en     km
en     km

រោងចក្របង្កើតថ្មីជិត ១៤០ បើករយៈពេល ១០ខែខណៈរោងចក្រ ៤០ត្រូវបានបិទ

Share

ភ្នំពេញ៖ គិតត្រឹម ១០ឆ្នាំ ២០១៨នេះ មានរោងចក្របើកថ្មីចំនួន១៤០ ខណៈរោងចក្រចំនួន ៤០ត្រូវបានបិទទ្វារ​ក្នុងនោះរោងចក្រកាត់ដេរមានចំនួន ៣២រោងចក្រ។ នេះបើតាមតួលេខដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

 

                                                             គំរូរោងចក្រកាត់ដេរមួយកន្លែង។រូបភាពហ្វេសប៊ុក

 

យ៉ាងហោចណាស់មានរោងចក្របង្កើតថ្មីចំនួន១៤០ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ នៅរយៈពេល១០ខែនៅក្នុងឆ្នាំ២០១៨នេះ។ ដោយឡែកមានរោងចក្រចំនួន ៤ បានបើកក្នុងខែតុលា ដែលមានទុនវិនិយោគ២៨,៥៩លានដុល្លារ។

ចំណែករបាយការណ៍របស់ក្រ​សួង​ឧស្សា​ហ​កម្ម ​និង​សិ​ប្ប​កម្ម​បង្ហាញថា រយៈពេល១០ខែក្នុងឆ្នាំ២០១៨នេះមានរោងចក្រដែលត្រូវបានបិទទ្វារមានចំនួន ៤០ ក្នុងនោះ៣២ រោងចក្រជារោងចក្រកាតដេរ ​ហើយ​​ការ​បិទ​ទ្វារ​នេះ​ធ្វើ​ឲ្យ​កម្ម​ករ​គ្មា​ន​ការ​ងារ​ធ្វើ​សរុប ១៨ ម៉ឺន​នាក់។​

របាយ​ការណ៍​​​ដដែរឲ្យ​ដឹង​ថា វិ​ស័យ​​កាត់​ដេរ​​​រក​ប្រាក់​​ចំ​ណូល​បាន ៥,​៣២ ​ពាន់​​លាន​ដុ​ល្លារ​ នៅ​រយៈ​ពេល​ ៨ ខែ​ដំ​បូងក្នុង​​ឆ្នាំ​នេះ​ បានកើន​ឡើង​ ១២ ​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

កាលពីចុងខែតុលាឆ្នាំ២០១៨នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ​​បាន​អំ​ពាវ​នាវ​ដល់​សហភាពអឺរ៉ុបកុំ​ឲ្យ​ដក​ពន្ធអនុគ្រោះ EBA ។ ​សម្រាប់ GMAC ការដកពន្ធអនុគ្រោះនេះនឹងបណ្តាលឱ្យស្រ្តីកម្ពុជាក្រីក្ររាប់លាននាក់និងគ្រួសាររបស់ពួកគេត្រូវបានទាញទៅរកភាពក្រីក្រវិញពុំខាន។

យោងតាមលិខិតរបស់ GMAC ការប្រកាសរបស់សហភាពអឺរ៉ុបដែលបង្ហាញលទ្ធភាពក្នុងការព្យួរបណ្តោះអាសន្ននូវ(EBA) សម្រាប់កម្ពុជា គឺជាការភ្ញាក់ផ្អើលសម្រាប់វិស័យឯកជនរួមទាំងវិនិយោគិន កម្មករ ព្រមទាំងអ្នកបញ្ជាទិញដែលទិញពីកម្ពុជាផងដែរ។ សម្រាប់ GMAC ការដកពន្ធអនុគ្រោះនេះនឹងបណ្តាលឱ្យ ស្រ្តីកម្ពុជាក្រីក្ររាប់លាននាក់និងគ្រួសាររបស់ពួកគេត្រូវបានទាញចេញពីភាពក្រីក្រវិញមិនខាន។

សមាគមរោងចក្រកាត់ដេរបន្តថា ការព្យួរបណ្តោះអាសន្នពន្ធអនុគ្រោះ ឬទណ្ឌកម្មជាឯកតោភាគីរយៈពេលខ្លីណាមួយ នឹងអាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដល់ជីវិតរបស់កម្មករ និងគ្រួសាររបស់ពួកគេ។ ភាពរីកចម្រើនទាំងអស់ដែលកម្ពុជាសម្រេចបានក្នុងរយៈកាល២ទសវត្សរ៍កន្លងមកនេះ គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធទាំងអស់រួមទាំងដៃគូអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុបជាដើម។ សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មសំខាន់មួយសម្រាប់កម្ពុជា ជាពិសេសចំពោះវិស័យសម្លៀកបំពាក់និងស្បែកជើង។ ជាង៤៦%នៃការនាំចេញសរុបនៃសម្លៀកបំពាក់និងស្បែកជើងរបស់កម្ពុជាគឺទៅសហភាពអឺរ៉ុប។

បើតាម GMAC វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ ដែលជាង៨៥%ជាស្រ្តីមកពីបណ្តាខេត្តជនបទ។ ប្រជាពលរដ្ឋ២លាននាក់ដទៃទៀតក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ពឹងផ្អែកលើ វិស័យនេះ។ ជារៀងរាល់ខែ ប្រាក់ខែជាង១៥០លានដុល្លារអាមេរិកត្រូវបានចំណាយទៅលើកម្មករទាំងនេះ។

ទោះយ៉ាងណាក្តី GMAC ​នៅតែមានសុទិដ្ឋិនិយមថា វិស័យកាត់ដេរនឹងមិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មណាមួយ និងមិនស្ថិតនៅក្នុងគោលដៅដាក់ទណ្ឌកម្មឡើយ៕

 

Share

Image
Image
Image