en     km
en     km

លោក​ កឹ​ម​ សុខា ​សួរសុខទុក្ខ​សកម្មជន​បក្ស​ខណៈ​មានរឿង​ក្ដី​នៅ​តុលាការ​ករណី​ក​ញ្ញ​ស្រី​មុំ​

Share

ភ្នំពេញ ៖ ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រឡប់​ពី​ក្រៅប្រទេស​ ហើយ​កំពុង​មានរឿង​ក្ដី​ក្ដាំង​ ករណី​កញ្ញា​ ស្រី​មុំ​ នៅ​តុលាការ​នឹង​ដឹកនាំ​អ្នកតំណាង​រាស្ដ្រ​របស់​ លោក​ ទៅ​កាន់​ពន្ធ​ធនាគារ​ព្រៃ​ស​ នៅ​ថ្ងៃស្អែក​នេះ​ដើម្បី​សួរសុខទុក្ខ​សកម្មជន​គណបក្ស​ ។

Kem-Sokha-Display
​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​

​យោង​តាម​លិខិត​មួយ​ច្បាប់​ត្រូវ​បាន​ចែក​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃនេះ​ ហើយ​បាន​ស្នើ​ឡើង​ដោយ​មេធាវី​ សំ​ សុ​គង់​ ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ ជាប់​ឃុំ​នៅ​ពន្ធ​ធនាគារ​ព្រៃ​ស​ លោក​ កឹ​ម​ សុខា​ និង​អ្នកតំណាង​រាស្ដ្រ​ជា​ច្រើន​រូប​ទៀត​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ទៅ​សួរសុខទុក្ខ​សកម្មជន​ទាំង​១៥​រូប​នោះ​ នៅ​ថ្ងៃស្អែក​ វេលា​ម៉ោង​២​រសៀល​ ។​

​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​ធនាគារ​ព្រៃ​សទាំង​១៥​រូប​នេះ​ គឺ​មាន​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​,​ លោក​ អឿ​ ណា​រិ​ត​,​  លោក​ ឃិ​ន​ រឿ​ន​ ,​លោក​ នាង​ សុ​ឃុន​,​ លោក​ សាន​ គឹ​ម​ហេង​,​ លោក​ ស៊ុំ​ ពុ​ទ្ធី​,​ លោក​ កែ​ ឃឹម​ ,​ លោក​ ទេព​ ណា​រិ​ន​,​ លោក​ អាន​ បឋម​,​ លោក​ សាន​ សីហៈ​ ,​ លោក​ អ៊ុ​ក​ ពេជ្រ​សំណាង​,​ លោក​ យន់​ គឹ​ម​ហួរ​,​ លោក​ រឿ​ន​ ចិ​ត្រា​ ,​ លោក​ ហុង​ សុខ​ហួរ​,​ លោក​ យា​ ថុ​ង​ ។​

​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ លោក​ កឹ​ម​ សុខា​ ចាប់ផ្ដើម​ចេញ​មុខជា​សាធារណៈ​ថ្មី​ម្ដងទៀត​ ចាប់តាំងពី​លោក​មានរឿង​ក្ដី​កាំ្ដ​ង​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ឡើង​តុលាការ​ កាលពី​ថ្ងៃ​ទី​១៩​ មេ​សា​ ហើយ​ប្រាប់​តុលាការ​ថា​លោក​ កឹ​ម​ សុខា​ បោកប្រាស់​នាង​ឱ្យ​ភូត​កុហក​តុលាការ​អំពី​ខ្សែអាត់​សម្លេង​សន្ទនា​ស្នេហា​របស់​នាង​ដែល​សាធារណជន​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នេះ​ ៕

Share

Image
Image
Image