en     km
en     km

លោក​ ប៉ាវ​ ស៊ី​ណា​ នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ នៅ​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ខាង​មុខ​

Share

លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ ​WMC​ នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​នេះ​ថា​ លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​ពី​សំណាក់​តុលាការខេត្ត​កំពង់ស្ពឺ​ ដែល​បាន​ចោទប្រកាន់​លោក​  និង​សមាជិក​ ៦​ នាក់​ ផ្សេង​ទៀត​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ម៉ោង​ ៨​ព្រឹក​។​

Pao-Sina
លោក​ ប៉ាវ​ ស៊ី​ណា

​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ បំភ្លឺ​របស់​លោក​ ម៉ែ​ន​ វណ្ណៈ​  នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ដែល​វិទ្យុ​ស្រី្ត​ ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១​ កុម្ភៈ​ នេះ​បានឱ្យ​ដឹង​ថា​ ពួក​គាត់​ទាំង​ ៧​នាក់​ នេះ​ ជាប់ចោទ​ពី​បទ​  ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ​ ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​កម្មករ​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​១២​ មក​រា​ កន្លង​មក​។​

​អ្នក​ទាំង​ ៧​នាក់​ នោះ​រួម​មាន​ លោក​ ប៉ាវ​ ស៊ី​ណា​  ,​ លោក​ ខាត់​ ឡូត​ ,​ លោក​ ព្រំ​ ប៊ុ​ន​ថន​ ,​ លោក​ ចាំ​ សំណាង​ ,​ លោក​ ម៉ៅ​ ប៉យ​  ,​ លោក​ អាន​ ថូ​នា​ និង​លោក​ ស៊ុត​ ចិត្រ​៕

​សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ដូច​តទៅ​៖

Share

Image
Image
Image