en     km
en     km

លោកសមរង្ស៊ីប្រកាសមកដល់ទឹកដីថៃថ្ងៃសុក្រទី៨វិច្ឆិកាតាមជើងយន្ដហោះThai airways

Share

ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ីបានប្រកាសព័ត៌មានអំពីការធ្វើមាតុភូមិនិវត្តន៍របស់លោកមកកាន់ប្រទេសកម្ពជាវិញគឺធ្វើឡើងតាមជើងយន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ប្រទេសថៃគឺThai Airwaysដោយចាប់ផ្ដើមចេញពីក្រុងប៉ារីស៍នៅ ថ្ងៃព្រហស្បត្តិ៍ទី៧វិច្ឆិកានិងមកដល់ទីក្រុងបាងកកនៅថ្ងៃ៨វិច្ឆិកាគឺមុនមួយថ្ងៃដែលលោកកំណត់ចូលកម្ពុជានៅថ្ងៃ៩វិច្ឆិកា។បណ្ដាញផ្សាយព័តមានសង្គមបានបង្ហោះចែកចាយពីសំបុត្រយន្ដហោះរបស់លោកសមរង្ស៊ីដែលបានទិញតាំងពីថ្ងៃ29តុលា ហើយកំណត់ការហោះហើរមកក្រុងបាងកក ដូចបានរៀបរាប់នេះ។

សម្រាប់លោកសមរង្ស៊ីផ្ទាល់បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថាលោកនិងមកដល់ទីក្រុងបាងកកនៅថ្ងៃសុក្រទី៨វិច្ឆិកាផងដែរ។យ៉ាងណាមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ថៃairway និងប្រភពផ្សេងៗទៀតពុំបានលុបចោលសំបុត្រយន្ដហោះលោកសមរង្ស៊ីនោះទេទោះជារដ្ឋលេខាធិការដ្ឋានអាកាសចរកម្ពុជាបនស្នើឱ្យក្រុមហ៊ុនអាកាសចរទាំងអស់ត្រូវបិទមិនឱ្យលក់សំបុត្រជូនលោកសមរង្ស៊ីឬក៏ត្រូវឃាឃាំងអ្នកនយោបាយដ៏ល្បីរូបនេះកុឱ្យឡើងជិតយន្ដហោះរបស់ខ្លួន។អាជ្ញាធរអាកាសចរកម្ពុជាបានព្រមានថាបើជើងយន្ដហោះណាដឹកលោកសមរង្ស៊ីចូលប្រទែសកម្ពុជាគឺក្រុមហ៊ុននេះក៏ត្រូវបានចោទពីបទរួមគំនិតក្បត់ដែរ។រយៈពេលចុងក្រោយនេះក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃបានរឹតបន្ដឹងសន្ដិសុខតាមព្រំដែនយ៉ាងខ្លាំងដោយដាក់ពង្រាយកងទ័ពនិងនគរបាលដើម្បីឃាឃាំងលោកសមរង្ស៊ីមិនឱ្យចូលក្នុងប្រទេសកម្ពុជា។នៅតាមច្រកព្រំដែនសំខាន់ៗមានអាជ្ញាធរកម្ពុជាបានបិទផ្ទាំងរូបថតរូបលោកសមរង្ស៊ី លោកស្រីមួរសុខហួរ លោកអេងឆៃអ៊ាងនិងមនុស្ស១៥នាក់ទៀតដើម្បីជាជូន ដំណឹងទៅសមត្ថកិច្ចរបស់ថៃឱ្យដឹងថាអ្នកទាំងនេះត្រូវតុលាការកម្ពុជាចេញដីកាចាប់ខ្លួននិងផ្ដន្ទាទោសរួចហើយពីបទបង្កអសន្ដិសុខសង្គម។ នៅបណ្ដាប្រទេសអាស៊ានក៏ត្រូវបានរដ្ឋាភិបាលអះអាំងថា បញ្ចូនដីការបស់តុលាការដើម្បីជូនដំណឹងឱ្យជួយចាប់នឹងឃាត់ខ្លួនលោកសមរង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ។មកដល់ពេលនេះមានសេចក្ដីរាយការណ៍ថាប្រទេសក្នុងតំបន់អាស៊ានមិបានចាប់ខ្លួនសមកម្មជនឬក៏ថ្នាក់ដឹកនាំនៃអតីទគណបក្សសងញគ្រោះជាតិបញ្ចូនមកកាន់កម្ពុជានោះទេ។ទោះបីមានការឃាត់ខ្លួនក៨ដោយដោយឡែកលោកសមរង្ស៊ីដែលប្រកាសមកដល់ទីក្រុងបាងកកនៅថ្ងៃទី8វិច្ឆិកាលោកកាន់លិខិតឆ្លងដែនសញ្ជាតិបារាំងនិងលិខិតឆ្លងដែនសហភាពអឺរ៉ុប។តាមលោកស្រីមួរសុខហួរយ៉ាងតិចជនបរទេសជាអ្នកនយោបាយជិត២០នាក់និងធ្វើដំណើរមកជាមួយនឹងលោកសមរង្ស៊ី។

លោកស្រីមួរសុខហួរបានអះអាងថាអ្នកនយោបាយបរទេសទាំអនោះគឺជាសាក្សីនៃការវិលកវិញរបស់អតីតថ្នាក់ដឹកនាំគណបកសង្គ្រោះចាតិនិងលោកសមរង្ស៊ីហើយថាពួកគាត់មុននឹងមកតាមលោកសរមង្ស៊ីសុទ្ធតែបានស្នើសុំឱ្យរដ្ឋាភិបាលរបស់ពួកគាត់ចយធានាសុវត្ថិភាពរួចរាល់អស់ហើយ។មកដល់ពេលនេះបើតាមព័ត៌មាននិងតាមការអះអាងពីថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិគឺកំពុងមានការប្រមូលផ្ដុំគ្នានៅលើទឹកដីថៃហើយត្រៀមរង់ចាំទទួលលោកសមរង្ស៊ីធ្វើដំណើរតាមច្រកព្រំដែនថៃកម្ពុជា។ប៉ុន្ដែមានការប្រឈមមុខជាខ្លាំងព្រោះតែអាជ្ញាធរកម្ពុជាបានពង្រាយកម្លាំងប្រដាប់ដោយអាវុធរាំងខ្ទប់ចលនាណាមួយមិនឱ្យចូលកម្ពុជាបានឡើយ។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិនម៉ាលីនបានប្រាប់សារព័ត៌មានក្នុងស្រុកថា ការដែលលោកសមរង្ស៊ីអំពាវនាវឱ្យមានការផ្ដួល រំលំរាជរដ្ឋាភិបាល ដែលលោកថារដ្ឋាភិបាលបច្ចុប្បន្ននេះគឺជារដ្ឋាភិបាលស្របច្បាប់គឹសកម្មភាពទាំងនោះបញ្ជាក់ច្បាស់ថាការរៀបចំផែនការផ្ដួលរំលំរដ្ឋាភីបាលហើយថានេះគឺជាបទល្មើសធ្ងន់ធ្ងរណាស់។ប៉ុន្ដែសម្រាប់លោកសរមង្ស៊ីបានង្ហោះលើសាររបស់លោកគឺដំណាក់កាលដែលលោកវិលចូលកម្ពុជាវិញ។លោកសរមង្ស៊ីបានសរសេររសាររៀបរាប់ថា៖ សារព័ត៌មានអន្តរជាតិ បានដឹងឮ ពីដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានផ្តាំផ្ញើទៅអ្នកសារព័ត៌មាន ដែលមកសម្ភាសន៍លោក ដោយនិយាយដូចតទៅ ៖ “នេះប្រហែលជាលើកចុងក្រោយហើយ ដែលអស់លោកឃើញខ្ញុំ នៅរស់ ឬក៏នៅមានសេរីភាព។ ប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំអាចបាត់បង់ជីវិត ឬក៏ត្រូវគេចាប់ដាក់ពន្ធនាគារ។ ដូច្នេះ នៅពេលដែលខ្ញុំនៅមានសេរីភាពនៅឡើយ ខ្ញុំចង់បង្ហាញពីជំនឿរបស់ខ្ញុំ ថានៅទីបញ្ចប់ លទ្ធិប្រជាធិបតេយ្យ នឹងឈ្នះជាពុំខាន។”

រយៈពេលចុងក្រោយនេះសារព័ត៌មានអន្ដរជាតិជាច្រើនបានធ្វើអត្ថាធិប្បាយនយោបាយរបស់ពួកគេទាក់ទិននឹងស្ថានការណ៍នយបោាយនៅកម្ពុជាក្នុងនោះសារព័ត៌មានបាងកកប៉ុស្ដិ៍ សារពត៌មានជប៉ុនNikkie Review សារព័ត៌មានអាមេរិកWashignton post Association Press និងបណ្ដាញទូរទស្សន៍របស់ប្រទេសថៃជាច្រើនទៀត បានធ្វើអត្ថាធិបប្បាយរបស់ខ្លួននិយាយពីលោកសមរង្ស៊ីដាក់ជីវិតដើម្បីចូលកម្ពុជាវិញដែលមេបក្សប្រឆាំងរូបនេះអះអាងថាគឺដើម្បីស្ដារប្រជាធិបតេយ្យ។ប៉ុន្ដែសម្រាប់រដ្ឋាភិបាលកម្ពុជានិបក្សកាន់ងំណាចតែងតែប្រាប់សហគមន៍អន្ដរជាតិថាកម្ពុជាជាប្រទេសនីតិរដ្ឋមានច្បាប់ទំលាប់របស់ខ្លួនហើយសហគមន៍អន្ដរជាតិមិនត្រូវលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ៕

ដោយ៖ ឆោម ពៅនិកា

Share

Image
Image
Image