en     km
en     km

រាជរដ្ឋាភិបាលអាណត្តិទី៦មានគោលនយោបាយ៥ចំណុចគ្រប់គ្រងបរិស្ថានធម្មជាតិ

Share

ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានសម្រេចបង្កើតឡើងកាលពីដើមខែកញ្ញា មានគោលនយោបាយ ៥ចំណុច គ្រប់គ្រងបរិស្ថានធម្មជាតិ ដើម្បីឱ្យមានប្រសិទ្ធិភាព។ ​នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាន។

ការចុះផ្សាយនេះធ្វើឡើងក្នុងស្របពេលដែលមានសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កាលពីថ្ងៃទី ២១​ខែ ធ្នូ ឆ្នាំ ២០១៨ ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូល និងកំណត់ពីវិសាលភាព និងវិចិត្យកម្មរបស់គម្រោង ក្របខណ្ឌការគ្រប់គ្រងសម្រាប់គម្រោងឱ្យមាននិរន្តរភាព និងការរៀបចំលិខិតុបករណ៍ពាក់ព័ន្ធសុវត្ថិភាពភាពបរិស្ថាន និងសង្គម ។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានសិក្ខាសាលានេះ ជាការចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ បញ្ហាប្រឈម តម្រូវការអាទិភាពនានា ជាពិសេសតម្រូវការ ផ្នែកអភិវឌ្ឍន៍ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផ្សេងៗ។

យ៉ាងណាមិញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រសួងបរិស្ថានបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសសរស្តំចំនួន ០៥ គឺ(១) កិច្ចគាំពារបរិស្ថាន (២)កិច្ចការពារជីវៈចម្រុះ (៣)ការរស់នៅដោយចីរភាព (៤)រដ្ឋបាលទំនើប និង (៥)ការអភិរក្សធនធានធម្មជាតិ ៕

Share

Image
Image
Image