en     km
en     km

លោកនាយក​រដ្ឋមន្ត្រី​បាន​រក្សា​ជំហរ​ថា​កម្ពុជា​មិន​មានការ​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ឡើយ​

Share

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ និង​មិន​មានការ​ដាក់​កូន​ឱ្យ​ស្នង​តំណែង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ឡើយ​ ។​ ការ​ថ្លែង​បែប​នេះ​របស់​លោកនាយក​រដ្ឋមន្ត្រី​ បន្ទាប់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​លោក​ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី​ ហើយ​ក្នុង​កម្មវិធី​នោះ​ ពិធីករ​បាន​សួរ​លោក​ពី​រឿង​ស្នង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​នោះ​ទេ​។​

Hun-Sen-2
នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​ការ​ជ្រើសរើស​មេដឹកនាំ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ គឺ​ពុំ​មានការ​ផ្ទេរតំណែង​ពី​ឪពុក​ទៅ​កូន​ឡើយ​ ។​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​ ដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ថា​ បើ​មានការ​ផ្ទេរតំណែង​នាយក​រដ្ឋមន្ត្រី​មែន​នោះ​  នោះ​កម្ពុជា​ពុំ​ចាំបាច់​អនុវត្ត​ដំណើរការ​បោះ​ឆ្នោត​ឡើយ​ ។​ ​លោក​បាន​ថ្លែង​ថា​៖​ «​អា​!​ ទូរទស្សន៍​អូស្ត្រាលី​ វា​ប្រឹង​សួរ​ម៉ា​ណែ​ត​ ចង់​ស្នង​ពី​ឪពុក​ឬ​ក៏​អត់​?​ ប្រទេស​ប្រជាធិបតេយ្យ​ អាណា​គេ​ស្នង​។​ ប្រទេស​ប្រជាធិបតេយ្យ​ វា​ត្រូវ​តែ​ស៊ីសង​លើ​ការ​បោះ​ឆ្នោត​ វា​មិន​ចំណុះ​លើ​ការ​ផ្ទេរ​ ដូច​ជា​ការ​តែងតាំង​ព្រះរាជ​ទាយាទ​ឱ្យ​ស្នងរាជ្យ​ជំនួស​ ដូច​ប្រទេស​រាជា​និយម​។​ សូ​ម្បី​ព្រះមហាក្សត្រ​នៅ​ប្រទេស​យើង​ គឺ​ប្រទេស​របស់​យើង​ រាជា​និយម​ជ្រើសតាំង​ ព្រះមហាក្សត្រ​គ្មាន​ព្រះរាជ​សិទ្ធិ​ តែង​ព្រះរាជា​យា​ទ​ឱ្យ​គ្រងរាជ្យ​ជំនួស​ទេ​ អ​ញ្ចឹ​ង​អ្នក​ជ្រើសរើស​ព្រះមហាក្សត្រ​ គឺ​ក្រុមប្រឹក្សារាជសម្បត្តិ​ទេ​ ត្រូវ​យល់​ន័យ​កន្លែង​ហ្នឹង​»​។​

សូម​បញ្ជាក់​ថា​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍​អន្តរជាតិ​អូស្ត្រាលី​។​ ក្នុង​បទ​សម្ភាស​ន៍នោះ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​លោក​ចង់​ស្នង​តំណែង​ពី​ឪពុក​របស់​លោក​ឬទេ​៕

Share

Image
Image
Image