en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​ សូ​ម្បី​តែ​គល់​ស្លឹកគ្រៃ​ក៏​នាំ​ចូល​ពី​ប្រទេស​គេ​ដែរ​ តើ​នៅ​ដឹកនាំ​ប្រទេស​ដល់​ពេល​ណា​??

Share

ភ្នំពេញ៖ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ថា​ សូ​ម្បី​តែ​គល់​ស្លឹកគ្រៃ​ក៏​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដែរ​ នៅ​ដឹកនាំ​ប្រទេស​ដល់​ពេល​ណា​ទៀត​។​ ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ ទំនង​សំដៅ​ដល់​ការ​ដឹក​ប្រទេស​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​ តែ​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ចោទ​លោក​ សម​ រ​ង្ស៊ី​ ថា​ និយាយ​បង្កាច់​កិត្តិយស​ដោយ​គ្មាន​មូលដ្ឋាន​ឡើយ​។​

 

ប្រភេទកសិផលទាំងនេះកំពុងធ្លាក់ថ្លៃលើទីផ្សារ។រូបភាពពីFacebook លោក សម រង្ស៊ី
ប្រភេទកសិផលទាំងនេះកំពុងធ្លាក់ថ្លៃលើទីផ្សារ។រូបភាពពីFacebook លោក សម រង្ស៊ី

​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​រូបភាព​ច្រើន​រួម​នឹង​ មានការ​សេរ​បញ្ចេញ​ មតិ​ផង​ដែរ​ ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​មានការ​ទាក់ទាញ​ គឺ​លោក​សរសេរ​មួយ​ឃ្លា​ថា​៖«​សូ​ម្បី​តែ​គល់​ស្លឹកគ្រៃ​ ក៏​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដែរ​ តើ​នៅ​ដឹកនាំ​ប្រទេស​ដល់​ពេល​ណា​ទៀត​?»​។

សារ​របស់​មេ​បក្ស​ប្រឆាំង​នេះ​ បើ​ទោះជា​និយាយ​មិន​ចំ​ឈ្មោះ​ ក៏​គេ​សន្និដ្ឋាន​បាន​ថា​ លោក​ពិតជា​និយាយ​ ដៀមដាម​ដាក់​ប្រមុខ​រដ្ឋាភិបាល​គឺ​សម្ដេច​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​កាន់​អំណាច​ជាង​ ៣០​ ឆ្នាំ​មកនេះ​។​

​ក្រៅពី​ការ​លើក​ឡើង​ដូចនេះ​ លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ផលិតផល​កសិកម្ម​ពុំ​មាន​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ​។​ តើ​ជា​កំហុស​របស់​អ្នក​ណា​?​។​ 

​លោក​ សម​ រ​ង្ស៊ី​ ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រយៈពេល​ប្រហែលជា​ ៣​ ឆ្នាំ​ គឺ​មុន​ពេល​លោក​ត្រូវ​បាន​សម្ដេចក្រុមព្រះ​ និង​ សភា​បក្ស​ប្រជាជន​កម្ពុជា​ដក​ពី​តំណែង​នេះ​។​ កាល​លោក​ជា​រដ្ឋមន្ត្រី​ គឺ​លោក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​រដ្ឋមន្ត្រី​សកម្ម​ធ្វើ​ឱ្យប្រាក់​រៀល​ខ្មែរ​មាន​លំនឹង​បើ​ធៀប​និង​លុយ​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ពេល​នោះ​អតិផរណា​ក៏​ល្អ​ប្រសើរ​ផង​ដែរ​។

លោក សម រង្ស៊ី កាលចេញយុទ្ធនាការឃោសនាបោះឆ្នោត។
លោក សម រង្ស៊ី កាលចេញយុទ្ធនាការឃោសនាបោះឆ្នោត។

​ដោយសារ​លោក​មាន​មោ​ទ​ភាព​ដូចនេះ​ហើយ​ មើលទៅ​បានជា​លោក​វាយប្រហារ​លើ​មេដឹកនាំ​កម្ពុជា​ សព្វថ្ងៃ​។​

​យ៉ាងនេះ​ក្ដី​ មន្ត្រី​បក្ស​កាន់​អំណាច​បាន​ហៅ​លោក​ សម​ រ​ង្ស៊ី​ ថា​ អួត​ពេក​មិន​បាន​គិត​ពី​ស្ថានភាព​របស់​ខ្លួន​ ដែល​មានទោស​។​

​លោក​ សុខ​ ឥ​សាន្ដ​ មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រានចោល​ចំពោះ​ការ​រិះគន់​របស់​លោក​សម​ រ​ង្ស៊ី​។​ លោក​ថា​ គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​អ្នកនយោបាយ​មួយ​រូប​ ដែល​អស់​ផ្លូវ​នឹង​ឈ្នះ​សម្ដេច​ ហ៊ុន​ សែន​ ឡើយ​។​ លោក​ សុខ​ ឥ​សាន្ដ​ ថា​ ៖«​ប្រកួតប្រជែង​តាម​លទ្ធិប្រជាធិប តេយ្យ​មិន​ឈ្នះ​គេ​ ចង់អោយ​គេ​ចុះ​ចេញពី​តំណែង​ អាហ្នឹង​!​ គួរ​អោយ​អស់សំណើច​ណាស់​ អាហ្នឹង​!​ជា​មនុស្ស​កំសាក​ ឥឡូវ​កាន់តែ​អស់​ផ្លូវ​ទៀត​ហើយ​  ព្រោះ​ សម​ រ​ង្ស៊ី​ ក្លាយទៅជា​ទណ្ឌិត​ហើយ​ បន្ទាប់​ពី​មាន​សាលក្រម​តុលាការ​ចេញ​មក​…»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ ចាន់​ វិបុល​  អ្នក​ស្រាវជ្រាវ​ពី​អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​ បង្ហាញ​ទស្សនៈ​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​ព្យាយាម​និយាយ​រឿង​ពិត​។​ ប៉ុន្ដែ​រឿង​ពិត​មួយ​នេះ​ មិន​អាច​ជួយ​អោយ​ស្ថានការណ៍​នយោបាយ​មាន​ភាពល្អ​ប្រសើរ​នោះ​ឡើយ​។​ លោក​ថា​ គេ​ត្រូវ​ប្រកួត​គ្នា​ដោយ​សន្លឹក​ឆ្នោត​របស់​ប្រជាជន​។​ ​លោក​ ចាន់​ វិបុល​ ថា​ ៖«​ខ្ញុំ​ឃើញ​ថា​គាត់​ព្យាយាម​និយាយ​រឿង​ពិត​ តែ​រឿង​ពិត​នៅ​ពេល​នេះ​  ស្ថានភាព​នេះ​ សម្ដី​របស់​លោក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ស្ដារ​ស្ថានភាព​នយោបាយ​ទេ​ ពីព្រោះ​នៅ​ពេល​នេះ​រឿង​ដែល​ធំ​បំផុត​ មិន​ទាក់ទង​ទៅ​រឿង​សមត្ថភាព​របស់​រដ្ឋាភិបាល​ទៀត​ទេ​ ពីព្រោះ​លោក​តែងតែ​វាយប្រហារ​បែប​នេះ​យូរ​ឆ្នាំ​ហើយ​ ហើយ​ការ​វាយប្រហារ​បែប​នេះ​ ជា​ហេតុផល​ដែល​នាំ​អោយ​វិបត្តិ​នយោបាយ​កើត​មាន​មក​ដល់​ថ្ងៃនេះ​។​ អ​ញ្ចឹ​ង​!​ ការ​វៃ​ប្រហារ​ដៃគូ​របស់​គាត់​នេះ​ទៀត​ មិនមែន​ជា​យុទ្ធសាស្ដ្រ​ដ៏​ជោគជ័យ​របស់​សង្គម​កម្ពុជា​ទេ​»​។​

លោក ចាន់ វិបុល
លោក ចាន់ វិបុល

ចំណែក​អ្នកវិភាគ​សេដ្ឋកិច្ច​ លោក​បណ្ឌិត​ គី​ សេរី​វឌ្ឍន៍​ ថា​ ករណី​អ្នកនយោបាយ​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​អត់​មាន​ សូ​ម្បី​តែ​គល់​ស្លឹកគ្រៃ​ដែរ​នោះ​  វា​មិនមែន​ជា​បញ្ហា​នោះ​ទេ​  ប៉ុន្ដែ​វា​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​ បើសិនជា​កម្ពុជា​មិន​បាន​រៀបចំ​រចនាសម្ព័ន្ធ​ផលិតកម្ម​អោយ​កសិករ​មាន​ភាពល្អ​ប្រសើរ​ទេ​នោះ​។​ «​ វា​ជា​ជំងឺ​ ខ្ញុំ​ចង់​និយាយ​ថា​ វា​មិនមែន​បញ្ហា​ដែល​ទើបតែ​មាន​ គឺ​វា​ឈឺ​កន្លង​មក​យូរ​មក​ហើយ​ដ៏​រ៉ាំរ៉ៃ​មក​ហើយ​ ចឹ​ង​កន្លែង​នឹង​គឺ​ត្រូវ​តែ​អ្នក​ដែល​រៀបចំ​គោលនយោបាយ​ ត្រូវធ្វើ​យ៉ាងម៉េច​អោយ​ថ្លៃដើម​ទាប​  បើ​ថ្លៃដើម​កសិករ​នៅ​តែ​ខ្ពស់​ យើង​មិន​បាន​រៀបចំ​រចនាសម្ព័ន្ធ​ផលិតកម្ម​អោយ​កសិករ​ទេ​ កសិករ​យើង​នៅ​តែ​ប្រកួតប្រជែង​អស់​ឈ្នះ​គេ​ចឹ​ង​ បើ​ប​ប្រកួតប្រជែង​អស់​ឈ្នះ​គេ​ទេ​ ហើយ​យើង​ប្រកាស​ខ្លួន​ថា​ ៨០​ ភាគរយ​ជា​ប្រទេស​កសិកម្ម​ ៨០​ ភាគរយ​ជា​កសិករ​ តែ​រំពឹង​ទៅ​លើ​អ្វី​ បើ​យើង​ទិញ​គេ​រហូត​ចឹ​ង​»​។​

​ស្រប​ពេល​ដែល​ លោក​ សម​ រ​ង្ស៊ី​ រិះគន់​ពី​ការ​ដឹកនាំ​មិន​បង្ក​ឱ្យ​ពលរដ្ឋ​ជា​កសិករ​មាន​ទីផ្សារ​ត្រឹមត្រូវ​ នៅ​ថ្ងៃនេះ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​ អំពី​ការ​ការ​ខ្វះ​សមត្ថភាព​ របស់​រដ្ឋ​ ក្នុង​ការ​ជួយ​លក់​ផលិតផល​របស់​កសិករ​ ដែល​គណបក្ស​នេះ​ថា​ កសិករ​ជួប​ហានិភ័យ​ដោយសារ​ផលិត​របស់​ពួក​គេ​គ្មាន​ទីផ្សារ​ធ្វើ​ឱ្យ​ផលិតផល​ធ្លាក់​តម្លៃ​។​

​តែ​សូម​ជម្រាប​ដែរ​ថា​ ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកជំនាញ​អះអាង​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​មួយ​ថា​ ការ​ផ្គត់ ផ្គង់​គល់​ស្លឹកគ្រៃ​ក្នុងស្រុក​ផ្ដល់​បរិមាណ​មិន​ដល់​ ៥០​ភាគរយ​ នៃ​ទំហំ​តម្រូវការ​ទីផ្សារ​ ដោយ​កម្ពុជា​ត្រូវ​នាំ​ចូល​គល់​ស្លឹកគ្រៃ​ប្រហែល​ ៥០​តោន​ក្នុង​មួយ​ថ្ងៃៗ​ពី​ប្រទេស​វៀតណាម​ ហើយ​ចំនួន​នេះ​គិតតែ​ការ​នាំ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​៕​

Share

Image
Image
Image