en     km
en     km

រុស្ស៊ីប្រតិកម្មអាមេរិក ដោយ ប្រកាសកាត់បន្ថយទំហំការទូត

Share

ក្រសួងការបរទេសរុស្ស៊ី  បានណែនាំឱ្យគ្រប់ស្ថានទូតទាំងអស់ដែលប្រចាំការនៅប្រទេសរុស្ស៊ីត្រូវកាត់បន្ថយទំហំការទូតជាមួយសហរដ្ឋអាមេរិកដែលជាការឆ្លើយតបក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើរុស្ស៊ីជាថ្មីម្ដងទៀតនេះ។

ប្រតិកម្មរបស់ក្រសួងការបរទេសរុស្ស៊ីបានធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត្តិ៍ទី27កក្កដាបានអនុម័តដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងក្រុមហ៊ុនមួយចំនួននៃប្រទេសរុស្ស៊ី អ៊ីរ៉ង់និងកូរ៉េខាងជើង។

big-copy-copy

សេចក្ដីសំរេចរបស់ព្រឹទ្ធសភាអាមេរិកនៅតែទទួលការអនុម័តយល់ព្រមពីប្រធានាធិបតី ដូណាត្រាំតែប៉ុណ្ណោះនឹងត្រូវដាក់អោយចូលជាធរមាន។ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រថាអ្វីដែលក្រុងមូស្គូបានប្រតិកម្មដូចនេះដោយការកាត់បន្ថយទំហំទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកនោះគឺរុស្ស៊ីមិនអាចទទួលយកបានទេ។

ក្រសួងការបរទេសបានបញ្ជាក់ទៀតថាវិធានការនេះនឹងដាក់អោយអនុវត្តន៍នៅថ្ងៃទី១ខែកញ្ញា។

សហរដ្ឋអាមេរិកបានសំរេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីគឺបន្ទាប់ពីបានថ្កោលទោសចំពោះប្រទេសមហាអំនាចមួយនេះដែលបានចូលលុកលុយកាន់កាប់តំបន់គ្រីមៀនៃប្រទេសអ៊ុយក្រែននិងករណីដែលចោទថារុស្ស៊ីបានចូលលុកលុយប្រព័ន្ធEmail របស់អ្នកនយោបាយអាមេរិកអំឡុងពេលអាមេរិកបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃ៨ វិច្ឆិកា ឆ្នាំ២០១៦។ប្រភព៖ AFP

 

 

Share

Image
Image
Image