en     km
en     km

រាជធានី​ និង​ខេត្ដ​ ៤​ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ចន្លោះ​ថ្ងៃ​ទី​០៥​ ដល់ទី​ ១១​ តុលា​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ រាជធានី​ភ្នំពេញ​ និង​ខេត្ដ​ចំនួន​ ៤​ទៀត​ អាច​ប្រឈម​ជំនន់​ទឹកភ្លៀង​ចាប់ពី​ចុង​ស​ប្ដា​ហ៍​នេះ​ រ​ហូត​ដល់​ដើម​ស​ប្ដា​ហ៍​ក្រោយ​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ចុះ​ផ្សាយ​ កាលពី​ថ្ងៃ​ទី​០៥​ តុលា​។​

​ក្រសួង​ធនធានទឹក​ បាន​បញ្ជាក់​ថា​ រាជធានី​ភ្នំពេញ​ ខេត្ដកណ្ដាល​ កំពង់ស្ពឺ​ តាកែវ​និង​ខេ​ត្ដក​ពត​ អាច​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​ ព្រោះ​ពេល​នេះ​កំពុង​រង​ឥទ្ធិពល​ទាំង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ទិស​ខាងជើង​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​ ដែល​កំពុង​អូស​កាត់​លើ​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​។​

​តែ​យ៉ាងណា​ក្រៅពី​រាជធានី​ និង​ខេត្ដ​ទាំង​ ៤​ខាងលើ​ ខេត្ដ​ក្រុង​ ដទៃៗ​ទៀត​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ ពី​តិច​ទៅ​មធ្យម​ សម្រាប់​តំបន់​ខ្ពង់រាប​ ដែល​មាន​ដូច​ជា​ខេត្ដ​ ខេត្ដកំពង់ស្ពឺ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ ក្រចេះ​ រតនគិរី​ និង​ខេត្ដមណ្ឌលគិរី​។​ ចំណែក​ខេត្ដ​ក្នុង​តំបន់​ទំនាប​កណ្ដាល​ និង​តំបន់​មាត់សមុទ្រ​ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​៕

Share

Image
Image
Image