en     km
en     km

រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​កម្មករ​ ១២​នាក់​រង​របួស​

Share

​ភ្នំពេញ​ ៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ម្សិលមិញ​ រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ពេល​កំពុង​ធ្វើ​ដំណើរ​ដឹក​កម្មករ​ត្រឡប់​ទៅ​ផ្ទះ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ គីឡូម៉ែត្រ​លេខ​៣២​ ភូមិ​ឃ្លាំង​សម្បត្ដិ​ ឃុំ​ ពត់​សរ​ ស្រុក​បាទី​ ខេត្ដតាកែវ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក្រសួង​ការងារ​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​នេះ​។​

​តាម​ការ​បញ្ជាក់​ពី​ ក្រសួង​ការងារ​ រថយន្ដ​ដែល​បុក​រថយន្ដ​ដឹក​កម្មករ​នោះ​ គឺ​ប្រភេទ​កា​មា​រី​ ដែល​មាន​អ្នក​បើក​មាន​ផ្ទុក​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​។​ រថយន្ដ​ដឹក​កម្មករ​ មាន​មនុស្ស​សរុប​ចំនួន​ ១៣​នាក់​ កម្មករ​ ១២​នាក់​ និង​តៃកុង​ឡាន​ ម្នាក់​។​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​នៅ​ក្នុង​រថយន្ដ​ ០២​នាក់​រង​របួសធ្ងន់​ និង​ ១១​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​។​

​គិត​មក​ដល់​ថ្ងៃ​ទី​២៦​ ខែមិថុនា​នេះ​ កម្មករ​ និយោជិត​ ដែល​រង​របួស​ទាំងអស់​ ១១​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ និង​ ០២​នាក់​ដែល​រង​របួសធ្ងន់​ កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដតាកែវ​។​ ទាក់​ទិ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ក្រសួង​ការងារ​ បាន​អះអាង​ថា​ ក្រសួង​នឹង​នៅ​តែ​បន្ដ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ក្រុម​កម្មករ​ កម្មការិនី​ និង​ក្រុម​គ្រួសារ​ ទៅ​តាម​គោល​របប​សន្ដិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​៕

Share

Image
Image
Image