en     km
en     km

រដ្ឋាភិបាលអនុញ្ញាតឲ្យមានគោលការណ៍ពពោះជំនួសបណ្តោះអាសន្ន

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រដ្ឋាភិបាលបាន អនុម័ត លើគោលការណ៍បណ្តោះអាសន្នឲ្យនំាយកទារកពីម្តាយពពោះជំនួសពីប្រទេសកម្ពុជា។ ជនបរទេសដែលចង់បានទារក ពីស្ត្រីកម្ពុជាដែល ពរពោះ ជំនួស ត្រូវដាក់ពាក្យស្នើសុំមកកាន់ក្រសួងមហាផ្ទៃ។

woman-milk

បន្ទាបពីក្រសួងសុខាភិបាល បានហាមប្រាមមិនឲ្យមានស្រ្តី ខ្មែរស៊ីឈ្នួលពពោះ ជំនួសជនបរទេស។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើ គោលការណ៍បណ្តោះអាសន្នអនុម័តឲ្យនំាយកទារកដែលពពោះជំនួសដោយស្ត្រីកម្ពុជាទៅកាន់បរទេស។

នេះបើតាមការបញ្ជាក់ពី លោកស្រី ជូ ប៊ុនអេងរដ្ឋលេខាធិការការក្រសួងមហាផ្ទៃ និងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស។ លោកស្រីជូ ប៊ុនអេង ដែលប្រាប់វិទ្យុស្ត្រីឲ្យដឹងនៅថ្ងៃចន្ទ័នេះ។

wo-chu-h2

យោងតាមលោកស្រី ជូ ប៊ុនអេង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះ ហត្ថ លេខាសម្រេចលើគោលការណ៍នេះកាលពីខែមុន។

ហើយគោលការណ៍បណ្តោះអាសន្ននេះតម្រូវឲ្យជនបរទេសដែលចង់បានទារកពីផ្ទៃម្តាយកម្ពុជាដែលពពោះជំនួសនោះមកដាក់ពាក្យស្នើសុំពីក្រសួងមហាផ្ទៃ។

ហើយចំពោះអ្នកដែលកំពុងពពោះដែលមានចេតនាលាក់បំាងនោះនឹងទទួល ខុសត្រូវតាមផ្លូវច្បាប់ បន្ទាប់ពីក្រសួងចេញសេចក្តី ប្រកាសឲ្យប្រើប្រាស់គោល ការណ៍នេះជាផ្លូវការណ៍។ លោកស្រី គូសបញ្ជាក់ថា គោលការណ៍បណ្តោះ អាសន្ននឹងអនុវត្តចំពោះតែទារកកើតរួចហើយប៉ុណ្ណោះ។

កាលពីអំឡុងខែវិច្ឆិកា ឆ្នំាមុន អាជ្ញាធរបានឃុំខ្លួនស្រ្តីជនជាតិអូស្រ្តាលី និង បក្ស ពួកជនជាតិខ្មែរពីរនាក់ ដែលបានបើកក្លីនិចផ្តល់សេវាពពោះជំនួសនៅកម្ពុជា។

លោកស្រី ជូ ប៊ុនអេង បានអះអាងថាបច្ចុប្បន្នមានស្រ្តីខែ្មរប្រមាណ ១០ នាក់ ដែលឆ្លងទន្លេរួចហើយ បានដាក់សំណើរទៅកាន់ ក្រសួងមហាផ្ទៃ ក្រោយពី បានទទួលដំណឹងពីការសំរេចរបស់ប្រមុខរដ្ឋាភិបាល។

មានជនជាតិអូស្ត្រាលី ជនជាតិអាមេរិក ជនជាតិកាណាដា គឺជាអ្នកនិយមទិញ សេវាពពោះជំនួស នៅកម្ពុជា។ ក្រៅពីនោះក៏មានជនជាតិចិនផងដែរ។ នេះតាម លោកស្រី ជូ ប៊ុនអេង។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បន្តថា វិធីពពោះជំនួស មានពីររបៀប។ របៀបទី១ គេយកអំព្រីយ៉ុងដាក់ក្នុងមេជីវិតឈ្មោល ញី ហើយ យកមកផ្ញើរនៅក្នុងពោះស្រ្តី និងទី២ គេយកមេជីវិតបុរសដាក់បញ្ជូលក្នុងមេ ជីវិតស្រ្តី រហូត ដល់ពេលកើត គឺ៩ ខែ ១០ថ្ងៃ៕

Share

Image
Image
Image