en     km
en     km

រដ្ឋមន្រ្ដីការបរទេសសហភាពអឺរ៉ុបរំលឹកកម្ពុជាឆាប់ធ្វើឱ្យមានប្រជាធិបតេយ្យឡើងវិញ

Share

រដ្ឋមន្រ្ដីការបរទេសនៃសហភាពអឺរ៉ុប និងជាអនុប្រធានរបស់ស្ថាប័នមួយនេះដែលបានជួបជំនុំជាមួយសមភាគីកម្ពុជានៅឯកិច្ចប្រជុំអាស៊ី-អឺរ៉ុប( ASEM )នៅប្រទេសភូមាបានរំលឹកភាគីកម្ពុជាអំពីការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលកម្ពុជាសម្រេចរំលាយ។

យោងតាមគេហទំព័ររបស់សហភាពអឺរ៉ុប លោកស្រី Federica Mogherini បានជួបរដ្ឋមន្រ្ដីការបរទេសកម្ពុជាលោកប្រាក់ សុខុន នៅឯកិច្ចប្រជុំនេះ។

តាមគេហទំព័រលោកស្រីប្រមុខការទូតសហភាពអឺរ៉ុបបានលើកឡើងអំពីសកម្មភាពតាមផ្លូវច្បាប់ដែលដកហូតសិទ្ធិពលរដ្ឋ និងការរំលាយគណបក្សសង្រ្គោះជាតិ។

លោកស្រីបានបញ្ជាក់នៅចំពោះមុខលោកប្រាក់សុខុនថា សេរីពហុបក្ស និងប្រជាធិបតេយ្យ មានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយករណីឃុំខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង​និងការរំលាយបក្សសង្រ្គោះជាតិនេះ គឺជាដើរឆ្ងាយពីគន្លងប្រជាធិបតេយ្យ។

ក្នុងជំនួបនេះ លោកស្រី Mogherini បានរំលឹកកម្ពុជាថា សហប្រតិបត្តិការអភិវឌ្ឍនិងតម្លៃពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបអាស្រ័យទៅលើប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យជាមូលដ្ឋាន។

តែយ៉ាងនេះក្ដី គេហទំព័របស់សហភាពអឺរ៉ុបមិនបានស្រង់ការឆ្លើយតបរបស់លោកប្រាក់ សុខុន ចំពោះការលើកឡើងរបស់ប្រមុខការទូតបរទេសនោះទេ។

ប៉ុន្តែលោក សុខឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាច បានប្រាប់វិទ្យុស្ត្រីថា អ្វីដែលប្រមុខការទូតសហភាពបានលើកឡើងនេះ គឺជាសិទ្ធិរបស់អ្នកការទូតរូបនេះ។ លោកបញ្ជាក់ថា ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិ គឺលំហសេរីភាពប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានពង្រឹងពង្រីកឡើងវិញ។

សំឡេង លោក សុខ ឥសាន្ត ៖


សហភាពអឺរ៉ុបមានទំហំពាណិជ្ជកម្មជាមួយនឹងកម្ពុជាលើវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ស្បែកជើង វិស័យកសិកម្ម ត្រី ស្ករស និងអង្ករ
មានទំហំ ៤៤ភាគរយ ស្មើនឹង ៨៣ពាន់លានដុល្លារ គិតរយៈពេលត្រឹមឆ្នាំ២០១៦។
កាលពីសប្ដាហ៍មុនសហភាពអឺរ៉ុបបានចេញវិធានការមួយជំហានដោយដាក់អោយមានការពិចារណាឡើងវិញ អំពីការអនុគ្រោះពន្ធពីកម្ពុជា៕

 

Share

Image
Image
Image