en     km
en     km

រុស្ស៊ីដាក់ពង្រាយយន្តហោះចម្បាំងនៅគ្រីមៀ ខណៈភាពតានតឹងជាមួយអ៊ុយក្រែនមិនទាន់ថយចុះ

Share

រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំងរុស្ស៊ី SU-27 និង SU-30 ជាង១០គ្រឿងទៅចុះចត តំបន់គ្រីមៀ  ដើម្បីជំរុញបង្កើនកម្លាំង កងទ័ពអាកាសរបស់ខ្លួន ស្របពេលមានភាពតានតឹងកើនឡើងខ្ពស់ជាមួយអ៊ុយក្រែនករណីរុស្ស៊ីចាប់និងរឹបអូសនាវាល្បាតរបស់អ៊ុយក្រែនកាលពីថ្មីៗនេះ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ុយក្រែន យន្តហោះចម្បាំងរបស់រុស្ស៊ីបានហោះហើរទៅដល់តំបន់គ្រីមៀ នៅថ្ងៃសៅរ៍សប្ដាហ៍មុននេះ។តែតាមប្រភពរបស់ទីភ្នាក់ងារសារ Reuters បានចុះផ្សាយថា គេឃើញយន្តហោះចម្បាំងទាំងនោះ ចុះចតនៅមូលដ្ឋានទ័ពអាកាស Belbek ក្នុងតំបន់គ្រីមៀ ដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ ២០១៤ តាមរយៈការបោះប្រជាមតិដែលពលរដ្ឋរុស្ស៊ីចូលទៅនៅតំបន់នោះ តាំងពីសម័យអតីតសហភាពសូវៀត។

សូមរំលឹកថា ភាពតានតឹងរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បានកើនឡើងខ្លាំង ក្នុងពេលប៉ន្មានសប្ដាហ៍កន្លងមកនេះ បន្ទាប់ពីរុស្ស៊ីរឹបអូសយកនាវាទ័ពជើងទឹកអ៊ុយក្រែន៣គ្រឿង និងនាយនាវិក កាលពីថ្ងៃទី២៥ខែវិច្ឆិកា។​ករណីនេះ នាំអោយប្រទេសអ៊ុយក្រែនបានប្រកាសតំបន់ជាប់ព្រំ ដែនរុស្ស៊ីជាតំបន់ច្បាប់គ្រាមានអាសន្នហើយ អ៊ុយក្រែនក៏បានបញ្ជូនកងទ័ព និងសព្វាវុធធន់ធំៗទៅកាន់ទីនោះ ដើម្បីត្រៀមធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៊ី៕

Share

Image
Image
Image