en     km
en     km

លីបាណន់៖គណបក្សមួយលាឈប់ពីរដ្ឋាភិបាលចម្រុះព្រោះមិនជឿថាវិបត្តិសេដ្ឋកិច្ចនឹងស្រោចស្រង់បាន

Share

នាយករដ្ឋមន្រ្ដីនៃប្រទេសលីបាណន់លោក Saad Hariri សុំបាតុករឱ្យទុកពេលឱ្យគាត់ ៧២ម៉ោងគឺបីថ្ងៃក្នុងការដោះស្រាយកញ្ចប់ថវិកាជាតិនិងគិតគូរប្រជុំឡើងវិញរឿងប្រមូលពន្ធ។ពេលវេលាបីថ្ងៃរបស់លោកប្រើអស់២ថ្ងៃមកហើយស្រាប់តែថ្ងៃទី បីនៃបាតុកម្មរដ្ឋមន្រ្ដីបួនរូបបានលាលែងពីគណៈរដ្ឋមន្រ្ដីបញ្ចប់តំណែងក្នុងជួររដ្ឋាភិបាលខ្លួនតែម្ដង។រដ្ឋមន្រ្ដីទាំងបួនរូបនោះសុទ្ធតែមានសមាសភាពមកពីគណបក្សកម្លាំងលីបាណន់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងលោកនាយករដ្ឋមន្រ្ដី។ ប្រធានកណបក្សកម្លាំងលីបាណន់ លោក​សាមឿ ហ្កាជា ថា លោកជឿថារដ្ឋាភិបាល មិនអាចសង្គ្រោះស្ថានភាពបែបនេះបានទេ។ រដ្ឋមន្រ្ដីក្រសួងការងារលោក Camille Abousleiman ជារដ្ឋមន្រ្ដីមួយរូបក្នុងចំណោមរដ្ឋមន្រ្ដីបួនរូបបានប្រាប់ សារព័ត៌មានAljazeera ថា លោកបាត់បង់សេចក្ដីទុកចិត្តចំពោះ សមត្ថភាពរដ្ឋាភិបាលក្រោយពីការផ្លាស់ប្ដូរហើយបញ្ហាកើតមានឡើង។

ព្រឹកថ្ងៃសៅរ៍បាតុករលីបាណន់បានកាន់កាប់រដ្ឋធានីBeirutដោយកំហឹង បួកគេច្រៀងបទបដិវត្តកើតឡើងរុញប្រទេសឱ្យធ្លាក់ក្នុងអំពើកុបកម្ម។ កុបកម្មនេះកើតមានមកពីអត្រាអត់ការងារធ្វើក្នុងប្រទេសនេះខ្ពស់ជាខ្លាំង​ពន្ធប្រាក់បៀវត្សកម្មករត្រូវបានតម្លើងរោងចក្រជាច្រើនសម្រេចបិទទ្វារព្រោះគ្មានប្រាក់បើកឱ្យពួកគេ។

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌បានចេញមកប្រកាសថាថវិការចុងក្រោយត្រូវបានពង្រាងហើយហើយមិនរាប់បញ្ចូលពន្ធបន្ថែមទៀតនោះទេនេះជាការដោះស្រាយនូវវិបត្តិសេដ្ឋកិច្ច។ក្នុងពេលជាមួយគ្នានេះមេដឹកនាំកំពូលហេសប៊ូឡា ដែលមាននិន្នការអ៊ីរ៉អ់ លោក​ហាសាន ណាស្រាឡាHassan Nasrallahថាកាលៈទេសៈនេះមិនគួររំលាយ គណៈរដ្ឋមន្រ្ដីនោះទេ ហើយមិនគួរមាននរណាម្នាក់លាលែងពីតំណែង ដែរព្រោះវានឹងមិនបានដំណោះស្រាយលើវិបត្តិសេដ្ឋកិច្ចដ៏ធំននេះទេ។លោកបញ្ជាក់ទៀតថាគ្រប់គ្នាគួរតែមានទំនួលខុសត្រូវលើទង្វើរបស់ខ្លួនជាជាងទុកឱ្យជោគវាសនាអនាគតប្រទេសមិនដឹងទៅជាស្អី ដោយលោកទាញចំណាប់អារម្មណ៍ឱ្យដឹងថាក្រុមបាតុករទាំងអស់នោះសុទ្ធតែជាមនុស្សទៀងត្រង់និងងាយរងគ្រោះណាស់។លោកផ្ដល់ការលើកទឹកចិត្តថាក្រុមដ៏មានអំណាចនិងកម្លាំងយោធាពេញដៃរបស់លោកនឹងគាំទ្ររដ្ឋាភិបាលសព្វថ្ងៃនេះមិនឱ្យធ្លាក់ក្នុងភាពក្រឡាប់ចាក់បានទេ។តែមិនដូចនេះទេ ព័ត៌មានដែលទទួលបានចុងក្រោយពីគេហទំព័រIsraelnews.comបានចុះផ្សាយថា គណបក្សមួយឈ្មោះថា គណបក្សគ្រីស្ទានលីបាណន់បានលាឈប់ពី រដ្ឋាភិបាលចម្រុះក្នុងថ្ងៃទី៣នៃបាតុកម្មប្រឆាំងនឹងអំពើពុករលួយនិងការតម្លើងពន្ធរបស់រដ្ឋាផិបាល។ក្នុងថ្ងៃនេះជាថ្ងៃទី២ហើយដែលរដ្ឋាភិបាលចម្រុះមានមិនបានដើររួមគ្នាទៅមុខដោះស្រាយបញ្ហានិងតម្រូវឱ្យលោកនាយករដ្ឋមន្រ្ដីសល់ពេលតែមួយថ្ងៃទៀតទេតើនឹងដោះស្រាយយ៉ាងណា ខណៈការឡើងកាន់អំណាចរបស់លោកទើបពើប្រទះ ផុតរួចមកហើយ នូវការជាប់គាំងនយោបាយក្នុងការបង្កើតរដ្ឋាភិបាលចម្រុះដូចនេះក្នងខែកុម្ភៈ។យ៉ាងណា គណបក្សមេដឹកនាំហាសាបូល ថាវត្តមានរបស់គាត់ក្នុងជួរគណៈរដ្ឋមន្រ្ដី ដែលមានអាសនៈលើសពីពាក់កណ្ដាលអាសនៈសរុប១២៨នឹងមិនងាយបោះបង់ក្ដីសង្ឃឹមដូចគណបក្សដទៃនោះទេ។

លីបាណន់ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលជំពាក់បំណុលគេរុំខ្លួនហើយក៏ជាប្រទេសមួយកំពុងគិតគូរលកម្ចីរបស់ចិននិងគម្រោងផ្លូវមួយខ្សែក្រវាត់មួយដើម្បីស្រោចស្រង់មុខមាត់ទំនើបរបស់ប្រទេស ក្នុងមួយៗឆ្នាំប្រទេសនេះត្រូវការជំនួយ ថវិកាបរទេសជាចំណូលជាតិ១១ពាន់លានដុល្លារ ក្រោយពីប្រទេសនេះរ៉ាំរ៉ៃ ដោយសង្គ្រាម៨ឆ្នាំនឹងប្រទេសជិតខាងស៊ីរី។រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចជម្រាបថាលីបាណន់ជាប្រទេសមួយដែលមានបំណុលសរុប៨៦ពាន់លានដុល្លារលើស១៥០ភាគរយនៃផសសក្នុងប្រទេសទៀត។

ដោយ៖ ពៅនិកា

Share

Image
Image
Image