en     km
en     km

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ទទូច​ឱ្យ​កាត់​បន្ថយ​ភាព​តានតឹង​ នៃ​សមុទ្រ​ចិន​ខាងត្បូង​

Share

​រដ្ឋមន្ត្រី​នៃ​សមាគម​អាស៊ាន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ដោយ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ភាព​តានតឹង​ កាន់តែ​កើនឡើង​ ដោយសារ​ជំ​លោះ​សមុទ្រ​ចិន​ ខាងត្បូង​ ដែល​ជំ​លោះ​នេះ​ ជាមួយ​ប្រទេស​ចិន​ ។

asean-china
​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AP​ សេចក្ដីថ្លែងការណ៍​ របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ អង្គារ​ទី​១៤​ មិថុនា​ បន្ទាប់​ពី​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​មួយ​ជាមួយ​សម​ភាគី​ចិន​ នៅ​ទីក្រុង​ Yuxi​ ភាគ​ខាងត្បូង​ប្រទេស​ចិន​ ។​

​សេចក្ដីថ្លែងការណ៍​នេះ​ បាន​លើក​ឡើង​ថា​៖​ «​ជំ​លោះ​នេះ​ គឺ​ក្រុម​សមាគម​មិន​អាច​ ព្រងើយកន្តើយ​ចំពោះ​ អ្វី​ដែល​បាន​កើតឡើង​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​បញ្ហា​សំខាន់​នៃ​ការ​កំណត់​ ទំនាក់ទំនង​ រវាង​អាស៊ាន​ និង​ចិន​ ។​ យើង​សូម​សម្ដែង​ ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ស្ថានភាព​កាន់តែ​តានតឹង​ ដែល​អាច​បំផ្លាញ​ សន្តិភាព​ ស្ថិរភាព​ និង​សន្តិសុខ​តំបន់​»​

​ចិន​ ប្រកាស​ថា​ខ្លួន​បាន​ស្ថាបនា​ កោះ​សិប្បនិម្មិត​ រាប់រយ​ហិច​តា​ លើ​កោះ​សមុទ្រ​ចិន​ខាងត្បូង​ រួច​ហើយ​ ។​ ប៉ុន្តែ​ តាម​របាយការណ៍​យោធា​ របស់​អា​មេ​រិ​ក​ គឺ​កោះ​ដែល​ចិន​ស្ថាបនា​ឡើង​ គឺ​ចិន​ បាន​យក​កាំភ្លើង​ធំ​ និង​យន្តហោះ​ចម្បាំង​ ជា​ច្រើន​គ្រឿង​ដាក់​ពង្រាយ​លើ​តំបន់​នោះ​ ៕
​ប្រភព​:AP​ ​

Share

Image
Image
Image