en     km
en     km

លោក​ កឹ​ម​ សុខា​ ៖​ គណបក្ស​បង្កើត​ថ្មី​គ្មាន​គោលនយោបាយ​តតាំង​នឹង​បក្ស​កាន់​អំណាច​ តែ​ប្រឆាំង​នឹង​បក្ស​សង្គ្រោះ​ជាតិ​

Share

ភ្នំពេញ​៖​ និយាយ​ហាក់ដូចជា​អស់សំណើច​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​ គណបក្ស​តូចៗ​ ដែល​ទើបតែ​បង្កើត​ថ្មី​ ដើម្បី​ត្រៀម​ធ្វើការ​ប្រកួតប្រជែង​នៅ​អាណត្តិ​ទី​៦​ នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ -​ ២០១៨​ ខាង​មុខ​ ពុំ​មាន​គោលនយោបាយ​រឹង​មាំ​ណាមួយ​ សម្រាប់​តតាំង​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​។​

ផ្ទុយ​ទៅ​វិញ​ គណបក្ស​តូចៗ​ទាំងនោះ​ បែរជា​បង្កើត​ឡើង​សម្រាប់​តែ​ប្រឆាំង​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​។​ ការ​ថ្លែង​របស់​លោក​ កឹ​ម​ សុខា​ បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ វេទិកា​សកម្មជន​មូលដ្ឋាន​ នៅ​ភូមិ​ត្រាង​ សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែមីនា​ ឆ្នាំ​២០១៦​។​

cover-Kem-Sokha-(his-FB)
លោក​ កឹ​ម​ សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងពេលកន្លងទៅ

​លោក ​កឹ​ម​ សុខា ​និយាយ​ដូច្នេះ​ថា​ ៖ «​នេះ​ជា​បរិប​ទ​រវាង​គូ​ប្រកួត​របស់​យើង​ និង​យើង​។​ មក​ដល់​ពេល​នេះ​ យើង​​ឃើញ​​មាន​​គណបក្ស​​នយោ​បាយ​​កើត​​ច្រើន​ណាស់​​បងប្អូន​ មាន​​ពីរ​​នាក់​​ក៏​កើត​ មាន​​ម្នាក់​​ក៏​​បង្កើត​​គណ​បក្ស​មួយដែរ​ ចេញ​មក​ពី​​គ្រប់​ជ្រុង​ គ្រប់​ជ្រោយ​​ទាំង​អស់​ ប៉ុន្តែ​​អ្វី​​ដែល​​យើង​ មិន​​មាន​ការ​​ព្រួយ​​បារ​ម្ម​ណ៍​ ដែល​គណ​បក្ស​​​​សង្គ្រោះ​​​ជាតិ​ នៅ​​តែ​​មាន​ការ​រឹង​​មាំ​ដដែល​​នោះ​ ដោយ​​យើង​​ឃើញ​​ថា​ គណ​បក្ស​​ដែល​​​កើត​​នោះ​ គឺ​​មិន​មាន​គោ​ល​​នយោ​បាយ​ដើម្បី​ទៅ​ដណ្តើម​អំណាច​ឈ្នះ​គណបក្ស​កាន់​អំណាច​ ដើម្បី​ទៅ​ដឹកនាំ​ប្រទេស​ទេ​។​

ធម្មតា​ប្រទេ​ស​​​​​ណា​​​​ក៏​ដោយ​ គណបក្ស​​ណា​​ក៏​ដោយ​ កាល​ណា​គេ​បង្កើត​ដើម្បី​យកគំនិត​គេ​ យក​​គោល​នយោបាយ​​គេ​ ទៅ​​​ដឹក​នាំ​​​​ប្រទេស​ ហើយ​​​ដើម្បី​​ដឹក​នាំ​​​ប្រទេស​​បាន​ត្រូវ​​តែ​ទៅ​​​ប្រកួត​​ជា​​មួយ​​គណ​បក្ស​ ដែល​​កំពុង​​កាន់​​អំណា​ច​។​ តែ​​​ផ្ទុយ​​​ទៅ​វិញ​ ពួក​គេ​មិន​ទៅ​ប្រកួត​​ជា​មួយ​បក្ស​​ដឹកនាំ​​ប្រទេស​ តែ​បែរមក​ប្រកួត​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ ត្រង់​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ឃើញច្បាស់​ថា​ ពួក​គេ​ធ្វើ​ដើម្បី​អ្វី​ហើយ…!»​។​

​លោក​ កឹ​ម​ សុខា​ ចោទ​ជា​សំណួ​រថា​ មូលហេតុ​អ្វី​បានជា​គណបក្ស​ដែល​ទើបតែ​បង្កើត​​ថ្មី​ មិន​ព្រម​រៀបចំ​យុទ្ធសាស្ត្រ​ ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណា​ច​ ដើម្បី​ឡើង​ដឹកនាំ​ប្រទេស​ម្តង​  តែ​បែរជា​មក​ប្រកួតប្រជែង​ជាមួយ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទៅ​វិញ​។​ ចំពោះ​បញ្ហា​នេះ​ លោក​ កឹ​ម​ សុខា​ ដាក់​ការ​សង្ស័យ​ថា​ ការ​បង្កើត​គណបក្ស​ថ្មីៗ​ជា​ច្រើន​ស្អេកស្កះ​នេះ​ ទំនងជា​ចង់​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ​៕

Share

Image
Image
Image