en     km
en     km

រដ្ឋាភិ​បាល​​ថ្មី​ភូ​មា​ នឹង​​ដោះ​​លែង​​អ្នក​ទោស​​​នយោ​បាយ​​ឱ្យ​​អស់​​នៅ​​ពី​រ​ស​ប្ដា​ហ៍​​ខាង​មុខ​

Share

​យ៉ាង​ហ្គ​ន​៖​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​គណបក្សកាន់អំណាច​នៃ​ប្រទេស​ភូមា​ បាន​អះអាង​ថា​ រយៈ​ពេល​​ពី​រស​ប្ដា​ហ៍​ខាង​មុខ​នេះ​ អ្នកទោស​នយោបាយ​ទាំងអស់​ នឹង​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរី​ភាព​​​ដូច​ធម្មតា​វិញ​ ។​ នេះ​ជា​ការ​ប្រកាស​ដំបូង​របស់​លោកស្រី​ ស៊ូ​ជី​ មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ប្រជា​ធិប​តេ​យ្យ​ ដែល​បាន​ឈ្នះ​ឆ្នោត​ កា​ល​ពី​ចុងឆ្នាំ​ ២០១៥​  ហើយ​បាន​ធ្វើ​ឡើង​ ខណៈ​លោកស្រី​មាន​តួនាទី​ជាទី​ប្រឹ​ក្សា​រដ្ឋ​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ ។​

SUCHI-MAYANAR-WMC
លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​គណបក្សកាន់អំណាច​នៃ​ប្រទេស​ភូមា

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ អ្នកទោស​នយោបាយ​នៅ​ភូមា​មាន​ជាង​ ២០០០​ នាក់​   មក​ដល់​ពេល​នេះ​ នៅ​សល​ជាង​ ៥០០​ នាក់​ មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​ ។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ក៏​ជា​អ្នកទោស​នយោបាយ​ម្នាក់​ដែរ​ ។​ លោកស្រី​ត្រូវ​បាន​អតីត​រដ្ឋាភិបាលយោធា​ភូមា​ដោះ​​លែង​ កាលពីដើម​ឆ្នាំ​ ២០១៥​  បន្ទាប់​ពី​ពួក​យោធា​យល់ព្រម​ទម្លាក់​អំណាច​ ហើយ​បង្កើត​រដ្ឋាភិបាល​ពាក់​កណ្ដាល​ស៊ី​វិល​និង​យោធា​ ។​ អំឡុង​ កំពុង​កែទម្រង់​ ពួក​​យោធា​បាន​ដោះ​លែង​អ្នកទោស​នយោបាយ​ជា​ច្រើន​រយ​នាក់​ ។​

​កាលពី​ថ្ងៃ​ពុធ​ក្នុង​ស​ប្ដា​ហ៍​នេះ​ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ទូរស័ព្ទ​មក​កាន់​ប្រ​ធានា​ធិ​ប​តី​ភូមា​ ទី​ន​ ក្យូ​វ​ និង​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដើម្បី​សាទរ​ភូមា​ប្រកាស​ដោះ​លែង​អ្នកទោស​នយោបាយ​ ។​

​តាម​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​ លោក​មាន​ប្រសាសន៍​ដូចនេះ​ថា​៖​  ខ្ញុំ​សូម​សរសើរ​ ការ​ខិតខំ​ប្រឹងប្រែង​របស់​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​  ដែល​លោកស្រី​មាន​តម្លៃ​មហា​ធំធេង​ ធ្វើ​ឱ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ និង​ បង្កើន​ការ​បង្រួបបង្រួម​ជាតិ​ ៕​

 

ប្រភព៖ BBC

Share

Image
Image
Image