en     km
en     km

រដ្ឋាភិបាល​​ថ្មី​​ភូមា​​ដោះ​​លែង​​អ្នក​ទោស​​នយោបាយ​​ទាំង​អស់​

Share

​យ៉ាង​ហ្គ​ន ​៖​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ភូមា​បាន​ដោះ​លែង​អ្នកទោស​នយោបាយ​ចុង​ក្រោយ​ទាំងអស់​នៃ​ប្រទេស​នេះ​ចំនួន​៨៣​នាក់​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ដែល​ត្រូវ​បាន​មើលឃើញ​ថា​គឺជា​ការ​បញ្ចប់​អ្នកទោស​នយោបាយ​ឃុំខ្លួន​ដោយ​របប​យោធា​ ។​ ​ក្រុម​សិទ្ធិ​មនុស្ស​និង​មន្ដ្រី​រដ្ឋាភិបាល​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ភូមា​មី​ហ្ស៊ី​ម៉ា​ (​ Mizzima​ )​ បាន​ឲ្យ​ដឹង​ថា​សេចក្ដីសំរេច​ របស់​ប្រធានាធិបតី​ ថ្មី​ភូមា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី​ អង់​សាន​ ស៊ូ​ជី​ បាន​ប្រកាស​ថា​អាណ្ណត្តិ​
​រដ្ឋាភិបាល​របស់​គណបក្ស​លោកស្រី​និង​មិន​មាន​អ្នកទោស​នយោបាយ​នោះ​ទេ​។​

Burma-freed-text
​​អ្នក​ទោស​​នយោបាយដែលត្រូវបានដោះលែង។ រូបភាព ៖​ Reuter

​សមាគម​ដើម្បី​អ្នកទោស​នយោបាយ​នៃ​ប្រទេស​ភូ​មាន​និយាយ​ថា​ការ​ដោះ​លែង​អ្នកទោស​នេះ​គឺជា​ដំណាក់កាល​មួយ​ ដែល​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ ​តែ​បែប​នេះ​ក្ដី​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ការ​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងនេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​និង​ការ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​ក្រោម​ការ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដែល​បាន​ឈ្នះ​ឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​

​អ្នកទោស​នយោបាយ​ភូមា​ប្រមាណ​ជា​ជិត​៣​ពាន់​នាក់​ត្រូវ​បាន​ដោះ​លែង​ចាប់តាំងពី​ឆ្នាំ​២០១០​នៅ​ពេល​ដែល​ប្រទេស​នេះ​ទំលាក់​ចោល​របប​យោធា​និយម ​៕

ប្រភព​:Mizzima​

Share

Image
Image
Image