en     km
en     km

លោក​ កឹ​ម​ សុខា​ ចេញ​មុខជា​លើក​ដំបូង​ថ្លែង​អរគុណ​សហគមន៍​អន្ដរជាតិ​ និង​អ្នកគាំទ្រ​

Share

ភ្នំពេញ៖ ​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​ ដែល​សម្ងំ​ជ្រកកោន​នៅ​ស្នាក់​ការ​កណ្ដាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ បាន​ចេញ​មុខជា​លើក​ដំបូង​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​ នៅ​ថ្ងៃ​សុក្រ​ ទី​ ០៩​ កញ្ញា​នេះ​ ដោយ​ថ្លែង​អរគុណ​ សហគមន៍​អន្ដរជាតិ​ និង​អ្នកគាំទ្រ​លោក​។​

ប្រធានស្ដីទីគណបក្សប្រឆាំង លោក កឹម សុខា ចេញមុខជាលើកដំបូងថ្លែងអរគុណសហគមន៍អន្ដរជាតិ និងអ្នកគាំទ្រ
ប្រធានស្ដីទីគណបក្សប្រឆាំង លោក កឹម សុខា ចេញមុខជាលើកដំបូងថ្លែងអរគុណសហគមន៍អន្ដរជាតិ និងអ្នកគាំទ្រ

​លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ មិន​អំណោយផល​ ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​សកម្មភាព​របស់​ខ្លួន​នោះ​ទេ​។​

​លោក​ កឹ​ម​ សុខា​ ៖«​ខ្ញុំ​យល់​ថា​ បើ​គ្មាន​ការ​ចូលរួម​គាំទ្រ​ពី​បងប្អូន​នោះ​ទេ​ ខ្ញុំ​មិន​អាច​បំពេញ​បេស​កម្ម​ជា​ប្រវត្តិសាស្ដ្រ​ បាន​ទទួល​ជោគជ័យ​មួយ​ជំហាន​ធំ​កន្លង​មក​ហើយ​នោះ​ទេ​។​

​ឆ្លៀតឱកាស​នេះ​ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ ចំពោះ​សហគមន៍​អន្ដរជាតិ​ និង​មិត្តភក្ដិ​បរទេស​ទាំងឡាយ​ ដែល​តែងតែ​ផ្ដល់​នូវ​យុត្ដិធម៌​ឱ្យ​ខ្ញុំ​ និង​គាំទ្រ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ​ កន្លង​មក​នៅ​កម្ពុជា​ រហូត​មក​ ដល់​បច្ចុប្បន្ន​នេះ​»​។​

​ការ​ថ្លែង​របស់​លោក​ កឹ​ម​ សុខា​ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃនេះ​ បាន​បើក​ជំនុំ​ជម្រះក្ដី​ករណី​របស់​លោក​ ដោយ​បាន​ប្រកាស​ថា​ សាលក្រម​ប្រឆាំង​និង​លោក​ កឹ​ម​ សុខា​ ដែល​មិន​ចូលខ្លួន​មក​កាន់​តុលាការ​ នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​ នៅ​ម៉ោង​២​រសៀល​ថ្ងៃនេះ​។​

​លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​លោក​ទៀត​ថា​ អ្វី​ដែល​កើត​មាន​មក​ដល់​ពេល​នេះ​ ដោយសារ​តែ​ការ​បែកបាក់​ក្នុង​ចំនោម​អ្នកនយោបាយ​ខ្មែរ​។​

​តែ​យ៉ាងនេះ​ក្ដី​ជា​លើក​ដំបូង​ហើយ​ នៅ​រយៈពេល​ជាង​៣​ខែ​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ចេញ​មុខ​ថ្លែង​សុរ​ន្ទ​កថា​ ជា​សាធារណៈ​បែប​នេះ​ មក​កាន់​អ្នកគាំទ្រ​លោក​៕

Share

Image
Image
Image