en     km
en     km

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

Share

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ម្សិលមិញ ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ព្យាករណ៍ និង​វាយតម្លៃ​ជាក់ស្តែង​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ COVID- 19 គឺ​នា​ដើមខែ​មីនា​ខាង​មុខ​នេះ គឺ​អាច​មាន​រោងចក្រ​សហគ្រាស ជិត​២០០ អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​វត្ថុធាតុដើម​ ក្នុងចង្វា​ក់​ផលិតកម្ម​ដែល​អាច​ប៉ះពាល់​កម្មករ​-​កម្មការិនី​ប្រហែល​១៦​ម៉ឺន​នាក់ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងសន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​បន្ដការងារ​បន្ដ​របស់​ក្រសួង​ការងារ​» នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។ លោក ហេង សួរ ​បាន​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹកថ្ងៃទី២៧ កុម្ភៈ​នេះ​ផង​ដែរ ​ក្រសួងការងារ​ទើបនឹង​បាន​ទទួល​ឯកសារ​ពី​រោងចក្រ​សហគ្រាស​ចំនួន​១០ ​ដាក់​ពាក្យ​ស្នើ​ព្យូ​រ​ការងារ​កម្មករ​នៅ​ផ្នែក​ខ្លះ ដែល​អាច​នឹង​ប៉ះ​កម្មករ​ប្រមាណ​ជា​៣​ពាន់​នាក់ ។ ស្ថិតក្នុងស្ថានភាពញាំញីនៃវីរុសកូរ៉ូណា និងស្ថានភាពមិនអំណោយផល​នៃការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ២០% ពីសំណាក់សហភាពអឺរ៉ុប សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវសុំអោយរដ្ឋាភិបាលចិន ជួយកម្ពុជា និងជាបន្ទាន់ នូវការផ្គត់ផ្គង់ក្រណាត់ និងវត្ថុធាតុដើម ផ្សេងៗទៀត មកកម្ពុជា ដើម្បីជួយដល់បណ្ដារោងចក្រ ដែល​កំពុង​ប្រឈមនឹងខ្វះក្រណាត់ ដើម្បីដេរសម្លៀកបំពាក់។

ស្របពេលជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានបន្តរំលឹកពីការធានាពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន សម្រាប់កម្មករ នៃរោងចក្រណាដែលផ្អាកសង្វាក់ផលិតកម្ម។ សម្ដេចប្រកាសថារដ្ឋាភិបាលកម្ពុជា និងភាគីរោងចក្រ បានសម្រេចផ្តល់ប្រាក់ឈ្នួលជូនកម្មករកម្មការិនី ៦០ភាគរយអំឡុងពេលនៃការផ្អាកដំណើរការរយៈពេលខ្លីរបស់រោងចក្រដែលរងផលប៉ះពាល់ដោយសារបញ្ហាវីរុសកូរ៉ូណាថ្មី។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រាក់ឈ្នួល ៦០ភាគរយដែលកម្មករទទួលបានអំឡុងពេលព្យួរការងារនោះ គឺភាគីរោងចក្រចេញ ៤០ភាគរយ និងរដ្ឋាភិបាលចេញ ២០ភាគរយ នៃប្រាក់ឈ្នួលអប្បបរមាររបស់កម្មករនៅឆ្នាំ២០២០នេះ ពោលគឺកម្មករត្រូវទទួលប្រាក់ឈ្នួល ១១៤ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។

ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា ខណៈនេះ កម្ពុជាមិនប្រឈមនឹងការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយនោះទេ គឺកម្ពុជាប្រឈមនឹងការខ្វះសាច់ក្រណាត់មកពីប្រទេសចិន ដោយសារតែចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុកមេរោគកូរ៉ូណា៕

អត្ថបទ៖ លោករស់គង់

Share

Image
Image
Image