en     km
en     km

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ចាប់​ផ្ដើម​ពិនិត្យ​មើល​កម្ពុជា​តាម​រយៈ​ការ​ជូនពរ​ឆ្នាំ​ថ្មី​

Share

ភ្នំពេញ ៖ លោករដ្ឋមន្ត្រីការបរទេសអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Rex Tillerson ចាប់ផ្ដើមបង្ហាញ គោលបំណងជាមួយប្រជាជនកម្ពុជាតាមរយៈសាររបស់លោកជូនពលរដ្ឋកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

riex-terllison

សាររបស់លោករដ្ឋមន្ត្រីត្រូវបានមើលឃើញនៅលើទំព័រហ្វេសប៊ុករបស់សា្ថនទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី ១៣ ខែមេសានេះ។

សាររបស់លោករដ្ឋមន្ត្រីមានខ្លឹមសារដូចនេះថា៖« តាងនាមអោយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្ញុំសូមជូនពរ សព្វសារធុការដល់ប្រជាជនកម្ពុជាក្នុងពេលដែលពួកគេអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»។

សហរដ្ឋអាមេរិក និងកម្ពុជា បានបង្កើតចំណងការទូតទ្វេភាគីពេញលេញនៅក្នុងឆ្នាំ ១៩៩៣ ហើយចំណងសេដ្ឋកិច្ចទ្វេភាគីត្រូវបានស្តារជាផ្លូវការនៅឆ្នាំ ១៩៩២។

លោក Rex Tillerson បានបញ្ជាក់ថា៖«បុណ្យចូលឆ្នាំថ្មីខ្មែរគឺជាឱកាសសំរាប់ធ្វើការឆ្លុះបញ្ចាំងលើភាពជាដៃគូប្រកបដោយផ្លែផ្កា ជាច្រើនឆ្នាំមករវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ យើងបានធ្វើការជាមួយគ្នាដើម្បីបង្កើនពាណិជ្ជកម្មពង្រឹងសង្គមស៊ីវិល លើកកំពស់សុខភាព ការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ប្រទេសកម្ពុជា»។

ក្នុងន័យនេះទៀតលោក Rex Tillerson បានសន្យាកៀកស្មាជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីអនាគតរួមគ្នា។

លោក Rex Tillerson «ក្នុងពេលដែលលោកអ្នកជួបជុំគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង ដើម្បីអបអរវប្បធ៌មនិងប្រពៃណីដ៏សំបូរបែបរបស់កម្ពុជា សូមលោកអ្នកចាំថា សហរដ្ឋអាមេរិកឈរជាមួយប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ និងជាមិត្តរបស់កម្ពុជា។ សូមអបអរសាទរ និងជូនពរអោយប្រទេស និងប្រជាជនកម្ពុជាជួបតែនឹងសុខសន្តិភាព វិបុលភាព និងសុភមង្គល នៅក្នុងឆ្នាំថ្មី»។

សូមជម្រាបថា សហរដ្ឋអាមេរិកនាពេលប្ចុប្បន្ននេះ ដឹកនាំដោយគណបក្សសាធារណរដ្ឋដែលមាន លោក ដូណាល់ ត្រាំ ជាប្រធានាធិបតី ដោយគេរំពឹងថា លោកលោក Rex Tillerson ជួយពង្រឹងប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានល្អប្រសើរ ខណៈ     មហាអំណាចនេះ បានផ្ដល់ជំនួយ ២លានដុលា្លរ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា៕

 

 

Share

Image
Image
Image