en     km
en     km

រុ​ស្ស៊ី​ បញ្ជូន​នាវាចម្បាំង​គំរាម​ អា​មេ​រិ​ក​ ករណី​ប្រទេស​ ស៊ី​រី​

Share

​រុ​ស្ស៊ី​ ៖​ យោង​តាម​សារព័ត៌មាន​ Asia​ Times​ ប្រទេស​រុ​ស្ស៊ី​ បាន​បង្កើន​នាវាចម្បាំង​របស់​ខ្លួន​ នៅ​សមុទ្រ​ មេ​ឌី​ទែ​រ៉ា​ណេ​ ចំ​ពេល​ដែល​សហរដ្ឋអាមេរិក​ គំរាម​វាយប្រហារ​ដោយ​កាំ​ជ្រូ​ច​ជា​ថ្មី​ម្ដងទៀត​ ទៅ​លើ​ទីតាំង​មួយ​ចំនួន​របស់​ប្រធានាធិបតី​ ស៊ិ​រី​ លោក​ បា​សា​ អាល់​អាសា​ដ​ ដែល​គំរាម​វាយលុក​ តំបន់​ Idlib​ គ្រប់គ្រង​ដោយ​ពួក​ ឧទ្ទាម​ គាំទ្រ​ដោយ​អា​មេ​រិ​ក​។

​តាម​សារព័ត៌មាន​ដដែល​ នាវាចម្បាំង​តូចៗ​ចំនួន​ ១១​គ្រឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​នោះ​ ដើម្បី​ការពារ​ជំហរ​របស់​ប្រទេស​ ស៊ី​រី​ ដែល​ត្រៀម​ បើក​ការ​វាយលុក​ ចូល​ក្នុង​តំបន់​ Idlib​ ក្នុង​គោលបំណង​ ដើម្បី​រឹបអូស​តំបន់​នោះ​មក​គ្រប់គ្រង​វិញ​។​ នាវាចម្បាំង​ ចំនួន​ ១១​គ្រឿង​នេះ​ ក្នុង​នោះ​មាន​នាវាមុជទឹក​ចំនួន​ ២​គ្រឿង​ ហើយ​នាវា​ទាំងនោះ​ផ្ទុក​ដោយ​កាំជ្រួច​ទៀត​ផង​។​ សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា​ ការ​បញ្ជូន​នាវា​នេះ​ ធ្វើ​ឡើង​ដោយ​ការ​បញ្ជា​របស់​ប្រធានាធិបតី​ រុ​ស្ស៊ី​ ប្លា​ឌី​មៀ​ពូ​ទី​ន​ ហើយ​វា​កើតឡើង​ ចំ​ពេល​ដែល​ប្រធានាធិបតី​ បា​សា​ អាល់​អាសា​ដ​ បាន​ស្នើ​ជា​សំងាត់​ទៅ​រដ្ឋាភិបាល​ទីក្រុង​ មូ​ស្គូ​ ឲ្យ​ជួយ​ទប់ទល់​ ខ្លាច​មានការ​ប្រហារ​ជា​ថ្មី​ទៀត​ ដោយ​អា​មេ​រិ​ក​។​

​ប្រទេស​រុ​ស្ស៊ី​ បាន​ចូល​ពាក់ព័ន្ធ​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ ស៊ី​រី​ នៅ​ឆ្នាំ​២០១៥​ ក្នុង​អន្ដរ​កាលដែល​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ចោទ​របប​លោក​ បា​សា​ អាល់​អាសា​ដ​ ថា​ បាន​ប្រើប្រាស់​ អាវុធ​គីមី​ វាយប្រហារ​ជន​ស៊ី​វិល​ ហើយ​ក្រោម​លេស​នេះ​ រុ​ស្ស៊ី​ សម្រេច​ចូល​ពាក់ព័ន្ធ​ និង​របប​ បា​សា​ អាល់​អាសា​ដ​ ដើម្បី​ការពា​សម្ព័ន្ធមិត្ដ​របស់​ខ្លួន​។​

​តែ​យ៉ាងណា​ក៏​ដោយ​ អា​មេ​រិ​ក​ អង់គ្លេស​ បារាំង​ បាន​វាយប្រហារ​ដោយ​កាំជ្រួច​ ទៅ​លើ​មូលដ្ឋាន​សឹក​ប្រ​ទេ​ស៊ី​រី​ ក្រោម​ការ​គ្រប់គ្រង​ របស់​លោក​ បា​សា​អាល់​អា​ដ​ ចំនួន​ ២​លើក​មក​ហើយ​។​ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ ឌូ​ណា​ល់​ត្រាំ​ បាន​ធ្វើការ​ព្រមាន​ជា​ថ្មី​ម្ដងទៀត​ថា​ លោក​នឹង​វាយប្រហារ​ដោយ​ប្រើប្រាស់​កាំជ្រួច​ និង​យន្ដហោះ​ជា​ថ្មី​ទៀត​ ទៅ​លើ​ទីតាំង​មួយ​ចំនួន​ នៃ​កងទ័ព​របស់​លោក​ បា​សា​ អាល់​អា​ដ​ ប្រសិនបើ​ តំបន់​ Idlib​ របស់​ពួក​ឧទ្ទាម​ត្រូវ​បាន​វាយប្រហារ​នោះ​។​

​កាលពី​ថ្ងៃ​ទី​០៧​ កញ្ញា​ ម្សិលមិញ​ អាល្លឺម៉ង់​ បារាំង​ អង់គ្លេស​ ហូ​ឡង់​ ប៊ែល​សិ​ក​ ប៉ូ​ឡូញ​ បាន​ស្នើ​សុំ​ ឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ទប់ស្កាត់​រឿង​នេះ​ជា​បន្ទាន់​។​ មក​ដល់​ពេល​នេះ​ គម្រោង​វាយលុក​ដើម្បី​កាន់កាប់​តំបន់​ អា​លី​ដ​ ផ្ដើម​ឡើង​ដោយ​ប្រធានាធិបតី​ ស៊ី​រី​ បា​សា​អាល់​អា​ដ​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​រៀបចំ​ខ្លួន​រួច​ស្រេច​ទៅ​ហើយ​។​ តំបន់​អា​លី​ដ​ គឺជា​មូលដ្ឋាន​ ដ៏​រឹង​ម៉ាំ​របស់​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​អា​មេ​រិ​ក​ ហើយ​ទីនោះ​ជា​ជំរុំ​ជនភៀសខ្លួន​ ដែល​រត់​ចេញពី​តំបន់​មួយ​ចំនួន​គ្រប់គ្រង​ដោយ​លោក​ អាសា​ដ​។​ ទីតាំង​ដ៏​រឹង​ម៉ាំ​នេះ​ បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​នៅ​ឆ្នាំ​២០១៤៕

Share

Image
Image
Image