en     km
en     km

លោកកឹមសុខាសន្យាយកបណ្ដាំលោកកែមឡីជាគោលការណ៍បក្សខណៈសន្យាជួយរកយុត្តិធម៌ជូនអ្នកវិភាគនេះ

Share

លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិចាត់ទុកលោក បណ្ឌិតកែមឡីជា ដៃគូពិភាក្សារបស់លោក ដើម្បី ការអភវឌ្ឍថ្នាក់ក្រោមជាតិ ដែលលោកថាបណ្ដាំរបស់អ្នកវិភាគត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់រូប នាំឱ្យបក្សសង្រ្គោះជាតិ ចងចាំជានិច្ច។

keamsokha04

ការលើកឡើងរបស់លោក កឹម សុខា ដូចនេះធ្វើឡើង បន្ទាប់ពីលោកបានទៅគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅរសៀលថ្ងៃទី០៧ មករា ឆ្នាំ២០១៧នេះហើយលោកបានរៀបរាប់ដូចនេះ លើទំព័រហ្វេសប៊ុករបស់លោក។

នៅចំពោះមុខផ្នូរលោក បណ្ឌិត កែម ឡី លោក កឹម សុខា បាននិយាយថាថ្ងៃនេះជាលើកដំបូង ដែលរូបលោកបានមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡីផ្ទាល់ នៅផ្នូររបស់លោក។

keamsokha02

លោក កឹម សុខា បាន រៀបរាប់ចំពោះមុខផ្នូររបស់លោកបណ្ឌិតកែមឡីទៀតថា ៖«ខ្ញុំនៅចងចាំជានិច្ចនូវអ្វីដែលយើងធ្លាប់បានពិភាក្សាគ្នាកន្លងមកអំពី បញ្ហាប្រទេសជាតិ បញ្ហាសង្គម និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសចុងក្រោយនេះ យើងបានជួបគ្នា និងប្រើពេលយ៉ាងយូរ ពិភាក្សាគ្នាលើគោលនយោបាយវិមជ្ឈការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។ លោកបណ្ឌិត បានផ្ដល់យោបល់មកខ្ញុំថា ដើម្បីវិមជ្ឈការអំណាចជូនដល់ប្រជាពលរដ្ឋ គឺយើងត្រូវធ្វើ វិមជ្ឈការថវិកា វិមជ្ឈការធនធានមនុស្ស និងវិមជ្ឈការសេវាសាធារណៈ។

ក្រៅពីការម្លឹកពីប្រវត្តិរបស់ខ្លួនដែលមានជាមួយលោកបណ្ឌិតកែម ឡី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិរូបនេះ ក៏បានប្ដេជ្ញាស្វែងរកយុត្ដិធម៌ជូនលោក បណ្ឌិត កែម ឡី បន្ដផងដែរ។

 

keamsokha01

 

សាររបស់លោក កឹម សុខាបន្តថា៖ «សូមវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅដល់ស្ថានសុគតិភព ហើយយើងខ្ញុំនៅតែបន្ដស្វែងរកយុត្ដិធម៌ជូនលោកបណ្ឌិត ទោះបីពេលនេះមិនទាន់មានពន្លឺក៏ដោយ ក៏យើងខ្ញុំសង្ឃឹមថាថ្ងៃក្រោយ លោកបណ្ឌិតនឹងទទួលបានយុត្ដិធម៌ពិត»។

លោកបណ្ឌិតកែមឡី ដែលសាធារណៈជនថាជាអ្នកវិភាគ វាយប្រហារចំៗលើ ចំនុចអសកម្ម របស់បក្សកាន់អំណាចត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០កក្ដដាឆ្នាំ២០១៦៕

 

Share

Image
Image
Image