en     km
en     km

រដ្ឋមន្រ្តីការពារជាតិអាមេរិក៖យើងត្រៀមកងទ័ពដើម្បីធ្វើសង្រ្គាមជាមួយកូរ៉េខាងជើងហើយ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Jim Mattis បាននិយាយថា ការប្រើប្រាស់សម្ពាធការទូតនឹងសេដ្ឋកិច្ចទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដូចជាសមល្មមហើយ តែបើបរាជ័យទៀតនោះគឺមានតែប្រើប្រាស់កងទ័ព។

លោករដ្ឋមន្រ្តីបានបញ្ជាក់ដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលលើកទ្បើងអំពីស្ថានការណ៍យោធាលើឧបទ្វីបកូរ៉េ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ដូចនេះថា៖ «ឥលូវនេះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការទូតទៅលើកូរ៉េខាងជើងបានចប់សពគ្រប់ហើយតែនៅ សល់តែមួយទៀតប៉ុណ្ណោះគឺការប្រើប្រាស់កម្លាំងយោធា។ រឿងនេះយើងបានទាក់ទងហើយជាមួយកងទ័ពសម្ព័ន្ធមិត្តរបស់យើង។ កាលពី         សប្តាហ៍មុនលោកដូណាល់ត្រាំ ដែលបានជួបឧត្តមសេនីយ៍របស់លោក បាននិយាយថា «យើងស្ញៀមស្ងាត់នៅពេលដែលព្យុះកំពុងតែវាយបោក តែបើបរាជ័យទៀតនោះគឺខ្ញុំសោកស្តាយណាស់ យើងប្រហែលជាជ្រើសរើសការប្រើប្រាស់កងទ័ពហើយ»។ តាមសេចក្តីរាយការ៍ពីប្រទេសកូរ៉េខាងជើងនៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃ១៥ តុលា ក្រុងព្យុងយ៉ាងនឹងបាញ់កំាជ្រួចប្លោងជាថ្មីម្តងទៀត៕ ប្រភព wsj

 

 

Share

Image
Image
Image