en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ជំរុញ​ឱ្យ​បក្ស​កាន់​អំណាច​ កែទំរង់​ការ​ដឹកនាំ​ឡើង​វិញ​បើ​ពុំនោះ​ទេ​ EU​ នឹង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​?

Share

​ភ្នំពេញ​៖​ ខណៈ​មានការ​រិះគន់​ខ្លាំងៗ​ពី​មេដឹកនាំ​សហ​ជិ​ព​កម្មករ​ មួយ​ចំនួន​ក្នុង​នោះ​មាន​ទាំង​ក្រសួង​ការងារ​ផង​ដែរ​ ដោយសារ​ លោ​កថា ​សហភាព​អឺរ៉ុប​ មាន​លទ្ធភាព​បិទ​ការ​នាំ​ចូល​ សម្លៀក​បំពាក់​ ពី​កម្ពុជា​ ជា​ថ្មី​ម្ដងទៀត​នេះ​ លោក​សម​ រ​ង្ស៊ី​ មេដឹកនាំ​បក្ស​ប្រឆាំង​ កំពុងគេចខ្លួន​ ពី​សាលដីការ​តុលាការ​ លោក​បាន​បកស្រាយ​ថែម​ទៀត​ ទាក់​នឹង​ជំហរ​របស់​លោក​។​ ប៉ុន្តែ​ក្នុង​ការ​បកស្រាយ​ ចំនុច​សំខាន់ៗ​ជា​ច្រើន​មេ​បក្ស​ប្រឆាំង​រូប​នេះ​  បាន​ទទូច​ឱ្យ​បក្ស​កាន់​អំណាច​ កែទំរង់​ការ​ដឹកនាំ​ឡើង​វិញ​បើ​ពុំនោះ​ទេ​សហភាព​អឺរ៉ុប​នឹង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​។​

លោក​សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

តែ​សម្រាប់​អ្នកនាំពាក្យ​ គណបក្សកាន់អំណាច​ មាន​ប្រសាសន៍​វាយប្រហារ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ថា​ ដើរ​ឃោសនា​បំផ្លាញ​ជាតិ​ទៅ​វិញ​។ ​លោក​ លៀ​ ស៊ី​ណា​ មាន​សេចក្ដីរាយការណ៍​បន្ថែម​៖

 

​ក្រោយ​ពី​មានការ​ថ្កោលទោស​ពី​តំណាង​សហជីព​មួយ​ចំនួន​និង​ពី​ ក្រសួង​ការងារ​ លោក​ សម​ រ​ង្ស៊ី​ បាន​បកស្រាយ​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់លោក​ជា​ថ្មី​ទៀត​ថា​ គោលបំណង​របស់​លោក​ គឺ​មាន​តែ​មួយ​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ ចេះ​កែខ្លួន​ ដើម្បី​ឲ្យ​កម្មករ​មានការ​ងារ​កាន់តែ​ច្រើន​ និង​បាន​ឡើង​ប្រាក់ខែ​កាន់តែ​ប្រសើរ​ ហើយ​ចំណែក​ថៅកែ​រោងចក្រ​ ត្រូវ​បញ្ឈប់​ការ​គាបសង្កត់​ កម្មករ​។

​ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​រូប​នេះ​បាន​ដាក់​ចេញ​អនុសាសន៍​ដូចនេះ​ថា​៖
​ជម្រើស​ទី​១​ ៖​ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ​ ចេះ​កែខ្លួន​ គឺ​ឈប់​គាបសង្កត់​ប្រជាពលរដ្ឋ​ ឈប់​រំលោភសិទ្ធិ​មនុស្ស​ ហើយ​បែរមក​គោរព

​លទ្ធិប្រជាធិបតេយ្យ​ គឺ​មាន​ន័យ​ថា​៖
-​ ប្រជាពលរដ្ឋ​ទទួល​បាន​សេរីភាព​ ហើយ​របប​ផ្តាច់​ការ​ត្រូវ​បាន​បញ្ចប់​
-​ ប្រទេស​កម្ពុជា​ទទួល​បាន​ជំនួយ​អន្តរជាតិ​កាន់តែ​ច្រើន​ និង​ទីផ្សារ​នៅ​បរទេស​កាន់តែ​ធំ​
-​ កិត្តិយស​ប្រទេស​យើង​ ត្រូវ​បាន​ស្តារ​ឡើង​វិញ​ ពីព្រោះ​ពេល​នោះ​ យើង​នឹង​មាន​មេដឹកនាំ​ថ្លៃថ្នូរ​ជាង​ពេល​នេះ​។​
​ជម្រើស​ទី​២​ ៖​ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ​ មិន​ព្រម​កែខ្លួន​ គឺ​នៅ​តែ​គាបសង្កត់​ប្រជាពលរដ្ឋ​ នៅ​តែ​រំលោភសិទ្ធិ​មនុស្ស​ ហើយ​នៅ​តែ​ជាន់ឈ្លី

​លទ្ធិប្រជាធិបតេយ្យ​គឺ​មាន​ន័យ​ថា​៖​
-​ ប្រជាពលរដ្ឋ​នៅ​តែ​គ្មាន​សេរីភាព​ ហើយ​របប​ផ្តាច់​ការ​នៅ​តែ​បន្ត​
-​ ជំនួយ​អន្តរជាតិ​អាច​ត្រូវ​គេ​កាត់​ផ្តាច់​ឬ​កាត់​បន្ថយ​ ហើយ​ទីផ្សារ​នៅ​បរទេស​អាច​ត្រូវ​គេ​បិទ​
-​ កិត្តិយស​ប្រទេស​យើង​ នៅ​តែ​អាប់ឱន​ ដោយសារ​មេដឹកនាំ​ប្រទេស​ប្រព្រឹត្ត​អំពើ​ថោកទាប​ ដូច​សព្វថ្ងៃ​។​

​បើ​មានការ​ផ្តាច់​ឬ​ការ​កាត់​បន្ថយ​ជំនួយ​អន្តរជាតិ​ ឬ​ក៏​ការ​បិទ​ទីផ្សារ​ណាមួយ​នៅ​បរទេស​ គឺ​អ្នកដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ​ទេ​ ដែល​ជា​អ្នក​ទទួលខុសត្រូវ​ ពីព្រោះ​ពួក​គេ​មិន​ព្រម​កែខ្លួន​ តាម​ជម្រើស​ទី​១​។​

​តែ​បែប​នេះ​ក្ដី​ តំណាង​សហជីព​ និង​ក្រសួង​ការងារ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផ្សេងៗ​គ្នា​តែ​ មាន​អត្ថន័យ​ប្រហាក់ប្រហែល​គ្នា​ហើយ​ ក្នុង​នោះលោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ហៅ​កាត់​ថា​ «CCW»​ ក៏​ដូច​ជា​លោក​ ពុធ​ សុវណ្ណ​ ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ​ ហៅ​កាត់​ថា​ «TUFW»​ បាន​បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​លោក​ សម​ រ​ង្ស៊ី​។​ ​ចំណែក​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ លោក​ សម​ រ​ង្ស៊ី​ដែល​ អំពាវនាវ​ដល់​សហគមន៍​អឺរ៉ុប​ឱ្យ​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​។​

​បន្ថែម​លើ​នេះ​ទៀត​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​  បាន​រិះគន់​លោក​ សម​ រ​ង្ស៊ី​ ថា​ ជា​មេដឹកនាំ​ មិន​គិត​ពីផលប្រយោជន៍​ជាតិ​ ជា​ធំ​ គឺ​ធ្វើ​ឡើង​ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​។​ លោក​បន្ថែម​ថា​អ្វី​ដែល​លោក​សុំ​ឱ្យ​មេដឹកនាំ​កែខ្លួន​ ឡើង​វិញ​ គឺ​មិន​អាច

​ទៅ​រួច​ទេ​ ព្រោះ​កម្ពុជា​ពុំ​មាន​ចំនុច​អាក្រក់​ រំលោភសិទ្ធិ​មនុស្ស​ ឡើយ​។​​តែ​បែប​នេះ​ក្ដី​ លោក​ សុខ​ឥ​សាន្ត​ បញ្ជាក់​ថា​ បើ​មានការ​បិទ​ការ​នាំ​សម្លៀក​ ពី​កម្ពុជា​ ចូល​សហភាព​អឺរ៉ុប​ នោះ​គឺ​លោក​ សម​ រ​ង្ស៊ី​ ក៏​ចូលរួម​ចំណែក​ ទទួលខុសត្រូវ​និង​រឿង​នេះ​ដែរ​។​ ប៉ុន្តែ​លោក​ ហាក់​ទទួលស្គាល់​ថា​ បើ​មានការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ មែន​នោះ​ គឺជា​ផល​លំបាក​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​

លោក​ សុខ​ ឥ​សាន្ដ​៖«​នេះ​ជា​ច​រិ​ក​លក្ខណៈ​ដ៏​ឃោ​ឃៅ​ព្រៃផ្សៃ​របស់​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នេះ​ ទោះបី​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​រាប​សែន​រាប់​លាន​នាក់​ក៏​ដោយ​ ក៏​គាត់​មិន​គិត​ដែរ​គាត់​តែ​ពី​ម​ហិច​តា​តំណែង​នាយក​រដ្ឋមន្ដ្រី​ហ្នឹងឯង​»​។​

​ក្រុម​អ្នកវិភាគ​ ពិនិត្យ​ឃើញ​ថា​ កម្ពុជា​ កំពុង​ដើរ​លើ​ផ្លូវ​មួយ​ដែល​ប្រឈម​មុខ​នឹង​ហានិភ័យ​ ព្រោះតែ​ការ​គោរព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​។​ ការ​ធ្លាក់ការ​គោរព​សិទ្ធិ​មនុស្ស​ នឹង​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ ការ​ដឹកនាំ​ប្រទេស​ដែល​មិន​អនុលោម​តាម​ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ​ ដែល​មើលឃើញ​ពី​ហា​នី​ភ័យ​ បើ​សហភាព​អឺរ៉ុប​ មាន​វិធានការ​ ដាក់​ទណ្ឌកម្ម​ សេដ្ឋកិច្ច​មែននោះ​ គឺ​ កម្ពុជា​ ពិតជា​ជួប​ផល​លំបាក​ ហើយ​ប្រជាជន​នឹង​ឈឺចាប់​។​ ករណី​នេះ​ លោក​ ទទូច​ឱ្យ​មេដឹកនាំ​កម្ពុជា​ ត្រូវ​បន្ទន់​ជំហរ​ ជា​បន្ទាន់​។​

​លោក​ សូ​ ច​ន្ថា​ ៖«​ខ្ញុំ​គិត​ថា​លក្ខខណ្ឌ​របស់​សហភាព​អ៊ឺ​រ៉ុ​ប​មិន​ធ្ងន់ធ្ងរ​អ្វី​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​លក្ខខណ្ឌ​នោះ​បាន​ជួយ​ឲ្យ​កម្ពុជា​ដើរ​លើ​ផ្លូវ​គន្លងប្រជាធិបតេយ្យ​ ដូច្នេះ​ខ្ញុំ​គិត​ថា​កម្ពុជា​ គួរតែ​ពិចារណា​ ហើយ​ធ្វើការ​កែទម្រង់​ដើម្បី​ទទួល​បាន​ទីផ្សារ​នឹង​ជំនួយ​ផ្សេងៗ​»​។​

​សូម​ជម្រាប​ថា​ សហភាព​អ៊ឺ​រ៉ុ​ប​បាន​ព្រមាន​កម្ពុជា​ ជា​ច្រើន​ដង​មក​ហើយ​ដែល​តម្រូវ​ឲ្យ​កម្ពុជា​កែទម្រង់​ និង​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​កម្មជន​សិទ្ធិ​មនុស្ស​ និង​ក្រុម​របស់​គណបក្សប្រឆាំង​។​ ការ​ព្រមាន​របស់​សភា​សហភាព​អ៊ឺ​រ៉ុ​ប​ធ្វើ​ឡើង​ដោយ​សេចក្ដីសម្រេច​ជា​ជា​ផ្លូវការ​។​ ថ្មីៗ​នេះលោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​សភា​អ៊ឺ​រ៉ុ​ប​ហៅ​ទៅ​ធ្វើការ​បំភ្លឺ​នៅ​ចំពោះ​មុខ​សមាជិក​សភា​នូវ​អ្វី​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ លើក​ឡើង​ពី​អំណាចប្រមូលផ្ដុំ​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​បន្ថែម​លើ​នេះ​គេ​សង្កេត​ឃើញ​ សភា​សហភាព​អ៊ឺ​រ៉ុ​ប​បាន​ចាត់តាំង​គណ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​មួយ​ក្រុម​ មក​ស្វែងរក​ការ​ពិត​ផង​ដែរ​ពី​បញ្ហា​កំណត់​ត្រា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហើយ​នៅ​ពេល​ត្រឡប់​ទៅ​វិញ​ក្រុម​ប្រតិភូ​នេះ​ បាន​ធ្វើ​របាយការណ៍​រិះគន់​កម្ពុជា​ធ្ងន់ៗ​អំពី​ការ​ រំលោភ​បំពានសិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា​។​

​តែ​យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងការបរទេស​ មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយ​តប​ជា​ផ្លូវការ​ឬ​ក៏​ទទួលស្គាល់​ការ​រិះគន់របស់​សភា​សហភាព​អ៊ឺ​រ៉ុ​ប​ម្ដងណា​នោះ​ទេ​ ដោយ​អះអាង​ថា​ កម្ពុជា​មិន​បាន​បំពាន​សិទ្ធិ​មនុស្ស​អ្វី​ឡើយ​៕

Share

Image
Image
Image