ព្រោះ​ពួក​គេ​មិន​បាន​ឆ្លងកាត់​ការ​តស៊ូ​លំបាក​វេទនា​ ក្នុង​ការ​កសាង​ទីក្រុង​ពីក្រោម​ចំណុចសូន្យ​រហូត​មក​ទល់​ពេល​នេះ​។​ហើយ​ម្យ៉ាងវិញទៀត​ ពីព្រោះ​ពួក​គេ​ក៏​មិន​ដែល​បាន​កសាង​ទីក្រុង​អ្វី​ដែរ​។​ ដូច្នេះ​ គេ​មិន​បានដឹង​អំពី​ការ​រីក​ច​ម្រើ​ពិតប្រាកដ​មែន​។​ ខ្ញុំ​បន្ត​ដឹកនាំ​ និង​ខិតខំ​កសាង​ទីក្រុង​ និង​ប្រទេស​ជាតិ​ យើង​ទាំងមូល​ឱ្យ​កាន់តែ​រីក​លូតលាស់​លឿន​ទៅ​មុខ​ ជាមួយនឹង​ការ​ចូលរួម​របស់​ជនរួមជាតិ​ និង​យុវជន​ទូ​ទាំង​ប្រទេស​»៕

Share

Image
Image
Image