en     km
en     km

លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​លើកលែងទោស​បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ តាម​សម្ដេច​ ហ៊ុន​ សែន​ ផេ្ទ​រ​ខ្នាត​ផែនទី​

Share

ភ្នំពេញ​៖​ លិខិត​ចំនួន​ ៣​ ដែល​ត្រូវ​បាន​មើលឃើញ​ជា​សាធារណៈ​ បាន​ផ្សព្វផ្សាយ​នៅ​មុន​នេះ​បន្តិច​ឱ្យ​ដឹង​ថា​ ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​លើកលែងទោស​ឱ្យ​ទណ្ឌិត​ កឹ​ម​ សុខា​ ភេទ​ប្រុស​ អាយុ​ ៦៣​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ដាក់ទោស​ឱ្យ​ជាប់ពន្ធ​ធនាគារ​ ពី​បទ​មិន​ចូលខ្លួន​តាម​ដីកាកោះ​។​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

​យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​ផ្ញើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​លើកលែងទោស​ជា​ស្ថាពរ​ ចាប់ពី​ថ្ងៃ​ទី​ ០២ធ្នូ​ ឆ្នាំ​២០១៦​នេះ​តទៅ​។​

​ប៉ុន្ដែ​លិខិត​ចំនួន​ ៣​បាន​កើតឡើង​នៅ​ពេល​ប្រហាក់ប្រហែល​គ្នា​ គឺ​ លិខិត​របស់​លោក​ កឹ​ម​ សុខា​ ផ្ញើ​ទៅ​ សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​០១​ ធ្នូ ហើយ​ក្រោយមក​គេ​ឃើញ​លិខិត​របស់​សម្ដេច​ ហ៊ុន​ សែន​ ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ដើម្បី​សុំ​លើកលែងទោស​លោក​ កឹ​ម​ សុខា​។​

​តាម​រយៈ​លិខិត​ទាំងនេះ​ ទីបំផុត​ព្រះមហាក្សត្រ​បាន​ប្រទាន​ការ​លើកលែង​ទៅ​ជា​ស្ថាពរ​ ឱ្យ​លោក​ កឹ​ម​ សុខា​។​

​យ៉ាងណា​ក៏​ដោយ​ ការ​លើកលែងទោស​លោក​ កឹ​ម​ សុខា​ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ បាន​សាងសង​គ្នា​ពី​រឿង​ការ​ផ្ទេរ​មាត្រដ្ឋាន​ផែន​ ពី​ ១​លើ​ ១០០​ពាន់​ ទៅ​១​លើ​ ៥០​ពាន់​។​ ការ​សាងសង​គ្នា​នេះ​ បើ​ទោះជា​មិន​ផ្ទាល់​ក៏​ដោយ​ គឺ​ លោក​ សម​ រ​ង្ស៊ី​ យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​សុំ​អោយ​មានការ​កែប្រែ​ខ្នាត​ផែនទី​។​

​តែ​រឿង​គួរ​ឱ្យ​ចម្លែក​ទៀត​នោះ​ គឺ​ ករណី​ផ្ទុះ​ការ​សន្ទនា​រវាង​កញ្ញា​ធី​ សុវណ្ណ​ថា​ និង​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ករណី​ដែល​ពាក់ព័ន្ធ​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​លោក​ កឹ​ម​ សុខា​៕

Share

Image
Image
Image