en     km
en     km

លោកស្រី​ ម៉ែ​ន​ សំ​អន​ ថា​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​សង្គម​នៅ​តែ​មាន​អត្រា​ខ្ពស់​នៅ​ទ្បើ​យ​

Share

​លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ទ្បើ​ង​ថា​ បញ្ហា​ប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា​នៅ​តែ​មាន​អត្រា​ខ្ពស់​ដូច​ជា​ ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​សាធារណៈ​នយោបាយ​ និង​ក្នុង​វិស័យសេដ្ឋកិច្ច​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការងារ​ ឆ្នាំ​២០១៦​ របស់​ក្រសួង​កិច្ចការ​នារី​ ព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ ជួន​ សា​រ៉េ​ត​ មាន​សេចក្តីរាយការណ៍​៖

​ថ្លែង​នៅ​ក្នុង​ពិធី​នេះ​ លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​លើក​ទ្បើ​ង​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រូ​ម​គ្នា​កាត់​បន្ថយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ ហើយ​ត្រូវ​ជំរុញ​ឱ្យ​មាន​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​ និង​វិស័យ​សាធារណៈ​បន្ថែម​ទៀត​ជាដើម​។​

cover-Men-Sam-On-29.3.16
រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​ថ្លែង​ថា​ ការ​លើកកម្ពស់​ការ​យល់​ដឹង​របស់​ស្ត្រី​ និង​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​គ្រប់​វិស័យ​ ជា​ពិសេស​ ការ​ជំរុញ​លើកទឹកចិត្ត​ឱ្ស​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ចូលរួម​ក្នុង​វិស័យ​សាធារណៈ​ និង​វិស័យ​នយោបាយ​។​

តាម​ប្រសាសន៍​លោកស្រី​ ម៉ែ​ន​ សំ​អន​ ការ​លុប​បំបាត់​អំពើ​ហិង្សា​ និង​ការ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ ព្រមទាំង​ការ​បង្កើន​កាលានុវត្តភាព​ក្នុង​ការ​ទទួល​បា​នូវ​ចំណេះដឹង​ ជំនាញ​ផ្សេងៗ​របស់​ស្ត្រី​ ពិតជា​មាន​សារៈសំខាន់​ និង​ចាំបាច់​បំផុត​ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ប្រកបដោយ​ចីរភាព​។​

លោកស្រី​ ម៉ែ​ន​ សំ​អន​ បន្ត​ថា​ រាជរដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​ជោគជ័យ​ នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​កម្មវិធី​ និង​ផែនការ​សកម្មភាព​ជា​ច្រើន​ សំដៅ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​ និង​កុមារី​ ប៉ុន្តែ​លោកស្រី​ ថា​ស្ត្រី​នៅ​តែ​មាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ប​នែ្ថ​ម​ទៀត​ដូច​ជា​៖​ «​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​បន្ត​ផ្តល់​ឱកាស​និង​គាំទ្រ​ឱ្យ​ស្ត្រី​បាន​ចូលរួម​បញ្ចេញ​ទេព​កោសល្យ​សមត្ថភាព​របស់​ខ្លួន​ព្រមទាំង​ត្រូវ​សកម្ម​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ​និង​បុគ្គលិក​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​…»​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ (GADC)​ លោកស្រី​ រស់​ សុភាព​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ បញ្ហា​ប្រឈម​នោះ​ដោយសារ​តែ​អ្នក​ដែល​ធ្វើ​គោលនយោបាយ​លើកទឹកចិត្ត​ស្ត្រី​នោះ​មិន​ទាន់​មាន​ឆន្ទៈ​ពិតប្រាកដ​នៅ​ក្នុង​ការ​ជួយ​ស្មារតី​ទៅ​លើ​ស្ត្រី​។​ លោកស្រី​ រស់​ សុភាព​ បន្ត​ថា​ រាជរដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​តាម​គោលនយោបាយ​របស់​ខ្លួន​ឱ្យ​បាន​គឺ​ធ្វើ​ទ្បើ​ង​តាម​រយៈ​ឆន្ទៈ​ពិតប្រាកដ​នោះ​ទើប​ស្ត្រី​អាច​កាត់​បន្ថយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ទ្បើ​ង​នៅ​ក្នុង​សង្គម​។​

«​បញ្ហា​ប្រឈម​បច្ចុប្បន្ន​ សំខាន់​គឺ​ទាក់ទង​រឿង​ថវិកា​ បើ​យើង​ពិនិត្យ​ទៅ​លើ​ថវិកា​របស់​រដ្ឋាភិបាល​ឬ​ក៏​យើង​ហៅ​ថា​ ថវិកាជាតិ​ដែល​ធ្វើការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ ឬ​ក៏​អំពើ​ហិង្សា​លើ​ស្ត្រី​ហ្នឹង​មិន​មាន​ទេ​ ហើយ​ជា​ទូទៅ​ គឺ​ថវិកា​ហ្នឹង​យើង​បាន​ពី​ប្រទេស​ផ្តល់​ជំនួយ​…»​។​

​សូម​ជម្រាប​ជូន​ផង​ដែរ​ថា​អង្គសន្និបាត​ បាន​បង្ហាញ​អំពី​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ការ​អនុវត្ត​ការងារ​ឆ្នាំ​២០១៥​ ហើយ​បាន​លើក​ទិស​ដៅ​អនុវត្ត​មួយ​ចំនួន​ទៀត​ ដើម្បី​ កាត់​បន្ថយ​ការ​ប្រឈម​ជា​ច្រើន​របស់​ស្ត្រី​ គឺ​ទាំង​វិស័យសេដ្ឋកិច្ច​ នយោបាយ​ និង​ បញ្ហា​រើសអើង​ក្នុង​សង្គម​៕

Share

Image
Image
Image