en     km
en     km

លោក​ផៃ​ ​ស៊ី​ផាន​៖​ ​លោក​នាយ​ក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​ចាត់​វិធាន​ការ​អ្នក​បន្ត​ចោទ​ថា​រដ្ឋា​ភិបាល​ប្រើ​ផែនទី​ក្លែង​ក្លាយ​

Share

ភ្នំពេញ​៖​ ​លោក​នាយ​ក​រដ្ឋ​មន្រ្តី​ហ៊ុន​ ​សែន​ ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ ចាត់​វិធាន​ការ​ចំពោះ​បុគ្គល​ណា​ ​ក្រុម​ ឬ​អង្គការ​ណា​ដែល​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​កម្ពុជា​ ​ថា​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ​។​ ​ការ​ចេញ​បទ​បញ្ជា​នេះ​ ​ត្រូ​វ​បាន​អ្នក​វិភាគ​នយោ​បាយ​ ​និង​សង្គម​ស៊ី​វិល​ ​អះអាង​ថា​ ជា​ការ​គំរាម​កំហែង​គណបក្ស​ប្រឆាំង​ ​និង​សកម្មជ​ន​ដែល​ធ្វើ​សកម្មភាព​រឿង​ព្រំ​ដែន​កម្ពុជា​ ​វៀត​ណាម​។​

អ្ន​ក​នាំ​ពា​ក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​លោក​នាយ​ករ​ដ្ឋ​មន្រ្តី​ ​ហ៊ុន​ ​សែន​ ចេញ​បទ​បញ្ជា​ឲ្យ​ចាត់​វិធាន​ការ​ជា​បន្ទាន់​លើ​អ្នក​ទាំង​ឡាយ​ណា​ ​ដែល​បន្ត​ចោទ​ប្រកាន់​ថា​រដ្ឋា​ភិ​បាល​ថា​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ​។​​

Hun-Sen-Cover

លោក​ផៃ​ ​ស៊ី​ផាន​ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី​ ​២១​ ​ខែ​សីហា​ ឆ្នាំ​២០១៥​ ​ថា​ ​ក្នុង​​កិច្ច​ពង្រឹង​​នី​តិ​រដ្ឋ​ និង​​សណ្តាប់​ធ្នាប់​​សង្គម​​​ ​ជាមួយ​នឹង​​កាត​ព្វ​កិច្ច​​របស់​​រាជ​រ​ដ្ឋា​​ភិ​បាល​​ក្នុង​ន័យ​ដែល​មាន​​ចែង​​នៅ​ក្នុង​​រដ្ឋ​ធម្ម​នុញ្ញ​​នោះ​ ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ត្រូវ​​ការ​ពារ​​នីត្យានុកូលភាព​ ​ធា​នា​​សណ្តាប់​ធ្នាប់​ ​និង​​សន្តិ​សុខ​​សា​ធារ​ណៈ​។​

ខ្លឹម​សារ​លើ​ហ្វេស​ប៊ុក​នោះ​បន្ត​ទៀត​ថា​ ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ ​សែន​ ​បាន​សម្រេច​លើក​ ​និង​បញ្ជា​ចាត់​វិធាន​ការ​ជា​បន្ទាន់​ រាល់​រូបភាព​ទាំងអស់​ដែល​ជា​សមត្ថកិច្ច​ ​និង​អំណាច​រដ្ឋ​គ្រប់​ទី​កន្លែង​ដល់​រាល់​បុគ្គល​ ​ក្រុម​ ​ឬ​អ​ង្គ​ការ​ណាមួយ​ ​ដែល​នៅ​តែ​បន្ត​សកម្មភាព​​ ​រូបភាព​ និង​ទិដ្ឋភាព​បំពុល​ក្នុង​ការ​លើក​ឡើង​ថា​ ​រាជរដ្ឋា​ភិ​បាល​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ​ ​ដែល​ទង្វើ​នេះ​​បាន​ចាត់​ទុក​ថា​ជា​ការ​ញុះ​ញង់​ ប៉ះ​ពាល់​ដល់​ដែន​សមត្ថកិច្ច​នី​ត្យា​នុ​គោល​ភាព​ ​សណ្ដាប់​ធ្នាប់​ ​និង​សន្តិ​សុខ​សាធារ​ណៈ​ ​ដែល​បណ្ដាល​ឲ្យ​​សា​ធារណ​ជន​យល់​ច្រ​ឡំ​អំពី​​ព្រំ​ដែន​ ដែល​ត្រូវ​បាន​ពិនិត្យ​ ​និង​ផ្ទៀង​ផ្ទាត់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ​(អ​.​ស​.​ប​)​ ​ជាមួយ​នឹង​ផែន​ទី​របស់​រាជ​រដ្ឋា​ភិ​បាល​រួច​ហើយ​។​

ពិធីប្រគល់, ទទួល និង ផ្ទៀងផ្ទាត់ផែនទីប្រទេសកម្ពុជាពីអង្គការសហប្រជាជាតិ (UN) នៅវិមានសន្តិភាពនាថ្ងៃទី ២០ សីហា ឆ្នាំ២០១៥
ពិធីប្រគល់ ទទួល និង ផ្ទៀងផ្ទាត់ផែនទីប្រទេសកម្ពុជាពីអង្គការសហប្រជាជាតិ (UN)
នៅវិមានសន្តិភាពនាថ្ងៃទី ២០ សីហា ឆ្នាំ២០១៥

ទាក់​ទង​នឹង​ការ​ចេញ​បញ្ជា​នេះ​ ​លោក​ ​អ៊ូ​ ​វីរៈ​ ​ប្រធាន​អង្គ​ការ​វេទិកា​អនាគត​ ​និង​ជា​អ្នក​វិភាគ​នយោ​បាយ​ឯ​ក​រាជ្យ​បាន​មាន​ប្រសាសន៍​ថា​ បទ​បញ្ជា​នេះ​គឺ​មាន​លក្ខណៈ​គំរាម​កំហែង​ ​សកម្មជន​ព្រំ​ដែន​ ​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ ​និង​គណបក្ស​ប្រឆាំង​ ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​តែ​សង្ស័យ​ពី​ការ​លាក់​បាំង​របស់​រដ្ឋា​ភិបាល​ជុំវិញ​បញ្ហា​ព្រំ​ដែន​កម្ពុជា​ វៀត​ណាម​។​ ​លោក​បន្ថែម​ថា​ រដ្ឋា​ភិ​បាល​កំពុង​ទាក់​ទាញ​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ​ ​តាម​រយៈ​ការ​បើក​ចំ​ហរ​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ ប៉ុន្តែ​ការ​ចេញ​បទ​បញ្ជា​នេះ​ បាន​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​ខាត​បង់​ទៅ​វិញ​។​

សំឡេង៖

ដូចគ្នា​នោះ​ដែរ​ ​លោក​កែម​ ​ឡី​ ​អ្នក​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ ​បាន​ថ្លែង​ថា​ ​កិច្ចការ​ទាំងឡាយ​ណា​ ដែល​ធ្វើ​ដើម្បី​ការពារ​ទឹក​ដី​ ការ​ស្វែង​រក​ការ​ពិត​ ​និង​ធ្វើ​សកម្មភាព​ដោយ​អហិង្សា​ ​គឺ​ជា​សកម្មភាព​ដ៏​ត្រឹម​ត្រូវ​នៅ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​ និង​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​​ ​ក៏​ដូចជា​ស្រប​តាម​កតិ​កា​សញ្ញា​ ​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​។​ ​លោក​បន្ថែម​ថា​ បើ​បទ​បញ្ជា​របស់​រដ្ឋា​ភិបាល​ណា​ដែល​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ​ពល​រដ្ឋ​មិន​គួរ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទេ​។​ សំឡេង​

សំឡេង៖

គួរ​រម្លឹក​ថា​ ការ​ចេញ​បទ​បញ្ជា​នេះ​ ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋា​ភិបាល​កម្ពុជា​ ​បាន​ផ្ទៀង​ផ្ទាត់​ផែន​ទី​របស់​ខ្លួន​ ជាមួយ​នឹង​ផែន​ទី​ដែល​បាន​ខ្ចី​មក​ពី​អង្គការ​សហ​ប្រជាជា​តិ​ ​ហើយ​ការ​ប្រកាស​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​មតិ​មហាជន​មួយ​ចំនួន​ ចំពោះរ​ដ្ឋា​ភិបាល​កម្ពុជា​ថា​ ​បាន​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ​ ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ ​កម្ពុជា​ ​វៀតណាម​ ​ផង​ដែរ​។​

Share

Image
Image
Image