en     km
en     km

លោកត្រាំលេចធ្លោជាងគេនៅឯកិច្ចប្រជុំ APEC និង Asean ដែលមេដឹកខ្លះចង់ស្វាគមន៍លោកជាខ្លាំង(មានសំឡេង)

Share

ព្រឹត្តិការណ៍អន្តរជាតិដែលលេចធ្លោជាងគេនៅប៉ុន្មានថ្ងៃមកនេះ គឺការប្រជុំនៃមេដឹកនាំប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាហ្វិចហៅកាត់ថាAPEC និងកិច្ចប្រជុំមេដឹកនាំនៃប្រទេសសមាជិកអាស៊ានដែលកិច្ចប្រជុំទាំង២នេះធ្វើឡើងដាច់ដោយឡែកពីគ្នា មួយនៅវៀតណាម និងមួយទៀតនៅប្រទេសហ្វីលីពីន។ មេដឹកនាំដែលចូលរួមកិច្ចប្រជុំ APECនិងអាស៊ានមានជាង ២០ប្រទេស។

កិច្ចប្រជុំទាំង២នេះបានក្លាយជា ព្រឹត្តិការណ៍មួយដែលមានការតាមដានជាខ្លាំង។ ប៉ុន្តែមេដឹកនាំដែលលេចធ្លោជាងគេក្នុងកិច្ចប្រជុំទាំង២ គឺប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ។

តើអ្វីខ្លះបាននាំឱ្យលោកត្រាំលេចមុខជាងគេក្នុងកិច្ចប្រជុំនេះ? រាយការណ៍ជូនដោយកញ្ញា ជុំ ជោគជាតា!

 

ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ មករា ឆ្នាំ២០១៧ គឺ លោកត្រាំបានមកកាន់ប្រទេសនៅអាស៊ីទើបតែម្ដងគត់។ តែលើកនេះ លោកមកកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន។ មេដឹកនាំដែលនាំឱ្យមានការសង្កេតការណ៍ច្រើនជាងគេ គឺសកម្មភាព របស់លោកដូណាល់ត្រាំ។

វត្តមានលោកត្រាំនៅកិច្ចប្រជុំ APEC ប្រទេសវៀតណាម

អ្នកសារព័ត៌មានជាច្រើនបានគយគន់យ៉ាងខ្លាំងផ្ដិតយករូបភាពនៃកិច្ចប្រជុំ ប៉ុន្តែរូបភាពរបស់លោកដូណាល់ត្រាំ ហាក់មានការទាក់ទាញជាងគេ។ មិនថា ឡើយលោកថ្លែងក្នុងកិច្ចប្រជុំសូម្បីលោកទើបចុះពីលើយន្តហោះក៏មានសកម្មភាពលេចធ្លោដែរ។ នាយករដ្ឋមន្ត្រីវៀតណាមង្វៀនភូជុងបានអបដំណើរលោកចូលវេទិកាដោយនៅចំពោះកាំមេរ៉ារាប់រយ។

សុន្ទរកថារបស់លោកតាំ្របានសង្កត់ធ្ងន់អំពីសហប្រតិបត្តិការពាណិជ្ជកម្មទាំងទ្វេភាគីផង និងសហប្រតិបត្តិការតំបន់ផង។ លោក​ចង់ឱ្យប្រទេសដៃគូមានតុល្យភាពលើជញ្ជីងពាណិជ្ចកម្មសមរម្យនឹងគ្នា។ លោកថា ជញ្ជីងពាណិជ្ជកម្មរវាងចិននិងអាមេរិក អាមេរិកជាមួយជប៉ុនត្រូវតែពិនិត្យឡើងវិញ។

សុន្ទរកថារបស់លោកត្រាំក៏បានធ្វើឱ្យអ្នកសង្កេតការណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងដែរ។ ចំណែកនៅការជួបជុំគ្នាក្នុងពិធីទទួលទានអាហារលោកត្រាំក៏ត្រូវបានអ្នកសារព័ត៌មានតាមថតរូបច្រើនជាងគេដែរ។

ក្នុងពិធីនេះ ក៏មានមេដឹកនាំខ្លះមកថតរូបជាមួយលោកត្រាំ និងជជែកគ្នាពីបរិបទផ្សេងៗដែលកំពុងកើតមាននៅលើពិភពលោក។ 

ក្រោយពីកិច្ចប្រជុំAPEC បិទបញ្ចប់លោក ត្រាំបានទៅកាន់ទីកក្រុងហាណូយ ដើម្បីជួបជាមួយសមភាគីវៀតណាម ត្រាញ ដាយគួក។

កិច្ចជំនួបកំពូលនេះ នាំឱ្យទំនាក់ទំនងទ្វេភាគីអាមេរិកវៀតណាមកាន់តែស៊ីជម្រៅ និងរឹងមាំឡើងបន្ទាប់ពីប្រទេសអតីតគូសត្រូវនឹងគ្នានេះបានកសាងចំណងទាក់ទងគ្នាឡើងវិញបន្ទាប់ពីពិភពលោក បញ្ចប់សង្រ្គាមត្រជាក់នៅដើមទសវត្ស ១៩៩០។

វត្តមានលោកត្រាំនៅ កិច្ចប្រជុំ Asean ប្រទេសហ្វីលីពីន

 មេដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ពុំមានវត្តមានប្រធានាធិបតីរុស្ស៊ីប្លាឌី មៀពូទីន និងប្រធានាធិបតីចិនស៊ីជីនពីង ដូចកិច្ចប្រជុំនៅប្រទេសសហប្រត្តិការសេដ្ឋកិច្ច អាស៊ីប៉ាហ្វិក APEC នោះទេ។ ដោយសារអវត្តមានមេដឹកនាំកំពូលនេះនាំឱ្យលោកត្រាំកាន់តែមានភាពលេចធ្លោជាងគេ។

សុរន្ទកថារបស់លោកត្រាំដែលថ្លែងនៅឯកិច្ចប្រជុំនោះ ធ្វើអោយអ្នកសង្កេតការណ៍ជាច្រើនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដោយលោកនិយាយចំៗអំពីសន្ដិសុខតំបន់ជាពិសេសលោកព្យាយាមឱ្យមេដឹកនាំអាស៊ានយល់អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយរបបក្រុងព្យុងយ៉ាង។

នៅក្នុងសុន្ទរកថាដដែលនេះ លោកត្រាំបានលើកឡើងពីកំលាំងសេដ្ឋកិច្ចតំបន់អាស៊ាន និងសហរដ្ឋអាមេរិកដែលលោកថា ជាកំលាំងសេដ្ឋកិច្ចដ៏ធំមួយ បើធៀបនឹងតំបន់ដទៃទៀត។

ស្របពេលលោកត្រាំលើកអំពីសហប្រតិបត្តិការសេដ្ឋកិច្ច  លោកត្រាំក៏បានប្រាប់ពីជំហររបស់លោកចង់ធ្វើជាអ្នកសម្របសម្រួលករណីជម្លោះសមុទ្រចិនខាងត្បូង ដែលប្រទេសចិនហាក់មានប្រៀបច្រើនជាងគេ។

ក្រោយពីបិទបញ្ចប់កិច្ចប្រជុំអាស៊ានបូកអាមេរិកលោកត្រាំនៅតែទទួលបានការសុំជួបទ្វេភាគី ។

ក្នុងនោះមាននាយកមន្ត្រីវៀតណាម ង្វៀនភូជុង ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូទើតេ ដែលជាប្រធានកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ។ ជំនួប ជាមួយប្រធានាធិបតីហ្វីលីពីននាំឱ្យអ្នកសារព៏ត៌មានរត់តាមប្រមាញរូបយ៉ាងខ្លាំង។

ជំនួបនេះ គឺជាការជួសជុលចំណងទាក់ទងឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលដែលប៉ះទង្កិចគ្នាកាលពីលោកបារ៉ាក់អូបាម៉ាជាប្រធានាធិបតី។

ក្រៅពីនេះមានសេចក្ដីរាយការណ៍ថា មេដឹកនាំអាស៊ានខ្លះទៀត បើទោះបីមិនបានជួបពិក្សាផ្ទាល់ក្ដីតែយ៉ាងហោច​ណាស់ព្យាយាមថតរូបជាមួយលោកត្រាំដើម្បីបញ្ជាក់ថា បានចាប់ដៃរលាក់ដើម្បីយល់ចិត្តគ្នា។

ទោះជាវត្តមានលោកត្រាំលេចធ្លោជាងគេក្ដី តែយ៉ាងហោចណាស់មានបាតុកររាប់រយនាក់បានមកប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតអាមេរិកនៅទីក្រុងម៉ានីល ដើម្បីជំរុញឱ្យមេដឹកនាំអាមេរិករូបនេះ យកចិត្តទុកដាក់បញ្ហាសិទ្ធិមនុស្សក្នុងតំបន់ផង ដែរ៕

 

Share

Image
Image
Image