en     km
en     km

រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមជាង ៦ ពាន់តោន ( មានសម្លេង )

Share

ក្រុងភ្នំពេញ៖ ខណៈព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃបានបិទបញ្ជប់ទៅ គេសង្កេតឃើញ សំរាមនៅក្នុងរាជធានីភ្នំពេញកំឡុងពេលបុណ្យអុំទូកនេះ ហាក់កើនឡើងខ្លាំងបើប្រៀបធៀបឆ្នាំមុន។ប្រធានក្រុមហ៊ុនស៊ីនទ្រីបានបង្ហាញពីតួលេខនៃសំរាមកើនឡើងដល់ទៅជាង ៦ ពាន់តោន ក្នុងរយៈពេល៣ថ្ងៃ។លោក សេរី វឌ្ឍនៈរាយការណ៍ជូន!

ប្រធានក្រុមហ៊ុនស៊ីនទ្រី លោក ទួន សៀវផេង បានបង្ហាញពីតួលេខនៃសំរាម មកវិទ្យុស្រ្តីថា ក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ សំរាមកើនឡើងដល់ទៅ ៦ពាន់ ២៦៩ តោន ដែលកើនឡើងច្រើនជាងឆ្នាំមុន ៣៧៥តោន ឬគិតជាភាគ រយ គឺ ៦ ភាគរយ។ លោកបានបង្ហាញថា ចំពោះចំនួនកម្មករដែលបានដាក់ក្នុងពិធីនោះមានចំនួន ៥៨០ នាក់ ដើម្បីធ្វើការគ្រប់គ្រងសំរាម។

សម្លេង ៖

លោក ក៏បានពន្យល់ថា ប្រជាពលរដ្ឋនៅឆ្នាំនេះ ហាក់ដូចជាមានការដាក់សំរាមបានត្រឹមត្រូវជាងឆ្នាំមុន ប៉ុន្តែបញ្ហាសំរាម ចោលពាសវាលពាសកាលនៅតែជាបញ្ហាប្រឈម ព្រោះអ្នកលក់និងអ្នកទិញភាគច្រើនគឺគ្មានសណ្តាប់ធ្នាប់ដែលធ្វើឲ្យ ការចោលសំរាមនៅតែជាបញ្ហាដែលប្រឈមមុខរាល់ពិធីបុណ្យនានាមិនថាពិធីបុណ្យអុំទូកនេះទេ ។

លោកបន្ថែមថា​ រដ្ឋាភិបាល ឬ អាជ្ញាធរដែលពាក់ព័ន្ធគួរណាស់តែរៀបចំឲ្យប្រជាពលរដ្ឋមានការដាក់លក់តាមស្តង់នានានៅតាមកន្លែងដំណើរកម្សាន្ត ព្រោះថាការដែលប្រជាពលរដ្ឋលោកយកផ្លូវទីសារធារណៈ ឬ សួន មកធ្វើជាកន្លែងរកស៊ី គឺវាជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបរបបនៃការគ្រប់គ្រងសណ្តាប់ធ្នាប់។

សម្លេង៖

ប្រធានក្រុមហ៊ុន ដដែលនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាល  ឲ្យធ្វើការផ្សព្វផ្សាយព័ត៌មាន ឬ ស្ប៉តពាណិជ្ជកម្មទាក់ទងទៅនិងការអប់រំអំពីអនាម័យ និង សណ្តាប់ធ្នាប់សារធារណៈ ជាជាងការផ្សព្វផ្សាយដដែលម្តងហើយម្តងទៀត អំពី ស្រាបៀរ ឬ គ្រឿងស្រវឹង ដែលជាកត្តាជះឥទ្ធិពលអាក្រក់នៅក្នុងសង្គម។

សម្លេង ៖

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ប្រារព្វឡើងនៅថ្ងៃទី ២ ដល់ថ្ងៃ ទី ៤ ខែ វិច្ឆិកា។ ក្នុងព្រះរាជពិធីនេះមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលរួមដើរលេងកម្សាន្តជាង១៧ លាន៧សែននាក់នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ សូមបញ្ចាក់ថា កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីដែលចូលរួមគ្រប់គ្រងសំរាមមានប្រមាណ ៥៨០ នាក់ ក្នុងពិធីបុណ្យរយៈពេល៣ ថ្ងៃនេះ៕

 

Share

Image
Image
Image