en     km
en     km

លោកស្រី​ ​អ៊ុ​ង​សាន​ ​ស៊ូ​ជី​​ សន្យា​​រុះ​រើ​​រដ្ឋធម្មនុញ្ញ​​របស់​​ពួក​​យោធា​

Share

​យ៉ាង​ហ្គ​ន ​៖​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ជា​មេដឹកនាំ​ប្រទេស​ភូមា​តាម​ព្រឹ​ត្តន័យ​បាន​សន្យា​ថា​លោកស្រី​នឹង​ជំរុញ​ឲ្យ​មានការ​រុះរើ​រដ្ឋធម្មនុញ្ញ​ដែល​រៀបរៀង​ដោយ​ពួក​យោធា​ហើយ​ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ ។ ​ការ​សន្យា​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ធ្វើ​ឡើង​នៅ​ តាម​កញ្ចក់​ទូរទស្សន៍​របស់​រដ្ឋ​ទៅ​កាន់​ជនរួមជាតិ​ប្រទេស​ភូមា​កាលពី​ថ្ងៃ​ម្សិលមិញ​ ។​

Ang-San-Sugi-Text
លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​​។ រូបភាពពី ៖ Irrawaddy

​លោកស្រី​បាន​ថ្លែង​ថា​គោលនយោបាយ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​គឺ​ធានា​ឲ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​សន្ដិភាព​នីតិរដ្ឋ​ដែល​លោកស្រី​ថា​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ។​ ​លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​នេះ​មាន​ស្ដង់ដា​ពីរ​ប៉ុន្ដែ​លោកស្រី​ថា​រដ្ឋធម្មនុញ្ញ​ថ្មី​គឺជា​ច្បាប់​កំពូល​មួយ​មាន​ស្ដង់ដា​តែ​មួយ​បំរើ​ជនរួមជាតិ​ភូមា​ដោយ​មិន​រើសអើង​ឡើយ​ ។​

​រដ្ឋធម្មនុញ្ញ​ភូមា​ឆ្នាំ​២០០៨​ រៀបរៀង​ដោយ​ពួក​យោធា​បាន​ចែង​រឹតត្បិត​សេរីភាព​របស់​ប្រជាជន​យ៉ាង​ខ្លាំង​ហើយ​ហាមឃាត់​អ្នកនយោបាយ​ដែល​មាន​សាច់ញាត្តិ​ ឬ​ប្ដី​ប្រពន្ធ​ជាមួយ​និង​ជនបរទេស​ដែល​ចំណុច​នេះ​ហើយ​នាំ​ឲ្យ​លោកស្រី ​អ៊ុ​ង​សាន​ ស៊ូ​ជី​ មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស​នោះ​មិន​អាច​កាន់​តំណែង​ប្រធានាធិបតី​បាន​ឡើយ​ ៕​

ប្រភពៈ​Irrawaddy​

Share

Image
Image
Image