en     km
en     km

លទ្ធផល​បោះ​ឆ្នោត​ នៅ​កេ​ន​យ៉ា​ អាច​នឹង​ត្រូវ​លុប​ចោល​បើ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ក្រោម​ ៥០​ភាគរយ​

Share

​គណៈ​ក​ម្មា​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កេ​ន​យ៉ា​ បាន​ព្រមាន​ថា​ បើ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ក្រោម​ ៥០​ភាគ​ គឺ​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​ទុកជា​មោឃ​ ព្រោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​។​

​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ តុលា​ កន្លង​ទៅ​ បាន​ធ្វើ​ឡើង​ដោយ​ហិង្សា​ ខណៈ​គណបក្សប្រឆាំង​ ដ៏​ធំ​មួយនៅ​កេ​ន​យ៉ា​ ដឹកនាំ​ដោយ​លោក​ Raila​ Odinga​ បាន​ធ្វើ​ហិ​ការ​។​ នេះ​ជា​ការ​បោះ​ឆ្នោត​ជា​លើក​ពីរ​ ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតី​ ដែល​លទ្ធផល​លើក​មុន​កាលពី​ខែសីហា​ ត្រូវ​ទុកជា​មោឃ​ដោយសារ​តែ​មាន​អំពើ​កេង​បន្លំ​សន្លឹក​ឆ្នោត​។​

ករណី​នេះ​ គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ អូស​បន្លាយពេល​បោះ​ឆ្នោត​រហូត​ថ្ងៃ​សៅ​ទី​២៨​ ខែតុលា​ ម្សិលមិញ​។​ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ បាន​ព្រមាន​ថា​ បើ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​តែ​តិច​ជាង​ ៥០​ភាគ​ គឺ​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​ទុកជា​មោឃ​៕​ BBC

Share

Image
Image
Image