en     km
en     km

លោក​ បាន​ គី​មូ​ន​ ថា​ចិន​ចាំបាច់​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​សន្តិវិធី​

Share

​ក្រុង​ប៉េ​កាំ​ងៈ​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន​ គី​មូ​ន​ និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៧​ កក្កដា​ ដោយ​លោក​សង្កត់ធ្ងន់​ថា​ ប្រទេស​ចិន​ចាំបាច់​ ដោះស្រាយ​បញ្ហា​សមុទ្រ​ខាងត្បូង​ដោយ​សន្តិវិធី​។​

chinaship
​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង

​ការ​ទទូច​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ គឺ​ស្រប​ពេល​ដែល​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ ខណៈ​សាលក្រម​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ រវាង​ហ្វី​លី​ពិន​ និង​ចិន​ជិត​ដល់​ថ្ងៃ​ប្រកាស​ ពោល​គឺ​នៅ​ថ្ងៃ​ទី​ ១២​ ក​ក្ត​ដា​ខាង​មុខ​នេះ​។​

​លោក​ បាន​ គី​មូ​ន​ ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ នាទី​ក្រុង​ប៉េ​កាំ​ង​ គឺជា​មួយ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង​ យី​។

​លោក​ វ៉ាង​ យី​ បាន​ហៅ​ពាក្យ​ឯកតោភាគី​របស់​ហ្វី​លី​ពី​ន​ថា​ ខុសច្បាប់​ ហើយ​ក៏​ប្រឆាំង​នឹង​ច្បាប់​អន្ដរជាតិ​ផង​ដែរ​។​ នេះ​បើ​យោង​តាម​ទូរទស្សន៍​ក្នុងស្រុក​ CCTV​ ដែល​បាន​ចាក់​ផ្សាយ​សម្តី​របស់​លោក​ វ៉ាង​ យី​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៧​ជាមួយ​លោក​ បាន​ គី​មូ​ន​។

​ភាព​តានតឹង​កំពុង​បន្ត​កើនឡើង​ នៅ​មុន​ការ​ចេញ​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​ នៅ​ថ្ងៃ​ទី​១២​ នៅ​ទីក្រុង​ឡា​អេ​ ប្រទេស​ហូ​ឡង់​ រវាង​ចិន​ និង​ហ្វី​លី​ពី​ន​ ជុំវិញ​ជម្លោះ​ដណ្តើម​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ។​

​យ៉ាងណាមិញ​ប្រទេស​ចិន​បាន​ប្រកាស​ថា​ តុលាការ​នេះ​ មិន​មាន​យុត្តាធិការ​គ្របដណ្តប់​លើ​ជំ​លោះ​នេះ​ទេ​ ហើយ​ចិន​នឹង​មិន​ចូលរួម​ទទួលស្គាល់​ការ​សម្រេចចិត្ត​ណាមួយ​ចំពោះ​រឿង​ក្តី​នេះ​ដែរ​៕​ ប្រភព​-​ Reuters ​

Share

Image
Image
Image