en     km
en     km

រដ្ឋា​ភិបាល​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរ​មាកម្មករ​ឆ្នាំ ​២០១៦​ ចំនួន​ ១៤០​ដុល្លារ​

Share

ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​កិច្ចចរចា​រឿង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ដេរ​ស្បែកជើង​កាលពី​ម្សិលមិញ​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​ ២០១៥​ នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ចំនួន​ ១៤០​ ដុល្លារ​សហរដ្ឋ​អា​មេ​រិច​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ គិត​ចាប់ពីរ​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ២០១៦​ តទៅ​។​

​សូម​រម្លឹក​ថា​ ការ​ចរចា​របស់​ក្រុម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​កាលពី​ថ្ងៃ​ទី​ ០៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ បាន​កំណត់​ត្រឹមតែ​ ១៣៥​ ដុល្លារ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្រេច​ដំឡើង​​ប្រាក់​ឈ្នួល​ ០៥​ ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ចំនួន​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​កើន​ដល់​ ១៤០ ​ដុល្លារ​។​ ចំណែក​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​កម្មករ​-​និយោជិត​ធ្លាប់​ទទួល​បាន​ក្នុង​ពេល​កន្លង​មក​ នៅ​រក្សា​ទុក​ដល់​កម្មករ​-​និយោជិត​ដដែល​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃនេះ​៕

Press-Release-Montly-Fee-Worker-01
Press-Release-Montly-Fee-Worker-02

Share

Image
Image
Image