en     km
en     km

រដ្ឋសភា​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​ស្ដី​ពី​ច្បាប់​សហជីព​និង​អនុម័ត​រុះរើ​គណៈរដ្ឋមន្ដ្រី​

Share

ភ្នំពេញ​៖​ សភា​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃនេះ​ ដោយ​មាន​របៀបវារៈ​សំខាន់​ចំនួន​ពីរ​គឺ​ ការ​រ​អនុម័ត​និង​ ពិភាក្សា​ស្ដី​​ពី​ច្បាប់​សហជីព​ និង​ការ​រុះរើ​គណៈរដ្ឋមន្ដ្រី​។​ យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិ​ការ​​រដ្ឋសភា​ របៀ​ប​វារៈ​ទាំង​ពីរ​នេះ​ នឹង​ត្រូវ​សភា​មក​ពី​គណបក្ស​ធំ​ពីរ​ ប្រជុំ​និង​អនុម័ត​ នៅ​ពេល​ជាមួយ​គ្នា​។

The-Nation-of-Cambodia
មន្ទីររដ្ឋសភា

​សេចក្ដីរាយការណ៍​របស់​អ្នក​សារព័ត៌មាន​វិទ្យុ​ស្ដ្រី ​​​FM102​ បានឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​សភា​នៅ​ថ្ងៃនេះ​ មានការ​រឹត​បន្តឹ​ង​​សន្តិ​សុខ​យ៉ាង​រឹង​មាំ​ដោយ​ដាក់​របាំង​ការពារ​ និង​ពង្រាយ​កង​ស​ន្តិ​សុខ​ព័ទ្ធ​ជុំវិញ​មន្ទីរ​រដ្ឋសភា​។​

តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា​ឱ្យ​ដឹង​ថា​ ក្រុម​សហជីព​ក៏​បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋសភា​នេះ​ផង​ដែរ​ ដើ​ម្បី​​​ទាមទារ​ឱ្យ​អ្នកតំណាង​រាស្ដ្រ​រុះរើ​មាត្រា​មួយ​ចំនួន​ដែល​ពួក​គេ​មើលឃើញ​ថា​ មានការ​រឹតត្បិត​សេរីភាព​របស់​ស​ហ​ជីព​យ៉ាង​ខ្លាំង​។​

​តាម​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ដែល​ស្រង់​សម្ដី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ បានឱ្យ​ដឹង​ថា​  គណបក្ស​នេះ​នឹង​មិន​​បោះ​ឆ្នោត​គាំទ្រ​ការ​រុះរើ​គណៈរដ្ឋមន្ដ្រី​នោះ​ទេ​។​

​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ការ​រុះរើ​គណៈរដ្ឋមន្ដ្រី​នៅ​ពេល​នេះ​ មាន​សមាសភាព​រហូត​ដល់​​ទៅ​ជិត​ ៣០​នាក់​ ប៉ុន្ដែ​មិន​មាន​រដ្ឋមន្ដ្រី​ណា​ម្នាក់​ត្រូវ​ដកហូត​ពី​តំណែង​ លើកលែងតែ​លោក​ ហោ​ ណាំ​ហុង​ ត្រូវ​​បាន​បញ្ចប់​មុខងារ​មន្ដ្រី​ការ​បរទេស​,​ លោក​ គាត​ ឈ​ន់​ ត្រូវ​បាន​ន​បញ្ចប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ដ្រី​ រីឯ​លោក​​ អ៊ឹម​ ឈុ​ន​លឹ​ម​ ត្រូវ​បាន​បញ្ចប់​មុខងារ​រដ្ឋមន្ដ្រី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​៕

Share

Image
Image
Image