en     km
en     km

រដ្ឋាភិបាល​ជំរុញ​ឱ្យ​ក្រសួង​ពីរ​រក​ដំណោះ​ស្រាយ​​កាត់​​បន្ថយ​​គម្លាត​​រវាង​​សិស្ស​​ស្រី​​-​​សិស្ស​​ប្រុស​​ចាប់​ពី​​ថ្នាក់​​ទី ​១២​ ទ្បើ​ង​ទៅ​

Share

​ភ្នំពេញ​៖​ នា​ពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឱ្យ​ក្រសួង​ពីរ​ គឺ​ក្រសួង​កិច្ចការ​នារី​ និង ​ក្រសួង​អប់រំ​យុវជន ​និង ​កី​ទ្បា​ ត្រូវ​ពិចារណា​ទ្បើ​ង​វិញ​ អំពី​ការ​កាត់​បន្ថយ​គម្លាត​រវាង​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​ចាប់ពី​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ទ្បើ​ង​ទៅ​។​ ការ​ស្វែងរក​ដំណោះស្រាយ​នេះ​ ដោយសារ​ចំនួន​សិស្ស​ស្រី​ចាប់ពី​ថ្នាក់មធ្យមសិក្សា​ទុតិយ​ នៅ​មាន​ចំនួន​ទាប​ជាង​សិស្ស​ប្រុស​នៅ​ទ្បើ​យ​។​ ការ​ជំរុញ​បែប​នេះ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ក្រសួង​ទាំង​ពីរ​ខាងលើ​ រក​ដំណោះស្រាយ​យ៉ាងណា​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​រវាង​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​ឱ្យ​មាន​ចំនួន​ទាប​បំផុត​។​

 

Ministry-Youth-Sport-Women-

​វិសមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​អប់រំ​នៅ​តែ​មាននៅ​ទ្បើ​យ​ ជា​ពិសេស​នោះ​នៅ​ក្នុង​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ និង​ ឧត្តម​សិក្សា​។​ ទាក់ទង​នឹង​វិសមភាព​នេះ​ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​មាន​ដូច​ជា​ក្រសួង​កិច្ចការ​នារី​ និង​ ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ ត្រូវ​ស្វែងរក​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​ឱ្យ​មាន​ចំនួន​សិស្ស​ស្រី​អាច​ចូល​សិក្សា​ប្រហាក់ប្រហែល​នឹង​សិស្ស​ប្រុស​។​

​ជុំវិញ​បញ្ហា​នេះ​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ បាន​លើក​ឡើង​ថា​ ក្រសួង​កិច្ច​នារី​ និង​ក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​កំពុង​តែ​អនុវត្តន៍​ផែនការ​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​តាម​ការ​ជំរុញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​គម្លាត​រវាង​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​អប់រំ​បាន​បង្កើត​អន្តេវាសិកដ្ឋាន​ដើម្បី​ឱ្យ​សិស្ស​ស្រី​ស្នាក់​នៅ​ និង​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​

ENG-KUNPHATHAVY-WMC-WOMNEN
លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

បន្ថែម​ពី​នេះ​ទៀត​ក្រសួង​ទាំង​ពីរ​ខាងលើ​ បាន​រក​ឃើញ​ថា​ សិស្ស​ស្រី​នៅ​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ក៏​មាន​ចំនួន​ទាប​ជាង​សិស្ស​ប្រុស​ផង​ដែរ​ ដូច្នេះ​ក្រសួង​និង​រក​ដំណោះស្រាយ​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​នៅ​គម្លាត​ទាំង​នោះ​​។​ ប៉ុន្តែ​​លោកស្រី​មិន​ទាន់​អាច​ប្រាប់​បាន​ពី​មធ្យោបាយ​ក្នុង​ការ​ដោះ​ស្រាយ​​បន្ត​ទៀត​​នោះ​ទេ​ ដោយ​រង់ចាំ​ក្រសួង​ទាំង​ពីរ​ពិភាក្សា​គ្នា​បន្ត​ទៀត​សិន​។​

លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ពេល​ដែល​មាន​ចំនួន​ស្ត្រី​រៀន​​បាន​កាន់តែ​ច្រើន​ នោះ​នឹង​អាច​ជួយ​ទៅ​ដល់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ​។​ «​យើង​ឃើញ​ថា​ស្ត្រី​មាន​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​សរុប​ប្រជា​ពល​រដ្ឋ​​នៅ​ប្រទេស​ច្រើន​នៅ​ក្នុង​ពិភពលោក​ ហើយ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​ដែល​មាន​ ៥២ ​%​ នៃ​ចំនួន​ប្រជា​ពលរដ្ឋ​សរុប​ដែល​ជា​ស្ត្រី​ដូច្នេះ​ពេល​យើង​បង្កើន​​គេ​ហៅ​ថា​ចំណេះដឹង​របស់​ស្ត្រី​យើង​បង្កើន​គុណភាព​នៅ​ធន​ធាន​មនុស្ស​​ដែល​មាននៅ​ស្រុក​ខ្មែរ​យើង​ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ ហើយ​​យ៉ាង​ប្រសិទ្ធភាព​ក្នុង​កិច្ច​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ លោក​ រស់​ សាលី​ន​ បាន​ទេ​នៅ​ថ្ងៃនេះ​ ។​

​ចំណែកឯ​ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ បាន​ផ្តល់​បទ​ម្ភា​សន៍​ជាមួយ​      វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ទោះបីជា​ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​អប់រំ​ចូលរួម​កាត់​បន្ថយ​គម្លាត​រវាង​សិស្ស​ស្រី​-​សិស្ស​ប្រុស​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព​ដដែល​។​ មិន​មាន​ប្រសិទ្ធិ​ភាព​ ព្រោះថា​ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​បាន​នោះ​លុះត្រាតែ​រាជរដ្ឋាភិបាល​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បានជា​មុន​សិន​ ក្នុង​នោះ​កត្តា​ភាព​ក្រីក្រ​ បាន​រារាំង​មិន​ឱ្យ​ស្ត្រី​អាច​មានឱកាស​សិក្សា​បាន​ច្រើន​ដូច​បុរស​។​

«​កត្តា​ជំរុញ​របស់​គាត់​គឺ​សិស្ស​ស្រី​គាត់​មាន​កាតព្វកិច្ច​មួយ​ ជួយ​សម្រួល​ការងារ​ជំនួស​ម្តាយ​គ្រួសារ​របស់​គាត់​អ៊ី​ញ្ចឹ​ង​គាត់​ត្រូវ​តែ​រៀន​តិចតួច​ទៅ​ធ្វើការ​រោងចក្រ​ ដើម្បី​បាន​ប្រាក់ខែ​ជួយ​ដោះបំណុល​ជួយ​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​របស់​ក្រុម​គ្រួសារ​ហើយ​បង្ខំចិត្ត​បោះបង់​ការ​សិក្សា​»​។​

​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ លើក​ឡើង​ទៀត​ថា​ សម្តេច​ ហ៊ុន​សែន​ ធ្លាប់​បាន​លើក​   ទ្បើ​ង​ពី​បញ្ហា​គម្លាត​រវាង​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ នឹង​បាន​លើក​ទ្បើ​ង​ជា​ថ្មី​ម្តងទៀត​ នៅ​ក្នុង​ទិវា​នារី​អន្តរជាតិ​ ០៨​ មីនា​ ឆ្នាំ​២​ ០១៦​ ដោយ​ស្នើ​ឱ្យ​ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​អប់រំ​ត្រូវ​ពិចារណា​ទ្បើ​ង​វិញ​ ពី​ការ​កាត់​បន្ថយ​គម្លាត​ចំនួន​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​នៅ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ទ្បើ​ង​ទៅ​ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ចំនួន​សិស្ស​ស្រី​អាច​ចូល​សិក្សា​ប្រហាក់ប្រហែល​និង​សិស្ស​ប្រុស​ដែរ​៕

Share

Image
Image
Image