en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ត្រូវ​ជាប់​ពន្ធនាគារ​ ២០​ខែ​ (មានសំឡេង)

Share

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវតុលាការផ្តន្ទាទោសនៅថ្ងៃនេះឲ្យ ជាប់ ពន្ធនាគារចំនួន ២០ខែ ក្រោមការចោទប្រកាន់ថាបានបរិហារសម្តេច ហ៊ុន សែន។ មេធាវីរបស់លោក សម រង្ស៊ី និយាយថា ការទោសនេះធ្ងន់ធ្ងរពេកមិនអាចទទួល យកបាន។

 

លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី អតីតប្រធាន
គណបក្សសង្រ្គោះជាតិ

នៅថ្ងៃព្រហស្បត្តិ៍នេះ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ដោយកំបាំងមុខឲ្យជាប់ពន្ធនាគារចំនួន ២០ខែក្រោមបទចោទប្រកាន់ថាបានបរិហារកេរ្តិ៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការបរិហារដែលថា សម្តេចបាននៅពីក្រោយខ្នងការសម្លាប់លោក កែម ឡី អ្នកវិភាគសង្គមនិងនយោបាយ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវចោទប្រកាន់ពីបទបរិហារកេរ្តិ៍និងញុះញង់ឲ្យមានចលាចលប៉ះពាល់ដល់សន្តិសុខសង្គម បន្ទាប់ពីលោកសរសេរនៅទំព័រហ្វេសប៊ុកកាលពីខែសីហា ថា ការបាញ់សម្លាប់លោក កែម ឡី គឺជា «សកម្មភាពមួយទៀតនៃភេរវកម្មរបស់រដ្ឋាភិបាល»។ ហើយសម្តេច ហ៊ុន សែន តាមរយៈមេធាវីរដ្ឋាភិបាលបានប្តឹងប្រឆាំងនឹងសេចក្តីអះអាងនេះ។
លោកចៅក្រម អ៊ី ថាវរៈ ប្រធានអង្គជំនុំជម្រះបានប្រកាសថា «បន្ទាប់ពីបានពិនិត្យឯកសារនិងភស្តុតាង តុលាការសម្រេចផ្តន្ទាទោស សម រង្ស៊ី អាយុ ៦៨ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំនិង៨ខែ និងពិន័យជាប្រាក់ ១០លានរៀល។» តុលាការក៏បានបង្គាប់ឲ្យលោក សម រង្ស៊ី បង់សំណងជំងឺចិត្តចំនួន ១០០រៀលទៅកាន់សម្តេចនាយករដ្ឋមន្ត្រីហ៊ុ ន សែន ផងដែរ។

លោក សំ សុគង់ មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី
លោក សំ សុគង់ មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី

លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី យល់ឃើញថា ការដាក់ទោសអតីតប្រធានគណបក្សប្រឆាំងនេះមិនមានយុត្តធម៌និងមិនអាចទទួលយកបាន។ «សាលក្រមនេះមិនអាចទទួលយកបានទេ ដោយសារតែសាលក្រមនេះមិនបានផ្តល់ភាពយុត្តិធម៌ចំពោះ ឯកឧត្តមផ្ទាល់។ ទាក់ទងនឹងការផ្តន្ទាទោសនិងទោសពិន័យមានលក្ខណៈធ្ងន់ធ្ងរមែនទែន។» យ៉ាងណាក៏ដោយលោកមេធាវី សំ សុគង់ មិនទាន់សំរេចចិត្តភ្លាមៗក្នុងការប្តឹងឧទ្ធរណ៍នោះទេ។
ដោយឡែកលោក គី តិច មេធាវីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ថាការផ្តន្ទាទោសលោក សម រង្ស៊ី នៅមានកម្រិតស្រាលនៅឡើយ។ «ទោសចំនួន ១ឆ្នាំនិង ៨ខែនេះ មិនទាន់សមល្មមនឹង សម រង្ស៊ី បានប្រព្រឹត្តទេ។ ពីព្រោះការចោទប្រកាន់ដែលផ្ទុយពីការពិតទៅលើរាជរដ្ឋាភិបាលដែលជាស្ថាប័នកំពូល មានទំហំធំធេងណាស់។ ដូច្នេះការកំណត់ទោសមិនសក្តិសមនឹងអំពើដែលគាត់បានប្រព្រឹត្តទេ។»

លោក គី តិច មេធាវីការពារក្ដីសម្ដេច ហ៊ុន សែន
លោក គី តិច មេធាវីការពារក្ដីសម្ដេច ហ៊ុន សែន

លោក សម រង្ស៊ី បាននិរទេសខ្លួនដោយស្មគ្រ័ចិត្តនៅក្រៅប្រទេសចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះដើម្បីគេចពីការផ្តន្ទាទោសជាប់ពន្ធនាគារចំនួន ៧ឆ្នាំពីបទបរិហារកេរ្តិ៍និងបទញុះញង់។
លោកកែម ឡី អាយុ ៤៦ឆ្នាំ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្តាម៉ាតមួយកន្លែងនៅម្តុំស្តុបបូកគោ ក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ នៅថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងករណីឃាតកម្មលោក កែម ឡី នេះ៕

Share

Image
Image
Image