en     km
en     km

លោក​ កឹ​ម​ សុខា​ ព្រមាន​ធ្វើ​មហា​បាតុកម្ម​ប្រសិនជា​ CPP​ នៅ​តែ​បន្ដ​ធ្វើទុក្ខបុកម្នេញ​លើ​រូប​លោក?

Share

​ភ្នំពេញ​ ៖​ ថ្លែង​លើ​វេទិកា​នៅ​មុខ​ទី​ស្នាក់​បក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១១​កញ្ញា​នេះ​ លោក​ កឹ​ម​ សុខា​ ថ្លែង​ថា​ រូប​លោក​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ សម​ រ​ង្ស៊ី​ ដែល​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​គ្នា​ បាន​ប្ដេជ្ញា​ចិត្ដ​រួច​ហើយ​ថា​ ប្រសិនជា​តុលាការ​នៅ​តែ​ផ្ដល់​ភាព​អយុត្ដិធម៌​ដល់​សកម្មជន​ដីធ្លី​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​ការពារ​បរិស្ថាន​ សកម្មជន​បក្ស​ប្រឆាំង​ និង​មេដឹកនាំ​ដែល​ត្រូវ​ប្រកួត​ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ខាង​មុខ​ លោក​នឹង​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​លោក​ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូ​ទាំង​ប្រទេស​ ។​ ក៏​ប៉ុន្ដែ​គណបក្សកាន់អំណាច​ហាក់​មិន​ចាប់អារម្មណ៍​ការ​ថ្លែង​សារ​រំលឹក​ពី​ការ​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​របស់​មេ​ក្ស​ប្រឆាំង​នេះ​ឡើយ​ ។​

 

 ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ កឹ​ម​ សុខា
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលឹក​ជា​ថ្មី​ទៀត​ ពី​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ធ្វើការ​មហា​បាតុកម្ម​នៅ​ទូ​ទាំង​ប្រទេស​ ប្រសិនជា​តុលាការ​នៅ​តែ​ផ្ដល់​ភាព​អយុត្ដិធម៌​ដល់​រូប​លោក​ សមាជិក​គណបក្សប្រឆាំង​ ក៏​ដូច​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​បន្ដ​ទៀត​នោះ​ ។​ ការ​ថ្លែង​របស់​លោក​ កឹ​ម​ សុខា​ ដូចនេះ​ ធ្វើ​ឡើង​ក្នុង​វេទិកា​មួយ​នៅ​ថ្ងៃ​ទី​ ១១​ កញ្ញា​ នេះ​ ស្ថិត​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ រាជធានី​ភ្នំពេញ​ ។​ ​លោក​ កឹ​ម​ សុខា៖​«​បងប្អូន​ជនរួមជាតិ​ យុវជន​យុវនារី​ ខ្ញុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​លោក​ប្រធាន​ សម​ រ​ង្ស៊ី​ ដែល​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​ខ្ញុំ​ក្នុង​ការ​សង្គ្រោះ​ជាតិ​នេះ​ បាន​ប្ដេជ្ញា​ចិត្ដជា​ស្រេច​ហើយ​ថា​ ប្រសិនជា​ប្រព័ន្ធ​តុលាការ​នេះ​នៅ​តែ​ផ្ដល់​ភាព​អ​យុ​ត្ដិ​ធ​ម៍​ដល់​យើង​ទាំងអស់​គ្នា​ ដក់​សកម្មជន​ដីធ្លី​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​ការពារ​បរិស្ថាន​ បក្ស​ប្រឆាំង​  ដល់​មេដឹកនាំ​ដែល​ត្រូវ​ប្រកួត​ ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ យើង​នឹង​ពិចារណា​ប្រើប្រាស់​សិទ្ធិ​របស់​យើង​ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូ​ទាំង​ប្រទេស​និង​រាជធានី​ភ្នំពេញ​»​។​

​ជា​ការ​ឆ្លើយ​តប​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជាន​កម្ពុជា​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ យល់​ថា​ ការ​ថ្លែង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដូចនេះ​ លោក​មើលឃើញ​ថា​ ត្រឹម​ចង់​គំរាម​គណបក្សកាន់អំណាច​តែ​ប៉ុណ្ណោះ​។​ បន្ថែម​ពី​នេះ​លោក​ថា​ ការ​ចោទប្រកាន់​តុលាការ​ថា​គ្មាន​ឯករាជ្យ​ គឺ​មិនមែន​ជា​លើក​ទី​មួយ​របស់​ក្រុមប្រឆាំង​ទេ​ ។​

​ជាង​នេះ​លោក​ថា​ ករណី​របស់​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​របស់​បុគ្គល​ មិន​គួរ​គណបក្ស​ទាំងមូល​មក​ការពារ​អ្នក​ប្រព្រឹត្ដ​ល្មើសច្បាប់​ឡើយ​។​ លោក​បាន​រម្លឹក​ថា​ ប្រសិនជា​គណបក្សប្រឆាំង​មិន​បែងចែក​រឿង​បុគ្គល​ និង​រឿង​បក្ស​ឲ្យ​បាន​ច្បាស់​ទេ​ លោក​គិត​ថា​ គណបក្ស​នេះ​អាច​នឹង​ធ្វើ​ខុស​តទៅ​ទៀត​ ។​ លោក​ សុខ​ ឥ​សាន្ដ​៖«​ឥឡូវ​វា​ជា​រឿង​បុគ្គល​ ហើយ​បើ​គណបក្ស​មក​មុខ​ មក​ពាំង​រឿង​បុគ្គល​អ​ញ្ចឹ​ង​ ខ្ញុំ​គិត​ថា​គណបក្ស​ក៏​អាច​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ដែរ​ រឿង​ហ្នឹង​ គឺ​វា​ចេះ​តែ​រាល​ទៅ​មុខ​ ហើយ​ប្រ​សិន​ណា​គាត់​មិន​បែងចែក​ឲ្យ​ច្បាស់​ថា​ អ្វី​ទៅ​ជា​រឿង​បុគ្គល​ អ្វី​ទៅ​ជា​រឿង​រួម​របស់​គណបក្ស​»​។​

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

​ក្នុង​វេទិកា​ព្រឹក​មិ​ញ​នេះ​ដែរ​លោក​ កឹ​ម​ សុខា​ ក៏​បាន​បង្ហាញ​ជំហរ​ថា​ លោក​គឺ​មិន​អស់សង្ឃឹម​នោះ​ទេ​ លោក​នៅ​តែ​រង​ចាំ​ការ​ជួប​ចរចារ​រវាង​ខ្មែរ​ និង​ខ្មែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ ប៉ុន្ដែ​លោក​ថា​ ប្រសិនជា​គ្មាន​ដំណោះស្រាយ​ហើយ​ស្ថានការណ៍​នៅ​តែ​តានតឹង​ដដែល​ គណបកស​ង្គ្រោះ​ជាតិ​ គឺ​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ការ​ធ្វើ​មហា​បាតុកម្ម​នោះ​ទេ​ ។​ លោក​ កឹ​ម​ សុខា​៖​ «​គ្មាន​ជម្រើស​ទេ​បងប្អូន​ យើង​អត់​មាន​ជម្រើស​អ្វី​ទៀត​ទេ​ ជម្រើស​ទី​មួយ​របស់​យើង​ហើយ​យើង​នៅ​តែ​រង​ចាំ​តទៅ​ទៀត​អត់​អស់សង្ឃឹម​ទេ​ គឺ​ការ​ជួប​គ្នា​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​ តែបើ​គ្មា​ជម្រើស​ទេ​ គឺ​យើង​មាន​ជម្រើស​ដូច​ខ្ញុំ​បាន​ជម្រាប​ជួន​អំបាញ់មិញ​អ​ញ្ចឹ​ង​»​។​

​ទាក់ទិន​ការ​បង្ហាញ​ជំហរ​របស់​លោក​ កឹ​ម​ សុខា​ នេះ​ដែរ​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ បញ្ជាក់​ថា​វប្បធម៌​សន្ទនា​គឺ​គ្មាន​គោលការណ៍​ចរចារ​ដើម្បី​ដោះ​លែង​ជន​ប្រព្រឹត្ដ​ល្មើសច្បាប់​ឡើយ​។​ លោក​ សុខ​ ឥ​សាន្ដ​៖«​ចរចារ​ដើម្បី​ដោះ​លែង​ជាប់​ទោស​អ្នក​ល្មើសច្បាប់​ចរចារ​ទៅ​មិន​រួច​ទេ​ អា​ហ្មឹ​ង​មិន​មាន​ខ្លឹមសារ​ក្នុង​វប្ប​ធ​ម៍​សន្ទនា​ទេ​ វប្បធម៌​សន្ទនា​ចរចារ​តែ​ផ្នែក​នយោបាយ​ ហើយ​អ្នក​ប្រព្រឹត្ដិ​ល្មើសច្បាប់​ឲ្យ​ចរចារ​ដើម្បី​ដោះ​លែង​អ្នក​ប្រព្រឹត្ដ​ល្មើសច្បាប់​យ៉ាងម៉េច​កើត​ ។​

​សូម​ជម្រាប​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សំងំ​ជ្រកកោន​ក្នុង​ទីស្នាក់ការ​គណបក្ស​នេះ​ ប្រមាណ​ ៣​ ខែ​មក​ហើយ​ ។​ កាលពី​ពេល​ថ្មីៗ​ទៅ​នេះ​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​លោក​   ៥​ខែ​ ពិន័យ​ជា​ប្រាក់​ ៨​ សែន​រៀល​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​៥៣៨​ ។​
​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ ក្នុង​សំណុំរឿង​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​លោក​។​

ករណី​នេះ​ដែរ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាត់​ទុក​ករណី​នេះ​ ថា​ជា​រឿង​នយោបាយ​ ហើយ​ជា​ការ​រំលោភ​ទៅ​និ​តី​វិធី​ច្បាប់​។​

​ចំណែក​លោក​ កឹ​ម​ សុខា​ ដែល​បាន​ចេញ​ថ្លែង​ជា​សាធារណៈ​កាលពី​ថ្ងៃទី០៩កញ្ញា​ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​  ដោយ​លោក​មាន​ប្រសាសន៍​ថា​ គណ បក្សកាន់អំណាច​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​លោក​ ក្នុង​បំណង​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​ និង​មិន​ឱ្យ​លោក​មាន​សិទ្ធិ​បោះ​ឆ្នោត​ពេល​ខាង​មុខ​

Share

Image
Image
Image