en     km
en     km

លោក​ ត្រាំ​ ព្រមាន​ថា​ការ​ធ្វើ​សមយុទ្ធ​យោធា​លើ​ឧ​ប​ទី្វ​ប​កូរ៉េ​គួរ​ចាប់ផ្ដើម​ឡើង​វិញ​

Share

​ប្រធានាធិបតី​អា​មេ​រិ​ក​ ដូ​ណា​ល់​ ត្រាំ​ កាលពី​ថ្ងៃ​ពុធ​ ទី​២៩​ សីហា​ បាន​សម្ដែង​ការ​ខកចិត្ត​ ដែល​លោក​ថា​ អា​មេ​រិ​ក​មិន​ចង់​ចំណាយ​ពេលវេលា​និង​ ថវិកា​ដើម្បី​ចាយ​ទៅ​លើ​ល្បែង​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងត្បូង​នោះ​ទេ​។

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ អ្វី​ដែល​លោក​ ត្រាំ​ បាន​បង្ហាញ​ជំហរ​ជា​ថ្មី​ទៀត​នេះ​ បន្ទាប់​ពី​ លោក​បាន​បង្ហើប​ថា​ អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​គួរ​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​គ្នា​ឡើង​វិញ​ ដែល​លោក​មើលឃើញ​ថា​ កូរ៉េ​ខាងជើង​ មិន​បាន​ធ្វើ​ឲ្យ​រីក​ចម្រើន​អ្វី​ទេ​ ចំពោះ​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ លោក​ ត្រាំ​ បាន​ណែនាំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ Mike​ Pompeo​ លើក​ពេល​ទៅ​កាន់​កូរ៉េ​ខាងជើង​ ដែល​លោក​ថា​ ក្រុង​ព្យុះ​យ៉ាង​ហាក់​ដើរ​កាន់តែ​ឆ្ងាយ​ពី​ការ​ប្ដេជ្ញា​របស់​ខ្លួន​ ក្នុង​រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​ តែ​យ៉ាងណា​ លោក​ ត្រាំ​ បាន​ហៅ​ល្បែង​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងត្បូង​ ជាដើម​ចម​នៃ​ការ​បង្ក​ជំ​លោះ​។​

​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ បាន​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​គ្នា​ គឺ​ភ្លាមៗ​បន្ទាប់​ពី​ លោក​ គី​ម​ ជុង​អ៊ុ​ន​ មេដឹកនាំ​កូរ៉េ​ខាងជើង​និង​ លោក​ ត្រាំ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ កាលពី​ថ្ងៃ​ទី​១២​ មិថុនា​ ក្នុង​ជំនួប​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​ ។​ ក្នុង​កិច្ចព្រមព្រៀង​នេះ​ កូរ៉េ​ខាងជើង​សន្យា​រំលាយ​ អាវុធ​នុយក្លេអ៊ែរ​ ដោយ​ការ​ធ្វើ​ឲ្យ​ឧបទ្វីប​មាន​សន្តិ​សុខភាព​ពេញលេញ​។​

​យ៉ាងនេះ​ក្ដី​ ក្រុង​ព្យុះ​យ៉ាង​បាន​ដាក់​លក្ខខណ្ឌ​ជា​ឯកតោភាគី​ ដោយ​សុំ​ឲ្យ​អា​មេ​រិ​ក​ លុប​ចោលការ​ដាក់​ទណ្ឌកម្ម​ជា​មុន​ ទើប​ក្រុង​ព្យុ​ង​យ៉ាង​អាច​ចាប់​គោរព​កិច្ចសន្យា​របស់​ខ្លួន​។​ តែ​សម្រាប់​អា​មេ​រិ​ក​ មិន​អាច​ទទួលយក​លក្ខខណ្ឌ​នេះ​បាន​ឡើយ​៕​

Share

Image
Image
Image