en     km
en     km

លោក​អា​បេ​៖​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អ៊ឺ​រ៉ុ​ប​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាងជើង​ និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

Share

Ulaanbaatar៖​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo​ Abe​ បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​សុក្រ​ទី​ ១៥​ ក​ក្ត​ដា​នេះ​ថា​ កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ី​ និង​អឺរ៉ុប​ ត្រូវ​តែ​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាងជើង​ និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ផ្សេង​ទៀត​។​

Asin-Erou-thum
មេដឹកដឹកនាំកំពូលអាស៊ាន និងអ៊ឺរ៉ុបជួបជុំគ្នានៅប្រទេសម៉ុងហ្គូលី។រូបភាពពីReuters

​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ លោក​អា​បេ​បាន​និយាយ​ដូចនេះ​ នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អ៊ឺ​រ៉ុ​ប​ ឬ​ដែល​គេ​ស្គាល់​ថា​ជា​ ASEAM​ នៅ​ឯ​រដ្ឋធានី​ Ulaanbaatar​ ប្រទេស​ម៉ុង​ហ្គោ​លី​ ។​

​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក​ Kong​ Xuanyou​ ធ្លាប់​បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​នេះ​ថា​ កិច្ចប្រជុំ​អាស៊ាន​-​អ៊ឺ​រ៉ុ​ប​នេះ​ មិនមែន​ជាទី​កន្លែង​សមរម្យ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​។​

​ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា​ ខ្លួន​មិន​អើពើ​ និង​មិន​ទទួលស្គាល់​សាលក្រម​នេះ​ទេ​ ព្រោះ​សាលក្រម​នេះ​មាន​ភាព​លម្អៀង​ ហើយ​មួយវិញទៀត​ អង្គការសហប្រជាជាតិ​មិន​មាន​ដែន​យុត្តាធិការ​លើ​ករណី​នេះ​ទេ​៕

​ប្រភព​៖CNA

Share

Image
Image
Image