en     km
en     km

រដ្ឋសភា​អនុម័ត​សមាភាព​គណៈរដ្ឋមន្ដ្រី​ថ្មី​ និង​ច្បាប់​សហ​ជីព​ខណៈ​បក្ស​ប្រឆាំង​មិន​គាំទ្រ​

Share

​ភ្នំពេញ​៖​ រដ្ឋសភា​បាន​អនុម័ត​សមាភាព​គណៈរដ្ឋមន្ត្រី​ថ្មី​​ និង​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស​ តាម​សំណើរ​រប​​ស់​​នាយក​រដ្ឋមន្ត្រី​ ខណៈ​ដែល​គ​ណ​​ប​ក្ស​​​​ស​ង្រោះ​ជាតិ​ភាគ​ច្រើន​​មិន​គាំទ្រ​ការ​អនុម័ត​សមាភាព​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​។​ ចំណែក​មន្ត្រី​សង្គ​ម​​ស៊ី​វិល​ថា​កា​រ​​អនុ​ម័ត​​កែសម្រួល​សមាសភាព​គណៈរដ្ឋមន្ដ្រី​គឺជា​ខ្ចះ​ខ្ចាយ​ថវិការ​រដ្ឋ​។​

​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹក​ម៉ិ​ញ​នេះ​ តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ ៦៨​ រូប​និង​ម​ក​​ពី​គណបក្ស​សង្គ្រោះ​​ជាតិ​ចំនួន​ ៤០​ រូប​បាន​ចូល​កិច្ចប្រជុំ​នេះ​។​ រដ្ឋសភា​បាន​អនុម័ត​កែសម្រួល​សមាសភាព​គ​ណៈ​​រដ្ឋមន្ដ្រី​ចំនួន​ ២៦​ រូប​ តាម​សំណើ​​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដោយ​សំឡេង​គាំទ្រ​ ៧០​ សំឡេង​ មិន​គាំ​ទ្រ​​ ២៤​ សំឡេង​ និង​អនុប្បវាទ​ ០៣​ សំឡេង​ក្នុង​​ចំណោម​តំណាងរាស្ត្រ​ទាំងអស់​ ១០៧​ រូប​ដែល​បាន​ចូល​ប្រជុំ​ស​​ភា​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែ​មេ​សា​នេះ​។​

The-Nation-2
តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុងពេលអនុម័ត​សមាភាព​គណៈរដ្ឋមន្ត្រី​ថ្មី​

​សម្ដេច​​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ​ ដោយ​ឆ្លើយ​តប​ទៅ​និង​គណបក្ស​ស​ង្គ្រោះ​​​ជាតិ​ មិន​បោះ​​​ឆ្នោត​គាំទ្រ​កា​រុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ មិន​មាន​ក្ដី​​ព្រួ​យ​បារម្ភ​​នោះ​ទេ​ បើ​ទោះ​ជា​​គណ​បក្ស​ប្រឆាំង​មិន​​គាំ​ទ្រ​​ការ​​បោះ​​ឆ្នោត​​អនុ​ម័ត​​សមា​សភាព​​រដ្ឋ​មន្ដ្រី​ថ្មី​ក៏​ដោយ​។​​ ស​ម្ដេច​បន្ថែម​ថា​ សម្ដេច​មិន​ចង់​ជំពាក់​គុណ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពោះ​ការ​ចូលរួម​អនុម័ត​គាំទ្រ​ការ​អ​នុ​ម័​ត​​រុះ​រើ​​គណៈ​រដ្ឋ​មន្ដ្រី​​នេះ​​ដែរ​។​

«​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​គ្រប់គ្រាន់​ហើយ​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គាំទ្រ​ គឺជា​សិទ្ធិ​របស់​គ​ណ​​​បក្ស​នេះ​ ដែល​សម្ដេច​ថា​ សម្ដេច​ក៏​មិន​ចង់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានគុណ​លើ​គណបក្ស​ប្រជាជន​នោះ​ដែ​រ​​»​។​

​ជុំវិញ​​បញ្ហា​​នេះ​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ COMFREL​ យល់​ថា​ ការ​អនុម័ត​កែសម្រួល​សមា​ស​ភា​​​ព​​គណៈ​រដ្ឋ​មន្ដ្រី​​ថ្មី​នេះ​ គឺជា​បន្ថែម​បន្ទុក​ទៅ​លើ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ ព្រោះ​រដ្ឋ​ត្រូវ​ចាយវាយ​ថវិការដ្ឋ​ដោយ​ខ្ចះ​​​ខ្ចាយ​ ដោយសារ​ចំនួន​គណរដ្ឋមន្ត្រី​មានការ​កើនឡើង​បន្ថែម​ទៀត​។​

លោក គល់ បញ្ញា
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​​ខម​ហ្វ្រែល​

​លោក​ គល់​ បញ្ញា​ បាន​ហៅ​ការ​អនុម័ត​កែសម្រួល​សមាសភាព​គ​ណៈ​​​រដ្ឋមន្ដ្រី​ថ្មី​នេះ ​គឺ​មិនមែន​ជា​កែ​ទម្រ​ង​ស៊ី​ជ​ម្រៅ​​​របស់​រាជ​រដ្ឋា​ភិ​បា​​លឡើយ​។​ កំណែទម្រង់នេះ​​ គឺ​​​​គ្រាន់​តែ​​​ជំនួ​​ស​​​​ក​ន្លែ​ង​​​រដ្ឋ​ម​ន្ត្រី​​​ប៉ុ​ណ្ណោះ​។​ លោក​​​បន្ត​ថា​ ការ​​ជំនួស​​កន្លែង​​រដ្ឋម​ន្ត្រី​នេះ​​ កំ​ពុង​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ប្រសិ​ទ្ធ​​ភាព​​​ការ​​ងា​រ​​របស់​​​​រដ្ឋ​​​​ទៅ​​​វិញ​​​ទេ​​។​

«​បញ្ហា​គឺ​ការ​កើនឡើង​នៃ​ចំនួន​សមាជិក​គណៈរដ្ឋមន្ត្រី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ ប្រសិទ្ធភាព​របស់​សមាជិក​គណៈរដ្ឋ​ម​ន្ត្រី​​នៅ​ពេល​ដែល​ប​ន្ថែ​ម​ធំ​ពេក​រហូត​ដល់​ជាង​ ២០០​ ទៅ​ ៣០០​ សមាជិក​គណ​រដ្ឋ​ម​ន្ត្រី​ អាច​ជា​បន្ទុក​ថវិកាជាតិ​ ប​ន្ទុក​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បង់​​ព័ន្ធ​»​។​

ក្នុងពេល​តែ​មួយ​គ្នានេះ​សភា​បាន​អនុ​ម័ត​សេច​ក្ដី​ព្រាង​ច្បាប់​សហ​ជីពដ៏​ចម្រូង​ចម្រា​ស

​នៅ​ក្នុង​កិច្ចប្រជុំ​សម័យ​ពេញអង្គ​រដ្ឋសភា​ព្រឹក​ម៉ិ​ញ​នេះ​ដែរ​ សភា​ពេ​ញ​អង្គ​ក៏​បាន​ពិភាក្សា​អនុម័ត​សេចក្តីព្រាង​ច្បា​ប់​​​សហជីព​ កំពុង​មា​ន​​ភាព​ចម្រូងចម្រាស​ ខណៈ​ដែល​សហជីព​មួយ​ចំនួន​បាន​ធ្វើការ​តវ៉ា​ទាមទារ​នៅ​ក្រៅ​រប​ង​​រដ្ឋ​ស​ភា​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន​ ក៏​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដូច​ពេញ ​​បង្ក​ឲ្យ​មន្ត្រី​សម្ព័ន្ធ​ស​ហ​ជីព​​ល​​​​​ច​លនា​​កម្មករ ​(CCW)​ ម្នាក់​​រង​​របួល​បែក​ត្រង់​ចិញ្ចើម​ឆ្វេង​។​

​ចំណែក​នៅ​ក្នុង​រដ្ឋសភា​វិញ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ស៊ុន​ ឆ័​យ​ មាន​ប្រសាសន៍​ថា​នៅ​ក្នុង​កិ​ច្ចប្រជុំ​ពេញ​អង្គ​ព្រឹក​មិ​ញ​នេះ​ថា​ គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​ មិន​បាន​កែសម្រួល​ចំនុច​មួយ​ចំនួន​នៅ​ក្នុង​ ច្បាប់​ស្តី​ពី​ស​​ហជីព​ដែល​មាន​ចំនួន​ ១៧​ ជំពូក​ និង​ ១០០​ មាត្រា​ តាម​កិច្ចព្រមព្រៀង​គ្នា​ឡើយ​។​

«​ចំណុច​​មួយ​ចំនួន​ដែល​ក្រុមការងារ​ចំពោះ​កិច្ចព្រមព្រៀង​គ្នា​នោះ​ ក៏​មិនឃើញ​បាន​យក​ទៅ​កែ​លម្អ​សេច​ក្តី​ព្រាង​ច្បាប់​​ទាំងអស់​ដែរ​ នេះ​ជា​ចំនុច​មួយ​ត្រូវការ​ឲ្យ​មានការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ដែរ​»​។​

​ឆ្លើយ​តប​បញ្ញា​នេះ​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​មាន​ប្រសាសន៍​ថា​ ក្រសួង​បាន​កែប្រែ​ចំនួន​ ៣៧​ ចំណុច​​ស្មើ​ប្រមាណ​ ២២​ មាត្រា​។​ លោក​បន្ត​ថា​ ច្បាប់​ស្តី​ពី​សហជីព​នេះ​ បាន​ធានា​ពី​សិទ្ធិ​សេរីភាព​របស់​សហ​ជីព​​និង​កម្មករ​។​

លោក អ៊ិត ​សំហេង​ និយា​យ​ថា៖​ «បានកែ​សម្រួល​ចំណុច​មួយ​ចំនួន​សរុប​ទំាង​អស់ ​៣៧ ចំណុ​ច​លើ ២២ ​មាត្រា ដូច​របាយ​ការណ៍​ឯក​ឧត្តម​បាន​ពិនិត្យ ​ប៉ែន​ ​បញ្ញា​ បាន​រាយ​ការណ៍​ជូ​ន​រដ្ឋ​សភា​»​។​

​ផ្ទុយ​ពី​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា​ ច្បាប់​ស្តី​ពី​សហជីព​មានការ​រឹតត្បិត​សេរីភាព​របស់​កម្មករ​ និង​សហ​ជីព​​​យ៉ាង​ខ្លាំង​ ដែល​មាន​មាត្រា​មួយ​ចំនួន​មាន​ភាព​ស្មុ​ក​ស្មាញ​ ដោយ​ស្នើ​ឲ្យ​រដ្ឋសភា​ចែក​ឲ្យ​បាន​ច្បាសលាស់​អំពី​ការ​​គោរព​សិទ្ធិ​កម្មករ​ក្រៅ​ប្រព័ន្ធ​ និង​ការ​កំណត់​ប្រាក់ខែ​ឲ្យ​ច្បាស់លាស់​។​ ច្បាប់​ស្តី​ពី​សហជីព​នេះ​ តំណាងរាស្ត្រ​មក​​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​នោះ​ទេ​៕​

Share

Image
Image
Image