en     km
en     km

លោកស្រី​ Clinton​ អរគុណ​ អ្នកគាំទ្រ​ដែល​ធ្វើ​ឱ្យ​លោកស្រី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​

Share

អាមេរិក៖ ​នៅ​ទីបំផុត​លោកស្រី​ Hillary​ Clinton​ បាន​ដើរ​ដល់​ចំណុច​មួយ​ជា​ប្រវត្តិសាស្ត្រ​របស់​អា​មេ​រិ​ក​ គឺ​លោកស្រី​បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជម្រុះ​បេក្ខជន​ ហើយ​ធ្វើ​ឱ្យ​លោកស្រី​ក្លាយជា​បេ​ក្ខ​នារី​ម្នាក់​គត់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ សម្រាប់​បេក្ខជន​តំណែង​ប្រធានាធិបតី​ ដែល​លោកស្រី​ត្រូវ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ ។​

clinton-09-06-16
រូបលោក អូបាម៉ា និងលោកស្រី Clinton​។ រូបភាពពី AFP

ថ្លែង​ទៅ​កាន់​ហ្វូង​មហាជន​ជា​ច្រើន​ពាន់​នាក់​នៅ​ក្រុង​ញូយ៉ក​កាលពី​ថ្ងៃ​ពុធ​ទី​ ៨​ មិថុនា​ លោកស្រី​ Hillary​ Clinton​ បាន​ពោល​ពាក្យ​ថា​ ៖«​សូម​អរគុណ​ អ្នក​ទាំងអស់​គ្នា​ ដែល​ធ្វើ​ឱ្យ​យើង​ដើរ​ដល់​ចំណុច​នេះ​ គឺ​ពិតជា​មាន​សារសំខាន់​ណាស់​ ហើយ​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង​ ដែល​ស្ត្រី​ម្នាក់​នឹង​ក្លាយជា​បេក្ខជន​ តំណែង​ប្រធានាធិបតី​»​ ។​

​លោកស្រី​បាន​ឈ្នះ​ឆ្នោត​ចំនួន​ ៦​ រដ្ឋ​បន្ថែម​ទៀត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជម្រុះ​បេក្ខជន​កាលពី​ថ្ងៃ​អង្គារ​ ទី​៧​ មិថុនា​។​ ចំណែក​គូប្រជែង​របស់​លោកស្រី​ គឺ​សមា​ព្រឹ​ទួ្ធ​សភា​ Bernie​ Sanders​ បាន​បរាជ័យ​។​

​តែ​ទោះជា​យ៉ាងណា​ បេក្ខជន​ដែល​នឹង​ចូលខ្លួន​មក​ប្រកួត​ជាមួយ​លោកស្រី​ គឺ​លោក​ Donald​ Trump​ មក​ពី​គណបក្ស​សាធារ ណរដ្ឋ​ ។​ អ្នក​ទាំង​២​នេះ​ ត្រូវ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ក្នុង​បោះ​ឆ្នោត​ ថ្ងៃ​ទី​ ៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ។​

​ប្រសិនបើ​លោកស្រី​ Hillary​ Clinton​ ឈ្នះ​គូប្រកួត​ គឺ​លោកស្រី​ក្លាយជា​ប្រ​ធានា​ធីប​តី​អា​មេ​រិ​ក​លើក​ទី​ ៤៥​ ហើយ​ក៏​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​ ដែល​មាន​ស្ត្រី​ជា​មេដឹកនាំ​សេត​វិមាន​ ៕

​ ប្រភព​: BBC​​ ។

Share

Image
Image
Image