en     km
en     km

រយៈពេល ៦ ខែឆ្នាំ ២០១៩ កម្ពុជាប្រមូលពន្ធបានជាង ១៥០០ លានដុល្លារអាមេរិក ​

Share

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយកាលពីថ្ងៃទី ២៣ កក្កដា ម្សិលមិញ ​បញ្ជាក់ថា កម្ពុជាក្នុងរយៈពេល ៦ ខែក្នុងឆ្នាំ ២០១៩ អគ្គនាយកដ្ឋាននេះ បានប្រមូលពន្ធបានប្រមាណជាង ១៥០០ លានដុល្លារសហរដ្ឋអាមេរិក ។

បើតាមសេចក្ដីប្រកាសព័ត៌មាននេះ គឺស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងឆមាសទី១ នៃឆ្នាំ ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តន៍បន្តរបស់អគ្គនាយកដ្ឋានពន្ធដា។

នៅក្នុងសេចក្ដីប្រកាសនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងបញ្ជាក់ថាគិតត្រឹមរយៈពេល៦ខែឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានចំនួន ជាង ១៥០០លានដុល្លារ (១៥២៦,៥៤លានដុល្លារ) ស្មើនឹង ៦៦,៧១% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ មានការកើនឡើង ជាង ៣២០ លានដុល្លារ (៣២៤,៥៨លានដុល្លារ) ឬស្មើនឹង២៨,៩៤% ។

ដោយឡែក ចំពោះលទ្ធផលនៃការគ្រប់គ្រង ប្រមូលចំណូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០១៩ នេះ ចំណូលពន្ធអាករដែលប្រមូលបានមានចំនួនជិត ​២០០ លានដុល្លារអាមេរិក (១៩៧,០២លានដុល្លារ) ឬស្មើនឹង ៨,៦១% នៃផែនការប្រចាំឆ្នាំ ។ ចំនួននេះ បើធៀបទៅនឹងខែមិថុនា ឆ្នាំ២០១៨ មានការកើនឡើងចំនួន ជិត ៦០លានដុល្លារ ( ៥៧,១៨ លានដុល្លារ) ឬស្មើនឹង៤០,៨៩% ។

តាមសេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ទៀតថា តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ បានបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែមនិងទប់ស្កាត់ការ គេចវេះកេងបន្លំប្រាក់ពន្ធបានយ៉ាងល្អប្រសើរ ។ ជាលទ្ធផល ការអនុវត្តប្រព័ន្ធអនឡាញនេះ ជាលទ្ធផល រយៈពេល៦ខែ ឆ្នាំ២០១៩ ចំណូលអាករលើ តម្លៃបន្ថែមកើនឡើង ៣៦,៦២% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ៕

Share

Image
Image
Image