en     km
en     km

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ធ្វើ​ទស្សនកិច្ច​ឧទ្ទេសនាម​ មុនគេ​ទៅ​កាន់​ប្រទេស​ថៃ​

Share

ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​ប្រទេស​ភូមា​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ នឹង​ចាប់ផ្ដើម​ធ្វើ​ទស្សនៈកិច្ច​ដែល​គេ​ហៅ​ថា​ទស្សនៈកិច្ច​ឧទ្ទេសនាម​ នៅ​ខែមិថុនា​ខាង​មុខ​នេះ​គឺ​ដំបូង​លោកស្រី​ចាប់ផ្ដើម​ទៅ​កាន់​រាជាណាចក្រ​ថៃ​ ដែល​នៅ​ទីនោះ​ពលករ​ភូមា​ជា​ច្រើន​សែន​នាក់​កំពុង​បំរើ​ការងារ​លើ​គ្រប់​វិស័យ​របស់​រាជាណាចក្រ​នេះ​ ។​

analysis-asain-bumai
ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​ប្រទេស​ភូមា​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​

​លោក​ Zaw​ Htay​ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ បាន​បញ្ជាក់​ថា​ទស្សនៈកិច្ច​ របស់​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ទៅ​ថៃ​នឹង​ចាប់ផ្ដើម​នៅ​ខែ​ក្រោយ​ហើយ​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៣​ឬ​២៥​មិថុនា​ ប៉ុន្ដែ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ប្រធានាធិបតី​ ទិន​ចូ​វ​ ក៏​នឹង​រួម​ដំណើរ​ជាមួយ​លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ ផង​ដែរ​ ។​​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ បច្ចុប្បន្ន​កាន់​មុខ​តំណែង​មួយទៀត​គឺរ​រដ្ឋមន្ដ្រី​ការ​បរទេស​ ។​ ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ទស្សនៈកិច្ច​ឧទ្ទេសនាម​ ក្នុង​នាម​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​ថ្មី​ នៃ​ប្រទេស​សមាជិកសមាគម​ន៍​អាស៊ាន​ ៕​  ប្រភព៖Irrawaddy​

Share

Image
Image
Image