en     km
en     km

ជម្លោះនៅស៊ីរី៖ លោក​ ឃឺ​រី​ ស្វែងរក​ការ​កាត់​បន្ថយ​នូវការ​បែងចែក​ជាមួយ​ប្រទេស​រុ​ស្ស៊ី​

Share

លោក John Kerry
លោក John Kerry

តាម​ការ​ផ្សាយ​របស់​សា​ព័ត៌មាន​ BBC​ News​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ John​ Kerry​ ដែល​កំពុង​នៅ​ទីក្រុង​ម៉ូ​ស្គូ​ក្នុង​ជំនួប​កិច្ច​ពិភាក្សា​ ដើម្បី​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយ​រុ​ស្ស៊ី​ ជុំវិញ​ដំណើរការ​នយោបាយ​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ស៊ី​រី​។​

​លោក​ John​ Kerry​ មាន​ជំនួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​រូ​ស្ស៊ី​ លោក​ Vladimir​ Putin​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ លោក​ Sergei​ Lavrov​ ។​

​លោក​ Kerry​ និយាយ​ថា​ ពួក​គេ​បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ចំនួន​ហើយ​ ដូច​ជា​កិច្ចព្រមព្រៀង​ល់​បញ្ហា​ក្រុម​ភេរវ​ករ​ជាដើម​។​ ឯ​លោក​ Lavrov​ ក៏​បា​និយាយ​ដែរ​ថា​ ភាគី​ទាំង​ពីរ​ អាច​រក្សា​នូវ​កិច្ចសហការ​ជាមួយ​គ្នា​លើ​បញ្ហា​ចម្រូងចម្រាស​ ដូច​ជា​ការ​បង្កើត​គណៈប្រតិភូ​ប្រឆាំង​។​ លើស​ពី​នេះ​ លោក​ Kerry​ បាន​ប្រាប់​ទៅ​លោក​ប្រធានាធិបតី​រូ​ស្ស៊ី​ថា​៖​ «​ប្រទេស​ទាំង​ពីរ​ មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​ឱ្យ​មាននូវ​ភាព​ខុស​គ្នា​ដ៏​មាន​សារៈសំខាន់​បាន​»​។​

​សហរដ្ឋអាមេរិក​ និង​ប្រទេស​រុ​ស្ស៊ី​បាន​ បដិសេធ​ជា​យូរ​មក​ហើយ​ស្តី​ពី​តួនាទី​ថា​អ្វី​ដែល​លោក​ប្រធានាធិបតី​ស៊ី​រី​ Bashar​ al-Assad​ គួរតែ​ប្រព្រឹត្ត​ នៅ​ក្នុង​ដំណើរការ​នេះ​។​ សហរដ្ឋអាមេរិក​ចង់ឱ្យ​លោក​ Assad​ បោះបង់​ចោល​នូវ​តំណែង​របស់​ខ្លួន​ ប៉ុន្តែ​រុ​ស្ស៊ី​វិញ​បាន​និយាយ​ថា​ មាន​តែ​ប្រជាជន​ស៊ី​រី​ទេ​ ដែល​អាច​សម្រេច​លើ​ជោគវាសនា​របស់​ខ្លួន​បាន​។​

​មុន​ពេល​នៃ​កិច្ច​ពិភាក្សា​នេះ​ ក្រសួងការបរទេស​របស់​ប្រទេស​រុ​ស្ស៊ី​ បាន​វាយប្រហារ​លើ​គោលនយោបាយ​របស់​អា​មេ​រិ​ក​ ដោយ​បាន​ចោទប្រកាន់​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា​ «​បែងចែក​ពួក​ភេរវ​ករ​ ទៅ​ក្នុង​ក្រុម​មនុស្ស​ល្អ​និង​អាក្រក់​»​។​

​ប្រទេស​រុ​ស្ស៊ី​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ទីតាំង​គោលដៅ​ពី​ការ​វាយប្រហារ​តាម​អាកាស​ របស់​រដ្ឋ​អ៊ិ​ស្លា​ម​ (IS)​ ក្នុង​ប្រទេស​ស៊ី​រី​ទេ​ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេស​រុ​ស្ស៊ី​ថា​បាន​បំផ្ទុះ​គ្រាប់​បែកពួក​ឧទ្ទាម​ ដើម្បី​ពង្រឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជាមួយ​លោក​ប្រធានាធិបតី​ Assad​ តែ​ក្រុង​ម៉ូ​ស្គូ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​។​

​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ បាន​កំណត់​គោលដៅ​លើ​ពួក​សកម្មប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​ ២០១៤​ និង​មិន​សម្របសម្រួល​ចំពោះ​ការ​វាយឆ្មក់​ជាមួយនឹង​អាជ្ញាធរ​ក្នុង​ក្រុង​ដា​ម៉ាស​ឡើយ​៕

​ប្រែ​សម្រួល​ដោយ​៖​ មឿ​ន​ ឌី​ណា​ /​ ប្រភព​៖​ BBC​ News

Share

Image
Image
Image