en     km
en     km

លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ៖​ ក្មេង​ស្រី​ និង​ក្មេង​ប្រុស​គួរតែ​ទទួល​បានការ​សិក្សា​ស្មើគ្នា​(មានសំឡេង)

Share

​ភ្នំពេញ​៖​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​បាន​ ដែល​អះអាង​ថា​ លោក​បាន​ចុះ​ផ្ទាល់​ដល់​សាលារៀន​មួយ​ចំនួន​នៅ​តាម​ជន​តំបន់​ និង​តំបន់​ដាច់​ស្រយាល​ ឃើញ​ថា​ កម្រិត​ទទួល​បាន​នៃ​ការ​អប់រំ​របស់​កុមារ​ ពិសេស​ គឺ​ក្មេង​ស្រី​ នៅ​មាន​ចំនួន​តិច​ជាង​កុមា​រា​ហើយ​ ទទួល​ការ​អប់រំ​តិច​នៅឡើយ​ ។​ 

លោក ច្សច អេដហ្គាក្នុងពិធីប្រគល់ពានរង្វាន់ដល់យុវជនជ័យលាភីរូបថតស្អាត  នៅស្ថានទូតសហភាពអឺរ៉ុប នៅថ្ងៃទី០៣ មីនា ២០១៧។
លោក ច្សច អេដហ្គាក្នុងពិធីប្រគល់ពានរង្វាន់ដល់យុវជនជ័យលាភីរូបថតស្អាត នៅស្ថានទូតសហភាពអឺរ៉ុប នៅថ្ងៃទី០២ មីនា ២០១៧។

​ការ​លើក​ឡើង​របស់​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ជ័យ​ លា​ភី​ដល់​យុវជន​ខ្មែរ​ទាំង​៦​រូប​ដែល​មាន​ស្នាដៃ​ថតរូប​ល្អ​ជាងគេ​ នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​ទី​២​  មីនា​ ម្សិលមិញ​។​ ​ព័ត៌មាន​នេះ​ជូន​សេចក្ដីរាយការណ៍​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​៖

 

​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះ​ លោក​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​លើក​ឡើង​ថា​ ក្មេង​ស្រី​ និង​ក្មេង​ប្រុស​គួរតែ​ទទួល​បានការ​សិក្សា​ស្មើភាព​គ្នា​។​

តាម​ការ​បកស្រាយ​របស់​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ បញ្ហា​ប្រឈម​មួយ​ចំនួន​ទៅ​លើ​កុមារ​ ជា​ពិសេស​ចំពោះ​ក្មេង​ស្រី ​ទាក់ទង​នឹង​ការ​អប់រំ​ដូច​ជា​ អត់​មាន​សាលារៀន​ ហើយ​មាន​សាលារៀន ​ប៉ុន្ដែ​អត់​មាន​គ្រូបង្រៀន​ និង​ពេល​ខ្លះ​ទៀត ​មាន​សាលារៀន​ដែរ​ តែ​នៅ​ឆ្ងាយ​ពី​ផ្ទះ ​។​ លោក​បាន​សង្កត់ធ្ងន់​ថា ​ចំនុច​សំខាន់​មួយទៀត​ដែល​លោក​បាន​សង្កេត​ឃើញ​ផង​ដែរ​នោះ​ គឺ​ ការ​រួម​ផ្សំ​ពី​កត្តា​គ្រួសារ​ជា​ចំបង​ផង​ដែរ​។​

​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ៖«​តាម​បទ​ពិសោធន៍​យើង​កន្លង​មក​ យើង​សង្កេត​ឃើញ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ជា​ពិសេស​ចំពោះ​ក្មេង​ស្រី​ទាក់ទង​ជាមួយនឹង​ការ​ទទួល​បានការ​អប់រំ​នឹង​ទី​មួយ​.​គឺ​បញ្ហា​ប្រឈម​ខ្លាំង​ជាងគេ​ គឺ​ អត់​មាន​សាលារៀន​ ពេល​ខ្លះ​មាន​សាលារៀន​ហើយ​ប៉ុន្ដែ​អត់​មាន​គ្រូ​គ្រប់គ្រាន់​ ហើយ​ធ្វើ​យ៉ាងណា​កុំអោយ​សាលា​នៅ​ឆ្ងាយ​ពី​គាត់​រស់នៅ​ខ្លាំង​ពេក​ ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​អាច​អោយ​គាត់​ទៅ​សិក្សា​បាន​នោះ​។​ បញ្ហា​ប្រឈម​មួយទៀត​ គឺ​ ទាក់ទង​នឹង​ថ្លៃ​ចំណាយ​សម្រាប់​ការ​សិក្សា​របស់​ក្មេង​ទាំង​អស់នោះ​ផង​ដែរ​ ពិសេស​គឺ​ក្មេង​ស្រី​»​ ។​

​តាម​លោក​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ បញ្ហា​ប្រឈម​ក្នុង​ការ​សិក្សា​មិនមែន​កើត​មាន​តែ​លើ​ក្មេង​ស្រី​នោះ​ទេ​ ប៉ុន្ដែ​បញ្ហា​ប្រឈម​ទាំងនោះ​ក៏​កើត​មាន​ទៅ​លើ​ក្មេង​ប្រុស​ផង​ដែរ​ ព្រោះថា​ ក្មេង​ប្រុស​ងាយ​និង​លះបង់​ការ​សិក្សា​ជាង​ក្មេង​ស្រី​នៅ​កម្រិត​មធ្យមសិក្សា​ ដោយ​មាន​គំនាប​ផ្នែក​សេដ្ឋកិច្ច​ ឬ​មួយ​ក៏​ហិ​រញ្ញា​វត្ថុ​នៅ​ក្នុង​គ្រួសារ​របស់​ពួក​គេ​ផ្ទាល់​ ដែល​គ្រួសារ​ពួក​គេ​បង្ខំ​ឱ្យ​កូន​មាន​កាតព្វកិច្ច​ស្វែងរក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​។​

ទាក់ទងរឿនេះដែរ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា ហាក់យល់ស្របការលើកឡើងរបស់លោក ច្សច អេដហ្គា លើចំណុចផ្ដល់អត្ថភាពសំខាន់ដែធ្វើយ៉ាងណា ឱ្យកុមារគ្រប់រូបមានសិទ្ធិស្មើៗគ្នាទាំងអស់ក្នុងការទទួលបានការសិក្សា ដោយលោកបញ្ជាក់ថា ដើម្បីកាត់បន្ថយការលំបាករបស់ក្មេងស្រី ទើបតម្រូវឱ្យមានសាលានៅក្នុងភូមិ ។

​លោក​ រស់​ សាលី​ន​ ៖«ជា​ពិសេស​កុមារ​ដែល​ជានា​រី​ គឺ​ ក្រសួង​បាន​រៀបចំ​តាម​រយៈនាយកដ្ឋឋាន​សុខភាព​សិក្សា​ជាដើម បាន​ចុះ​ពន្យល់​ណែនាំ​សុខភាព​អនាម័យ​ ហើយ​ក្រៅពី​នេះ​ ក្រសួង​បាន​ជម្រុញ​ឱ្យ​មាន​សាលា​បឋម​សិក្សា​ និង​ម​តេ្ត​យ្យ​បឋម​ និង​អនុ​វិទ្យាល័យ​ឱ្យ​នៅ​ជិត​បំផុត​នៅផ្ទះ​ប្រជាពលរដ្ឋ»​។​ 

​តាម​លោក​ រស់​ សាលី​ន​  យោង​ទៅ​លើ​ច្បាប់​អប់រំ​ឆ្នាំ​ ២០០៧​ គឺ ក្នុង​នោះ​ បាន​ជម្រុញ​ឱ្យ​កុមារ​ទាំងអស់​ចូល​រៀន​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ជា​ពិសេស​នៅ​ក្នុង​កម្រិត​ការ​សិក្សា​ជា​ទូទៅ​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៩​ ដែល​រហូត​មក​ដល់​ពេល​នេះ​ កុមារ​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​ចូល​រៀន​ មាន​ ៩៨​ភាគរយ​ហើយ ​នៃ​កុមារ​ទូ​ទាំង​ប្រទេស​។​

​តែ​បែប​នេះ​ក្ដី ​លោក ​ច្ស​ច​ អេ​ដ​ហ្គា​ លើ​ឡើង​ថា​ សហភាព​អឺរ៉ុប​ និង​ក្រសួង​អប់រំ​កំពុង​តែ​សិក្សា​គំនិត​ផ្ដួចផ្ដើម​ជាមួយ​គ្នា​ជុំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ជា​មធ្យោបាយផ្ដល់ការ​អប់រំ​ទៅ​ដល់​កុមារ​ កុមារី ​ដូច​ជា​ ការ​ផ្ដល់​អាហារូបករណ៍​ និង​ការ​ទទួល​បានការ​សិក្សា​៕​ 

Share

Image
Image
Image